Copri ជាប្រភេទឡានស្ព័រទ្វា ២ ហើយក៏ជាឡានចាស់វស្សាផងដែរ ដែលផលិតដំបូងក្នុងឆ្នាំ ១៩៦៨ ហើយក៏ជាឡាន Performed ដ៏ចំណាស់មួយផងដែរ។ ប៉ុន្ដែអ្វីដែលប្លែកពេលនេះ Ford បានបញ្ចេញម៉ូឌែលទ្វា៤ បន្ថែម ២ ខុសពីស៊េរីចាស់ មួយនេះម្ដងទៀត ជាមួយរូបរាងថ្មី ដែលដើរដោយថាមពលអគ្គិសនីសុទ្ធ ជាមួយកម្លាំង ៣០០សេះជាងឯណោះ។
Copri ភ្ជាប់មកជាមួយម៉ាស៊ីន ២ជម្រើសដូចជា៖ ប្រភេទ Base Version បំពាក់អាគុយកម្លាំង ៧៧ kWh ជំនួយដោយមូទ័រអគ្គិសនី ១គ្រាប់ផលិតកម្លាំងបាន ២៨២សេះ បង្វិលកង់ដោយប៉ុងក្រោយ RWD បំពាក់យាន់កង់ទំហំ ១៩អ៉ីង សាកថ្មមួយពេញ អាចរត់បាន ៣៩០ម៉ាយ ឬស្មើរប្រមាណជា ៦២៧គីឡូម៉ែត្រ នឹងសាកត្រឹម ២៨នាទី ទទួលបានថាមពលថ្មពី ១០% ដល់ទៅ ៨០% ឯណោះ។
ចំពោះ Premium Version វិញជំនួយដោយម៉ូទ័រអគ្គិសនី ២គ្រាប់ ជាមួយថាមពលថ្មកម្លាំង ៧៩ kWh ផលិតកម្លាំងបានដល់ទៅ ៣៣៥សេះ បង្វិលកង់ដោយប៉ុង២ AWD បំពាក់យាន់កង់ទំហំ ២១អ៉ីង សាកថ្មមួយពេញរត់បាន ៥៩២គីឡូម៉ែត្រ នឹងអាចសាកថ្មពី ១០% ទៅ ៨០% ចាយពេលត្រឹម ២៦នាទីប៉ុណ្ណោះ។
ផ្ទៃខាងក្នុងរចនាឡើង Luxury មិនធម្មតាឡើយ បំពាក់អេក្រង់ថាច់ដល់ទៅ ១៤.៦អ៉ីង ពហុមុខងារ គ្រឿងក្នុងស្រោបដោយស្បែកប្រណិត រំលិចដោយភ្លើង Ambient Light ឧបករណ៍បំពងសម្លេងប្រភេទ B&O ជាមួយទ្វាក្រោយបិតបើកដោយក្រវាស់ជើង hands-free tailgate ជាដើម។
ចំពោះតម្លៃវិញក្នុងទីផ្សារ ប្រទេសអាល្លឺម៉ង នឹងចក្រភពអងគ្លេស សម្រាប់ Base Version ៦១,៧៣១ដុល្លារ ខណៈ Premium Version ៦៦,៩៩៥ដុល្លារឯណោះ៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024