ថ្មីៗនេះ Nissan បានចាប់ដៃជាមួយក្រមហ៊ុនកែឡានលំដាប់ពិភពលោកគឺ Forsberg Racing ដែលដឹកនាំដោយផ្ទាល់ពីលោក Chris Forsberg ដែលជា Legend Fomelar Drift ក្នុងការធ្វើឲ្យ កំពូល Pick Up របស់ Nissan មួយនេះក្លាយទៅជារបស់លេងថ្មីក្នុងវិស័យ Drift នៅលើទីលាយ។
ហើយរថយន្ដដែល Nissan យកមកបំពាក់គ្រឿងថ្មីនេះគឺម៉ូឌែល Frontier PRO-4X 2025 ដែលត្រូវចាយពេល 6ខែ នឹងមានគ្រឿងផ្សំថ្មីប្លែកជាតិជាង Frontier ទម្រង់ដើម ប្រែទៅជា Frontier Tarmac Concept។ ខណៈ Forsberg បានគូសវាសឌីស្សាញ ជាមួយខោអាវថ្មីជារ Sport Truck មើលទៅអំណាច ស័ក្កិសមជារថយន្ដ Drift តែម្ដង។
ដើម្បីបំប្លែង Frontier ទៅជារថយន្ដ Drift ដែលមានសមត្ថភាពខ្លាំង Nissan និង Forsberg បានរក្សាស្តង់ដារម៉ាស៊ីន V-6 ចំណុះ 3.8លីត្រដដែល។ ប៉ុន្តែបន្ថែមឧបករណ៍បញ្ចូលថាមពលថ្មីដូចជា Water Cooler នឹង Supercharger
ក៏ដូចជាគំរូដើម NISMO carbon-fiber គួមផ្សំដោយ cold air intake ធ្វើឲ្យកម្លាំងសរុបរបស់ Frontier Tarmac កើនដល់ទៅ 440សេះ និងកម្លាំងរមួល 400ផោនហ្វីត ដែលកម្លាំងទាំងនេះនៅត្រូវបានបញ្ចូនទៅកង់ក្រោយ RWD ធ្វើការតែម្ដង។
ក្រៅពីនឹង Tarmac ក៏ទទួលបាន Rotors ចំនួនពីរទំហំ 15-inch និង mounts ដែលប្រើ brake calipers ដូច Z NISMO ដែរ។ ចំណែកកង់ខាងក្រោយបំពាក់ Calipers ចំនួន២ ដែលធ្វើការដាច់ដោយលែកពីគ្នា។
ដោយមួយសម្រាប់ធ្វើការពេលជាន់ហ្វ្រាំងឈប់ធម្មតា និងមួយទៀតភ្ជាប់ទៅនឹងហ្វ្រាំងដៃត្រៀមសម្រាប់ពេល Drift ដើម្បីកាន់ជាន់កាន់តែមានប្រសិទ្ធភាពខ្អស់ជាងធម្មតា។
គួមផ្សំជាមួយសំបកកង់ 275/40R-20 Yokohama Advan V107 នៅខាងមុខ និងសំបកកង់ 315/35R-20 Yokohama Advan V107 នៅខាងក្រោយ។
មិនត្រឹមតែផ្នែកប្លុកម៉ាស៊ីន នឹងប្រព័ន្ធគ្រឿងក្រោមប៉ុណ្ណោះទេ ផ្នែកខាងក្រៅមួយចំនួនធំក៏ត្រូវបានលេងថ្មីដែរដែល Nissan ប្រើប្រាស់ជាមួយ កាបោនហ្វាយប័រ ស្ទើតែគ្រប់ទីកន្លែងតែម្ដង ចាប់ពីកាងប៉ឌៀ នឹងគែមលើកង់មុខក្រោយ គម្របដំបូលម៉ាស៊ីន គម្រប់គូទក្រោយ នឹងកន្លែងផ្សេងៗមួយចំនួនទៀតជាដើម។
ផ្នែកខាងក្នុក៏ទទួលបានគ្រឿងបំពាក់ថ្មិដែរដូចជា ដៃចង្កូតដែលតុបតែងដោយកាបូន និងកៅអី Recaro ខាងមុខចំនួនពីរផងដែរ៕
ដោយ៖ Bunsak
ប្រភព៖ Caranddrive
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្តChangan និង រថយន្តអគ្គិសនីDeepal មានការផ្ដល់ជូនអាំងប៉ាវពិសេសដល់អតិថិជន
Aion Cambodia បានសម្ភោធន៍ជាផ្លូវការកំពូលរថយន្ដអគ្កិសនី ជំនាន់ថ្មីទំនើបខ្លាំង អាចបើកបរក្បែរ ៧០០គីឡូម៉ែត្រ នឹងធានាពេញមួយជីវិត
ចង់បានឡានរាងខ្ពស់ ធន់សន្សំសំចៃស៊ីសាំងតិច នឹងតម្លៃក្រោម ១ម៉ឺនដុល្លារ Toyota Rav4 ជើងចាស់មួយនេះ អាចជាជម្រើសដែលបងប្អូនគួរមើលបាន
ជឿអត់! កាន់ខ្ទង់ ១២,០០០ដុល្លារ អាចទិញឡានកៅអី ៣ជួរ Toyota Avanza ឆ្នាំខ្ពស់ជិះបាន
Aion Cambodia បានសម្ភោធន៍ជាផ្លូវការកំពូលរថយន្ដអគ្កិសនី ជំនាន់ថ្មីទំនើបខ្លាំង អាចបើកបរក្បែរ ៧០០គីឡូម៉ែត្រ នឹងធានាពេញមួយជីវិត
Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!
នោះ! រថយន្ដខ្លាញ់គោ 7កៅអីទំនើបសុវត្ថិភាព បញ្ចុះតម្លៃទៀតហើយមកត្រឹម 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
រថយន្ដរាប់រយគ្រឿងត្រូវឈួសឆាយ នឹងខ្លះទៀតត្រូវភ្លើងឆេះក្នុងរដ្ឋ California ”កាលីហ្វ័រញ៉ា” ខណៈភ្លើងឆេះព្រៃកំពុងវាយប្រហារខ្លាំង