ថ្មីៗនេះ គ្រាន់តែ Toyota ជួបបញ្ហាគាំងប្រព័ន្ធ software ដែលនាំឲ្យត្រូវផ្អាកដំណើរការរោងចក្រធំ នៅក្នុងប្រទេសជប៉ុនតែមួយថ្ងៃ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ដយក្សមួយនេះ ខាតទឹកប្រាក់អស់ដល់ទៅជាង ៣៥៦ លានដុល្លារ។
តាមការចុះផ្សាយពី Carscoops បានឲ្យដឹងថា ការផ្អាកដំណើរបណ្ដោះអាសន្នកាលពីថ្ងៃទៅ ៣០ សីហា កន្លងទៅនេះ បណ្ដាលមកពីបញ្ហាប្រព័ន្ធ software ដែលក្រុមហ៊ុនប្រើសម្រាប់ដំណើរការកម្មង់គ្រឿងបង្គុំក្នុងរោងចក្រគាំង និងត្រូវការផ្អាកជាបណ្ដោះអាសន្នដើម្បីដោះស្រាយ update ប្រព័ន្ធឡើងវិញ ធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការផលិតដល់រោងចក្រសំខាន់ៗ ១៤ កន្លែងនៅជប៉ុន និងឈ្លៀតទៅប៉ះពាល់រោងចក្រដៃគូផ្សេងៗដូចជា Daihatsu, Hino និង Lexus ជាដើម ដែលនាំឲ្យ Toyota ខាតលុយដល់ ៣៥៦ លានដុល្លារ។
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល Toyota ជួបបញ្ហាប្រព័ន្ធ software ដែលបណ្ដាលឲ្យក្រុមហ៊ុន ត្រូវផ្អាកដំណើរការរោងចក្របណ្ដោះអាសន្ន និងខាតទឹកប្រាក់វាល់លានបែបនេះ ជាក់ស្ដែងបញ្ហាស្រដៀងគ្នាកើតឡើងថ្មីគឺ កាលពី ឆ្នាំ ២០២២ កន្លងទៅ រោងចក្រផ្គត់ផ្គង់គ្រឿងបង្គុំប្លាស្ទិច Kojima របស់ខ្លួន គាំងប្រព័ន្ធបញ្ជាផលិតកម្ម ដែលប៉ះពាល់ដល់ដំណើរការផ្គុំ និងដំឡើងរថយន្ដរាប់ពាន់គ្រឿង ជាមួយនឹងទិន្នន័យជាមធ្យមផលិតបាន ១៣ ៥០០ គ្រឿងក្នុងមួយថ្ងៃ។
ជុំវិញបញ្ហា ការរអាក់រអួលប្រព័ន្ធ Software ជាញឹកញយនេះ តាមការឲ្យដឹងពី Reuters ថាមានការសង្ស័យជាច្រើនថា អាចបណ្ដាលមកពី ការលុកលុយពីក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (Cyberattack-er) ក៏ប៉ុន្ដែ Toyota បានបញ្ជាក់ថា មិនមែនពាក់ព័ន្ធនឹង Cyberattack នោះទេ គឺគ្រាន់តែប្រព័ន្ធ software ឆ្លងមេរោគប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ បើសិនជាបញ្ហានេះ បន្ដកើតឡើងជាញឹកញាប់ វាមិនត្រឹមតែប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ Toyota និងខាតទឹកប្រាក់រាប់លានដុល្លារ នោះទេ តែបង្ហាញពីការធូររលុង នៃប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលជារឿងដែល Toyota មិនងាយឲ្យកើតមានកន្លងមក។
ប្រភព៖ Reuters
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024