Kia Visto អាចថាជាឡានដែលចាស់វស្សាដែរហើយដែលប្រើប្រាស់នៅស្រុកខ្មែរ បន្ទាប់ពីពពួក Kia Morning ដែលជាមិត្តរួមគ្រួសារ។
ស្រុកខ្មែរឃើញនៅមានប្រើច្រើនធម្មតាបើទោះបីជាអាយុកាល ២០ឆ្នាំជាងក្ដី ជាទូទៅស៊េរីឆ្នាំ ១៩៩៩ ដល់ ២០០៣ ជាមួយតម្លៃវិញគឺថាប្រហាក់ប្រហែលម៉ូតូដែរ ខ្ទង់ ១ពាន់ក្រាស់ ទៅ ២ពាន់ស្ដើងប៉ុណ្ណោះ អាស្រ័យលើ ប្រភេទម៉ាស៊ីន នឹងភិនភាគឡានជាក់ស្ដែង។
តែចាប់ពីឆ្នាំ២០០១ Kia បំពាក់បន្ថែមនៅជម្រើស Turbo ជំនួយកម្លាំងបន្ថែមបានដល់ទៅ ៧០សេះ (ខ្មែរហៅម៉ាស៊ីនធំ) អាចរត់ល្បឿនបំផុតបានក្បែរ ១៥០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រទៅ ៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះទៅតាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
Visto ជាប្រភេទ Compact ឬ City Car ដែលមានទ្វា ៥ កៅអី ២ជួរ អាចជិះបានគ្នា៥ នាក់និងឃ្លុបក្រោយតិចតួច សម្រាប់ដាក់ឥវ៉ាន់បានមួយចំនួន។
តែបើនិយាយពីភាពទំនើប នឹងបរិក្ខាដែលបំពាក់មកជាមួយ ហាក់មិនមានអ្វីប្លែកឡើយ សាមញ្ញៗប៉ុន្ដែបើប៉ះឡានស្អាតម៉ាស៊ីនអេម ចង់ទៅណាក៏ទៅដល់គោលដៅបានដែរសម្រាប់ផ្លូវជាតិស្រួលបើកដូចបច្ចុប្បន្ននេះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Visto? បងប្អូនណាខ្លះធ្លាប់មានបទពិសោធន៍ ជាមួយកូនក្ដាមស្រែមួយនេះ? សម្រាប់មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ