ចំពោះ Murano ជាប្រភេទរថយន្ដ Crossover SUV របស់ Nissan ដែលមានរូបរាងស្រដៀងទៅនឹង Nissan Juke ដែរ។ ចូលដល់ជំនាន់ទី៣ ឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៣ ដែល Murano ២០២៤ ត្រៀមបង្ហាញខ្លួនសម្រាប់អតិថិជននៅចុងឆ្នាំនេះហាក់មិនមានអ្វីប្លែកភ្នែកច្រើនឡើយ។
អាចនិយាយបានថារូបរាង ក្នុងរយៈពេល ១០ឆ្នាំ Murano មិនទាន់មានការផ្លាស់ប្ដូរទាំងស្រុងឡើយ គឺត្រឹមផ្នែកតិចតួច ដូចជាខាងមុខ ចង្កៀង ស្ដុបក្រោយ និងផ្ទៃខាងក្នុងបន្ដិចប៉ុណ្ណោះ។ បើនិយាយអោយស្រួលស្ដាប់ផង Murano ២០២៤ ដូចទៅនឹងពពួក ២០២៣ ដែរ។ ខណៈរថយន្ដជាច្រើនចូលដល់ដំណាក់កាលដែរត្រូវផ្លាស់ប្ដូរស្ទើតែទាំងស្រុងអស់ទៅហើយ។
សម្រាប់ស៊េរីឆ្នាំ២០២៤នេះ តម្លៃចេញពីរោងចក្រចាប់ពី ៣៤,០០០ដុល្លារ ដល់ ៤៥,០០០ដុល្លារ ជាមួយជម្រើស Trim ៣ ដូចជា៖ SV, SL, Platinum និងជម្រើសរត់ដោយប្រភេទប៉ុង១ FWD និងប៉ុង២ AWD ជាដើម ខណៈស៊េរីឆ្នាំ២០២៣ លក់តម្លៃត្រឹម ៣៣,៦៦០ដុល្លារប៉ុណ្ណោះ។
Murano បំពាក់ជាមួយម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៦០សេះ កម្លាំងរមួល ២៤០ផោនហ្វីត ប្រើប្រអប់លេខ CVT ជាមួយកម្រិតស៊ីសាំងជាមធ្យម ៩លីត្រក្នុង១០០គីឡូម៉ែត្រ។
សម្រាប់រូបរាងខាងក្រៅវិញ Nissan ដូចជាចូលចិត្ត Concept V-Motion Signature Grill ឌីស្សាញរបស់ខ្លួនណាស់ ដែលផ្ទៃខាងមុខមានទម្រង់ជាអក្សរ V ស្រោមដោយក្រូម។ បើនិយាយពីចង្កៀងមុខរ ជាមួយស្ដុបក្រោយរាងជា V-Sharp ដែល Murano បំពាក់ជា Full LED មួយឈុតតែម្ដង។
វាជាប្រភេទឡានទ្វា៥ កៅអី ២ជួរទូលាយគួរសម អាចជិះគ្នា ៥នាក់មិនចង្អៀតទេ ជាមួយកៅអី និងផ្នែកជាច្រើនស្រោបដោយស្បែក និងការតុបតែងលាយជាមួយហ្វមិកាឈើមើលទៅក៏ស្អាតម្យ៉ាងដែរ។
រួមផ្សំជាមួយកុងទ័រ ឌីជិថល ១២.៣អ៉ីង ជាមួយថាច់ស្គ្រីន ពាហុមុខងារ ភ្ជាប់ Apple Carplay & Android Auto ជាមួយមុខងារ Nissan Connect Speaker Bose ១១គ្រាប់ Wireless Charging ដំបូលបើក Panoramic Glass និងជាមួយកញ្ចប់សុវត្ថិភាពជំនួយពេលបើកបរ Safety Shield 360 ដំទំនើបរបស់ Nissan មួយឈុតជាស្ដងដារតែម្ដង។
Advan Auto នឹងចាំអ៊ុតមើលនៅឆ្នាំបន្ដរបន្ទាប់ទៀត ថាតើ Nissan សម្រេចទុករូបរាងបែបនេះបន្ដរទៅទៀត ឬគូសវាសឲ្យ Murano ក្លាយទៅជាទម្រង់ថ្មីដូចស៊េរីឡានថ្មីៗបច្ចុប្បនេះ? សម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះ Nissan Murano 2024 នេះ? ចំពោះមតិយោបល់ និងព័ត៍មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច