ធូរថ្លៃខ្លាំង! Nissan Versa 2024 តម្លៃតែ ១ម៉ឺនដុល្លារជាង ស៊ីសាំងក្បែរ ៦លីត្រ ទំនើបអត់ចាញ់ឡានថ្លៃទេ

អ្នកទស្សនា
763
0/ AKlasseAuto Promotion
j-Recovered.jpg

មួយរយៈនេះ Nissan ហាក់វាយលុកទីផ្សាររថយន្ដ Sedan ខ្នាតតូចរបស់ខ្លួនជាច្រើននៅលើទីផ្សារហរដ្ឋអាមេរិក និងប៉ែកអ៉ឺរ៉ុប ជាមួយតម្លៃធូរសមរម្យជាងគូប្រជែងផ្សេងៗ។

AA12NAsX.jpg

កាលពីម្សិលមិញ Nissan បានប្រកាសចេញលក់ជាផ្លូវការនៅម៉ូឌែល Versa ស៊េរីឆ្នាំ២០២៤ ជាមួយជម្រើស Trim/Option ចំនួន ៤ដូចជា Versa S (លេខដៃ) តម្លៃ ១៦,១៣០ដុល្លារ, Versa S តម្លៃ ១៧,៨០០ដុល្លារ, Versa SV តម្លៃ ១៩,៤២០ដុល្លារ, Versa SR តម្លៃ ២០,១៤០ដុល្លារ ជាមួយការបូកបន្ថែមទៅតាមតំបនចំនួន ១,០៩៥ដុល្លារ

photo_2023-09-28_15-51-43.jpg

Versa នេះភ្ជាប់មកជាមួយម៉ាស៊ីនសាំង ទំហំ ៤ស៊ីឡាំង ចំណុះ ១.៦លីត្រ ផលិតកម្លាំងបាន ១២២សេះ កម្លាំងរមួល ១១៤ផោនហ្វីត រត់ដោយប្រអប់លេខដៃ ៥វគ្គ និងប្រភេទ CVT បង្វិលកង់ដោយប៉ុង១ FWD ប្រើយាន់ទំហំ ១៦អ៉ីង បំពាក់ហ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥.៨លីត្រ ទៅ ៧.៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។

AA12NI3S.jpg

Versa ជាប្រភេទឡាន Sedan ទ្វា៤ មានប្រវែងសរុប ៤៤៩៥ម.ម ទទឹង ១៧៣៩ម.ម កម្ពស់ ១៤៦៥ម.ម ជាមួយទម្ងន់ ១២២០គីឡូក្រាម។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមិនជាសូវខុសគ្នាប៉ុន្មានទេចំពោះពពួក Sedan របស់ Nissan អាចថាស្រដៀងៗគ្នាតាម Concept V-Motion Signature ។

AA12NMAl.jpg

ចូលទៅខាងក្នុងបំពាក់កៅអីស្បែក ២ជួរទូលាយគួរសម ជាមួយការខុសប្លែកគ្នាតិចតួចអាស្រ័យទៅលើ Trim/Option ជាដើម។

AA12Nync.jpg

បើជាប្រភេទ Option ខ្ពស់ៗដូចជា SR វិញឃើញភ្ជាប់មកជាមួយ យាន់កង់ ១៧អ៉ីង ប្រើចង្កៀងមុខប្រភេទ LED និងពិលកាងអមជាមួយ Spoiler ភ្ជាប់គូទក្រោយ មុខងារបញ្ជាឆេះពីចម្ងាយ កម្ដៅកញ្ចក់ កៅអីស្បែកមានមុខាងារកម្ដៅ Wireless Charge អេក្រង់ទំហំ ៨អ៉ីងភ្ជាប់ Apple Carplay & Android Auto កាម៉េរាក្រោយ និង Speaker ៦គ្រាប់ជាដើម។

AA12Nynp.jpg

សម្រាប់ប្រព័ន្ធមុខងារសុវត្ថិភាពវិញ Versa ទទួលបានកញ្ចប់ Nissan Safety Shield 360 មួយឈុតសម្រាប់ជំនួយដល់ការបើកបរ និងសុវត្ថិភាពក្នុងការធ្វើដំណើរជាដើម៕

AA12NI4w.jpg

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More