ស្ទើរមិនចង់ជឿ Nissan Maxima សេរ៊ីឆ្នាំ ២០១៦ អេមយ៉ាងនេះធ្លាក់ថ្លៃសល់ត្រឹម ១មុឺនដុល្លារជាង

អ្នកទស្សនា
443
0/ AKlasseAuto Promotion
Untitled-12.jpg

ម៉ូឌែល Maxima ជាឡាន Sedan ជួរមុខមួយរបស់ Nissan ដែលផលិតឡើងសម្រាប់នាំចូលទីផ្សារអាមេរិក កាណាដា និងចិន ជាដើម។ Maxima បានបង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៨១ រហូតមកទល់នឹងឆ្នាំ២០២២នេះ Nissan បានធ្វើការវិវឌ្ឍន៍ ដំណើរការផលិតរបស់ខ្លួនអស់រយៈពេល ៤២ឆ្នាំ ស្មើរនឹង ៨ជំនាន់ហើយ ទៅលើម៉ូឌែល Maxima នេះ។ សម្រាប់ឆ្នាំ០១៦នេះផងដែរ នៅទីផ្សារអាមេរិក ឃើញមានដាក់លក់ជាឡានមួយទឹក ក្នុងតម្លៃ ១៦០០០ដុល្លារជាង ទៅ ២០០០០ដុល្លារជាង អាស្រ័យលើ Trims Option និងកម្រិតគុណភាពជាក់ស្ដែងជាដើម​។

Untitled-1 3.jpg

នៅស្រុកខ្មែរដូចជាមិនទាន់ឃើញមានបងប្អូនយើងប្រើប្រាស់នៅឡើយទេ តែបើមានការនាំចូលមកទីផ្សារកម្ពុជាយើង បូកទាំងពន្ធ និងការដឹកជញ្ជូន មានតម្លៃប៉ុន្មាននោះ Admin ក៏មិនទាន់ដឹងច្បាស់ដែរ។

ថ្ងៃនេះកម្មវិធីបថបង្ហាញរថយន្ដមួយទឹក និងលើកយកនៅ Nissan Maxima ជំនាន់ទី ៨ ឆ្នាំ២០១៦នេះ មកត្រួសត្រាយម្ដង ក្រែងលនាំចូលមកស្រុកខ្មែរយើង តម្លៃលើសតិចតួចអី ងាយស្រួលក្នុងការសម្រេចចិត្ត។

image.png

Nissan បំពាក់ម៉ាស៊ីនឲ្យ Maxima ធំគ្រាន់បើទំហំ ៦ស៊ីឡាំង ដែលផ្នែកប្លុកម៉ាស៊ីនភាគច្រើន ផលិតពីអាលុម្យូម ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ៣០០សេះ កម្លាំងរមួល ២៦១ផោនហ្វីត រត់ដោយប្រអប់លេខ  CVT​ (Xtronic) បង្វិលកង់ដោយប៉ុងមុខ (FWD) អាចជាន់ស្ទុះអូសទាញរថយន្ដទាំងមូល ទម្ងន់ ១.៧តោន ពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលតែ ៦វិនាទីប៉ុណ្ណោះ។

ម៉ាស៊ីនធំតែឆ្នាំខ្ពស់កម្រិតសុីសាំងមិនទាន់ប្រែប្រួលប៉ុន្មានទេ ១០០គីឡូម៉ែត្រ ចំណាយជាមធ្យម ៨លីត្រ ទៅ ១១លីត្រ អាស្រ័យលើការបើកបរជាក់ស្ដែង។

maxresdefault (1).jpg

បើនិយាយពីជើងក្រោមវិញ Maxima ទាំងមុខក្រោយដំណើរការដោយ ប្រព័ន្ធទម្រឯករាជ Independent Suspension និងជំនួយដោយ Stabilizer bar ។ ចំណែកយាន់កង់វិញទំហំ ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខ ក្រោយ និងជំនួយដោយប្រព័ន្ធ ABS ភ្ជាប់កង់ទាំងមួនតែម្ដង ធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់ ទោះបើកបរក្នុងស្ថានភាពលឿនក៏ដោយ។

maxresdefault.jpg

ផ្នែកខាងក្រៅការរចនាមានភាពទាក់ទាញ និងទាន់សម័យ ព្រោះតែរូបរាង Sedan បែបស្ព័រ មើលទៅហាប់ណែនជាទម្រង់ Aerodynamic ដែលងាយស្រួលក្នុងការរត់ល្បឿន មុជខ្យល់បានល្អ ត្រឹមតែមួយម៉ោង Maxima អាចធ្វើការរត់បាន ២២០គីឡូម៉ែត្រ​ឯណោះ។ អមទៅដោយអំពូលគុជ LED ជាមួយនិងពិលកាង និងផ្នែកខាងក្រោយរំលិចដោយស៊ីមាំងភ្លោះ មើលទៅមិនចាញ់ឡានទំនើបតម្លៃ ១០-២០ម៉ឺនដុល្លារឡើយ។

lead2-2016-nissan-maxima-fd.jpg

វាជាប្រភេទ Sedan ទ្វា៤ កៅអី២ជួរ ទូលាយល្មមអាចអង្គុយត្រឹមគ្នា ៥នាក់អីមិនទាន់ចង្អៀតផង បើជាស្ដង់ដារ Maxima បំពាក់មកនៅ ដំបូលបើកប្រភេទ Panoramic ពីតង និងមានរន្ធម៉ាសុីនត្រជាក់ក្រោយ, អេក្រង់ ៨អីញ, កាមេរ៉ាក្រោយ, កៅអីក្រណាត់ជំនួយដោយ អេឡិចត្រនិក និងមុខងារចាំទីតាំង, ចង្កូតស្រោបដោយស្បែក, ផ្លិតទឹកអូតូ, កម្ដៅកញ្ចក់ និងកាតចំណាំងផ្លាត, ពោងសុវត្ថិភាព ៦គ្រាប់, Speaker ៨គ្រាប់ជាដើម ។ 

image.png

ដើម្បីជាតម្រូវការទៅតាមលំដាប់ថវិការបស់អតិថិជន Nissan បានបែងចែកជា៥ Trims ដូចជា៖ S, SV, SL, SR, និង Platinum ជាដើម។

image.png

បើជាប្រភេទ Platinum វិញ Maxima ទទួលបាននៅ កៅអីស្បែក Premium មានមុខងារក្ដៅត្រជាក់, ពោងសុវត្ថិភាព ៨គ្រាប់, Speaker Bose ១២គ្រាប់, កាមេរ៉ា 360 ឌឺក្រេ, ជាដើម។ មិនតែប៉ុណ្ណោះក៏ភ្ជាប់នៅប្រព័ន្ធជំនួយសុវត្ថិភាពមួយចំនួនទៀតផងដែរដូចជា៖

  • Adaptive Cruise Control
  • Blind Spot Monitor 
  • Cross Traffic Alert   
  • Packing Assist 
  • Pre-collision System 
  • Post Pre-collision System និងមានមុខងារសំខាន់ៗមួយចំនួនទៀតជាដើម។ 
image.png

សរុបមក សមត្ថភាពអាចនិយាយបានថា ឡានសេរ៊ីថ្មីៗមួយចំនួនមិនទាន់សុីដាច់ Nissan Maxima នេះទេ ដោយសាតែ Nissan បញ្ចេញត្រកូល Maxima ២០២២ ទើប សេរ៊ីឆ្នាំ២០១៦នេះរាងធ្លាក់ថ្លៃ។ តែនេះគ្រាន់តែជាតម្លៃក្រៅស្រុកតែប៉ុណ្ណោះ បើចូលដល់ស្រុកខ្មែរ រថយន្តមួយទឹកឆ្នាំខ្ពស់ទំនើបបែបនេះ តម្លៃទីផ្សារអាចហក់ឡើងគុណនឹងពីរក៏ថាបានដែរ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Maxima ២០១៦នេះ៕

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More