Almera ជាប្រភេទឡាន Sedan មួយដែលមានឃ្មោះបោះសម្លេង នឹងពេញនិយមច្រើនគួរសម ក្នុងនាមជាឡានចំណូលថ្មីរបស់ Nissan សម្រាប់ស្រុកខ្មែរ។
ស៊េរីឆ្នាំ ២០២៤ នេះចំពោះការឌីស្សាញវិញផ្នែកខាងក្រៅ ទាក់ភ្នែកមិនចាញ់ឡានលំដាប់ថវិកាខ្ពស់ៗឡើយ ដោយផ្នែកខាងមុខ មានភាពទាក់ទាញជាមួយទម្រង់ V-Motion Grille ថ្មីរំលិចដោយបាណាឆ្នូតៗ អមដោយចង្កៀង LED រាងស្លីម មើលទៅស្ព័រ នឹងប្លែកច្រើនពីស៊េរីឆ្នាំ ២០២៣ ទៅទៀត។
ចំពោះផ្ទៃខាងក្នុងទូលាយគួរសម បំពាក់កៅអីស្បែក ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនបន្ថែមទៀត។
ក្រៅពីប្រព័ន្ធ Smart Key ក៏មានអេក្រង់កុងទ័រ ៧អ៉ីងឌីជិថល អេក្រង់ថាច់ ៨អ៉ីង Apple Carplay & Android Auto ពិសេសនោះមានភ្ជាប់នៅមុខងារកាម៉េរា ៣៦០ឌឺក្រេ ជំនួយដោយសេនស័រចូលចត, ពោងសុវត្ថិភាព ៦គ្រាប់ Speaker ៦គ្រាប់, ប្រព័ន្ធ Auto Start & Stop ប្រព័ន្ធសាកថ្មឥតខ្សែរ ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកជាដើម។
បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយដោយពេលបើកបរវិញ Nissan Almera Turbo 2024 ភ្ជាប់មកជាមួយ៖
1/ ប្រព័ន្ធព្រមានពីការប៉ះទង្គិចនៅខាងមុខដ៏ឆ្លាតវៃជាមួយនឹងហ្រ្វាំងសង្គ្រោះបន្ទាន់ ។
2/ ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុមើលមិនឃើញនៅក្បែររថយន្ត នឹងប្រព័ន្ធព្រមាននៅពេលរថយន្តចាកចេញពីគន្លងផ្លូវ។
3/ ប្រព័ន្ធតាមដានទិដ្ឋភាពរថយន្ត (IAVM) ពេលវត្ថុមានចលនានៅក្បែរថយន្ត (MOD) ។
4/ ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តដ៏ទៃមកកៀករថយន្ត និងមកពីក្រោយ។
5/ ប្រព័ន្ធទប់លំនឹងកង់រថយន្តកុំឱ្យរអិល, ប្រព័ន្ធជំនួយពេលឡើងចំណោតជាដើម។
គួរបញ្ជាក់ដែរថា៖ Nissan Almera Turbo 2024 បំពាក់ម៉ាស៊ីន Turbo ១.០លីត្រ ផលិតកម្លាំងបាន ១០០សេះ កម្លាំងរមួល ១៥៣ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ X-Tronic CVT ជំនួយដោយ Sport Mode បង្វិលកង់ដោយប៉ុងមុខ ម៉ាស៊ីនតូចតែជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេល ១១វិនាទី ជាមួយល្បឿនអតិបរិមាបក្បែរ ២០០គីឡូម៉ែត្រ/ម៉ោង។
គួបផ្សំជាមួយយាន់កង់ទំហំ ១៦អ៉ីង បែបស្ព័រ ជំនួយដោយប្រព័ន្ធ ABS, ជាមួយនឹងប្រព័ន្ធជំនួយជាច្រើនទៀតដូចជា៖ EBD, BA, TC, VDC ជាដើម។
បើនិយាយពីកម្រិតស៊ីសាំងវិញ សន្សំសំចៃខ្លាំងគួរសម ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ។
ចូលដល់តម្លៃខ្លួន Almera Turbo 2024 ឃើញក្រុមហ៊ុនដាក់លក់ ២៦,៥០០ដុល្លារ ខណៈកាលស៊េរីឆ្នាំ២០២៣ ខ្ទង់ ២៩,០០០ដុល្លារ ដល់ ៣០,០០០ដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan Almera Turbo 2024 មួយនេះ? សម្រាប់ឡាន Sedan បែបស្ព័រតម្លៃខ្តង់ ២៦,០០០ដុល្លារ បងប្អូនគិតថា Almera មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយឬនៅ ប្រសិនបើធៀបនឹងរថយន្ដថ្មីខ្លាញ់គោផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នា? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា