ស្ងាត់ៗ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅខេត្តកំពង់ចាម

អ្នកទស្សនា
91
0/ AKlasseAuto Promotion
Untitled-1.jpg

នារសៀលថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវពិធីបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាខេត្ត កំពង់ចាម

photo_2023-07-31_17-12-28.jpg

សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក រីយ៉ូជិ ហ៊្វូជិតា អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនជាច្រើនកុះករ។

photo_2023-07-31_16-59-54.jpg

សូមបញ្ជាក់ផងដែរថា គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ៣០ ឆ្នាំមកហើយ។

photo_2023-07-31_17-13-40.jpg

ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី លក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់) ជាដើម។ 

photo_2023-07-31_17-00-13.jpg

នាឱកាសនេះលោក ឧកញ៉ា គង់ នួន​ ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែងអោយបានដឹងថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខា ខេត្តកំពង់ចាមថ្មី ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ ជាច្រើនកន្លែង។

photo_2023_07_31_17_00_05_02d066a1ae.jpg

ក្នុងអគារតាំងបង្ហាញរថយន្តដ៏ធំទូលាយដែលនឹងផ្តល់អារម្មណ៏ស្រស់ស្រាយ និងផាសុកភាពជូនដល់អតិថិជន និងត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់សេវាកម្មប្រឹក្សារយោបល់ អំពីរថយន្តថ្មី និង សេវាកម្មផ្សេងៗរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជូនដល់អតិថិជន ដែលនៅក្នុង ខេត្តកំពង់ចាមផ្ទាល់ ក៏ដូចជាអតិជនដែលមកពី បណ្តាខេត្តក្រុងផ្សេងៗ ជាពិសេសខេត្តដែលមានព្រំប្រទល់ក្បែរខេត្តកំពង់ចាមផងដែរ។

photo_2023-07-31_17-00-19.jpg

បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មានសង្ឃឹមយ៉ាងមុតមាំថា សាខាថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

photo_2023-07-31_17-00-01.jpg

សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី 01 ខែសីហា ឆ្នាំ2023 នេះតទៅ លោកអ្នកអាចមកទទួលយកបទពិសោធន៍ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តកំពង់ចាម ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០១៧ ២២២ ០៤៩៕ 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More