Forte ជាអម្បូររថយន្ដ Sedan ដែលមានឈ្មោះបោះសម្លេងរបស់ Kia ព្រោះរូបរាងដ៏ទាក់ទាញស៊ីវិល័យ ម៉ាស៊ីនតូចសន្សំសំចៃតែខ្លាំង ជាមួយភាពទំនើបដ៏សម្បូរបែប និងតម្លៃធូរថ្លៃទៀតផងនោះ ធ្វើឲ្យ Kia Forte ក្លាយជាគូរប្រជែងដ៏សំខាន់របស់ Honda Civic, Toyota Corolla និង Hyundai Elantra ដែលមានភិនភាព ប្រហាក់ប្រហែលគ្នា។
សម្រាប់ស៊េរីឆ្នាំ២០២៤ Forte ចេញលក់ជាមួយជម្រើស Trim/Option ចំនួន៥ អមដោយតម្លៃធូរថ្លៃចេញពីរោងចក្រ ដូចជា៖ LX តម្លៃ ២០,៩១៥ដុល្លារ, LXS តម្លៃ ២១,៤១៥ដុល្លារ, GT-Line តម្លៃ ២៣,៤១៥ដុល្លារ, GT តម្លៃ ២៥,៦១៥ដុល្លារ, និង GT-Manual តម្លៃ ២៦,៣១៥ដុល្លារ។
អមដោយម៉ាស៊ីន ២ប្រភេទផ្សេងទៀតទៅតាម Trim/Option ដូចជា៖ LX, LXS, GT-Line ប្រើជាមួយម៉ាស៊ីន ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៤៧សេះ កម្លាំងរមួល ១៣២ផោនហ្វីត ប្រើប្រអប់លេខ CVT ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥.៧លីត្រ ទៅ ៧.៨លីត្រ ប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
ចំណែកពពួក GT និង GT-Manual បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងដូចគ្នា តែចំណុះត្រឹម ១.៦លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២០១សេះ កម្លាំងរមួល ១៩៥ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ (Dual Clutch) និង ៦វគ្គលេខដៃ (GT-Manual) ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦.៧លីត្រ ទៅ ៨.៧លីត្រ សម្រាប់លេខអូតូ និង ៧.៥លីត្រ ទៅ ១០.៧លីត្រសម្រាប់លេខដៃ។
Forte ជាប្រភេទឡាន Sedan ទ្វា៤ ដែលមានប្រវែង ៤៦៤០ម.ម ទទឹង ១៨០០ម.ម កម្ពស់ ១៤៤០ម.ម ជាមួយទម្ងន់ ១តោនជាង។
សម្រាប់រូបរាងខាងក្រៅ អាចខុសប្លែកគ្នាតិចតួចទៅតាម Trim/Option ដូចជាយាន់កង់ បាណាឡាយពណ៌ ចង្កៀងមុខ ជាដើម។
ចូលទៅខាងក្នុង បំពាក់កៅអីស្បែក ២ជួរអាចជិះបានគ្នា ៥នាក់ទូលាយគួរសមព្រោះទទឹងដល់ទៅ ១៨០០ម.ម អាចថាទំហំចង់ទូលាយជាងពពួក Crossover SUV មួយចំនួនផង។
ចំពោះភាពទំនើបខុសប្លែកគ្នាទៅតាម Trim/Option បើនិយាយជារួមសម្រាប់ម៉ូឌែល GT ឃើញបំពាក់យាន់កង់ទំហំ ១៨អ៉ីង ប្រើជើងក្រោយប្រភេទ Sport Suspension ជាមួយការពង្រីកទំហំឌីសហ្រ្វាំងធំជាងមុន ខាងក្នុងបំពាក់ពូកស្បែកប្រណិតរំលិចដោយថ្នេរពណ៌ ក្រហម និងខ្មៅ កៅអីក្ដៅត្រជាក់ កុងទ័រឌីជីថល អេក្រង់ថាច់ទំហំ ១០.២៥អ៉ីង Speaker Harman Kardon audio system, រន្ធ USB-C មុខក្រោយ បន្ថែមដោយ Wireless Charge និង ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ ADAS មួយឈុតធំជាស្ដង់ដារជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Forte 2024 នេះ? បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ ឬ ព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???
Kia Sonet ល្បីថាអត់ប្រើ Smart Key ប៉ុន្ដែមានមុខងារម្យ៉ាងដែលពិសេសប្លែកក្នុងចំណោមឡានថ្មីតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង
AION Cambodia គ្រោងបើកសម្ពោធជាផ្លូវការនៃ រថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ 2025
ចាំអីទៀត! Mazda 2 ឆ្នាំ 2025 ថ្មីខ្លាញ់គោលក់តម្លៃក្រោម 2ម៉ឺនដុល្លារ ធូរថ្លៃស្ទើមិនគួរឲ្យជឿ