កាន់ ១ម៉ឺនក្រាស់ចង់បានឡានថ្មីដូចខ្លាញ់គោ សន្សំសំចៃស៊ីសាំងតិច រាងខ្ពស់ល្មមអាចមើល Hyundai Venue របស់កូរ៉េមួយនេះបាន

អ្នកទស្សនា
148
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered77.jpg

Venue ជាប្រភេទឡាន Compact SUV របស់ Hyundai ដែលឃើញលក់ នឹងប្រើប្រាស់នៅស្រុកខ្មែរភាគច្រើនជាស៊េរីឆ្នាំ ២០២១ ដល់ ២០២៣ ជាមួយតម្លៃធូរល្មមប្រើក្នុងមានជានមួយទឹក តែនៅថ្មីចង់ដូចខ្លាញ់គោទៅហើយ ជាមួយតម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ប៉ុណ្ណោះសម្រាប់ទីផ្សារបច្ចុប្បន្ននេះ។

2023-Hyundai-Venue-Elite-33.jpg

Venue មានទំហំប្រវែង ៤០៤០ម.ម ទទឹង ១៧៧០ម.ម កម្ពស់ ១៥៨៥ម.ម ពីដីមកបាត់ឡាន ១៧០ម.ម ជាមួយនឹងទម្ងន់ ១១០០គីឡូក្រាម។ 

image.png

ចំពោះប្លុកម៉ាស៊ីនវិញ ឃើញប្រើទំហំ ៤ស៊ីឡាំង ១.៦លីត្រ ផលិតកម្លាំងបាន ១២៣សេះ កម្លាំងរមួល ១៥៤ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងលេខដៃ បង្វិលកង់ដោយប៉ុងមុខ FWD ដែលជំនួយ Drive Mode ៣ដូចជា៖ Eco, Normal, និង Sport Mode ទៅតាមស្ថានភាពផ្លូវ។ 

2023-Hyundai-Venue-Elite-35.jpg

គួបផ្សំយ៉ានកង់ទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង EBD អាចរត់ល្បឿនជាអតិបរិមា ១៨០គឺឡូម៉ែត្រ/ម៉ោងផុយតែម្ដង។

Hyundai-Venue-rear.jpg

ជាមួយកម្រិតស៊ីសាំងពពួកម៉ាស៊ីត្រឹម ១.៦លីត្រ អាចថាសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រ ចាយខ្ទង់ ៦លីត្រជាង ទៅ ៧លីត្រជាងប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។

image.png

បើក្រឡេកមើលពីផ្ទៃខាងក្នុងវិញ មិនជាចង្អៀតពេកទេ មានបំពាក់កៅអីស្បែកលាយក្រណាត់ពីរជួរ ទូលាយគួរសម អាចអង្គុយគ្នា៥នាក់ បានយ៉ាងស្រួល និងសល់ឃ្លុបក្រោយអាចទុកអីវ៉ានច្រើនគួរសមដែរ។ 

image.png

ក្រៅពីនឹងក៏ឃើញមានបំពាក់ជាមួយ អេក្រង់កុងទ័រ Digital អេក្រង់ Touch screen ទំហំ ៨អ៊ីញ និងអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto កាម៉េរាក្រោយ មានសេនស័រជំនួយពេលចូលចត កញ្ចក់ក្ដោបអូតូ Wireless Charge រន្ធសាក USB-C ដំបូលបើក Speaker ៦ គ្រាប់​ ពោសុវត្ថិភាព ៦គ្រាប់ជុំវិញ  ហើយនៅលើដៃចង្កូតក៏មានប៉ូតុងបញ្ជារការគ្រប់គ្រង់ជាច្រើនមួយចំនួនទៀតជាដើម។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Venue របស់កូរ៉េមួយនេះ? តម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ក្រៅពី Venue បងប្អូនមានមើលឃើញរថយន្ដណាស់ផ្សេងដែលមានឆ្នាំផលិត ប្រហាក់ប្រហែលគ្នាដែរ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕ 

2023-Hyundai-Venue-Elite-32.jpg

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More