ចូលខែថ្មី រាជធានីភ្នំពេញបើកការសាងសង់ ស្ពានអាកាសថ្មី ២ កន្លែង តម្លៃជាង ៤៦ លានដុល្លារ

អ្នកទស្សនា
243
0/ AKlasseAuto Promotion
a5.jpg

ថ្មីៗនេះ តាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នុំពេញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការរៀបចំពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីចំនួន ២កន្លែងបន្ថែមទៀតក្នុងក្រុងភ្នំពេញ ដែលមានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ជាមួយនឹងការបញ្ចៀសចរាចរណ៍ត្រង់កំទីតាំងប្រារព្ធពិធី ចំនួន ៣ ថ្ងៃ។ 

<i>រូបភាព ៖ ផ្ទាំងផែនទី គម្រោងសាងសង់ស្ពានអាកាសថ្មីទាំងពីរកន្លែង&nbsp;</i>
រូបភាព ៖ ផ្ទាំងផែនទី គម្រោងសាងសង់ស្ពានអាកាសថ្មីទាំងពីរកន្លែង 

គួរឲ្យដឹងដែរថា ស្ពានអាកាស ទាំងពីរ​ នេះ មានទីតាំង ១ ស្ថិតនៅត្រង់ចំណុចប្រសព្វមហាវិថីសម្ដេចតេជោហ៊ុន សែន មហាវិថី ព្រះមនុវង្ស និងមហាវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១​ )ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ និង ស្ពានអាកាសទី ២ ស្ថិតនៅចំណុចប្រសព្វ មហាវិថីសហពន្ធរុស្ស៊ី និង មហាវិធីសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ផ្លវលេខ ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានតម្លៃសរុបជាទឹកប្រាក់ជាង ៤៦ ៧៧៥ ០០០ ដុល្លារអាមេរិក។

<i>ស្ពានអាកាសព្រះមុន្នីវង្សចាស់​</i>
ស្ពានអាកាសព្រះមុន្នីវង្សចាស់​

ស្ពានអាកាសទាំងពីរនេះ នឹងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា (OCIC) ដោយចំណាយពេល រង្វង់ ៣៦ ខែ សម្រាប់ស្ពានអាកាសទី ១ និង ១៦ ខែសម្រាប់ការសាងសង់ស្ពានអាកាសទី ២។ 

<i>រូបភាពគម្រូស្ពានអាកាសថ្មី</i>
រូបភាពគម្រូស្ពានអាកាសថ្មី

ក្នុងនោះដែរ ខ្លឹមសារសេចក្ដីប្រកាសបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកជាបណ្ដោះអាសន្ន មិនអនុញ្ញាតឲ្យមានយានជំនិះឆ្លងកាត់នៅកំណាត់ផ្លូវ រាប់ពីចំណុចប្រសព្ធមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយុទ្ធពលខេមរភូមិន្ទ រហូតដល់ស្ដុបចំណុបប្រសព្ធមហាវិថី​សម្ដេចតេជោហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាមួយនឹងមហាវិថីអ្នកឧកញ៉ា មហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង​ (ផ្លូវ ៣០ម៉ែត្រ) រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ នេះ ដើម្បី រៀបចំពីធីបើកការដ្ឋានសាងសង់ស្ពានអាកាស ២ កន្លែង ក្រុងភ្នំពេញ ដោយផុតថ្ងៃកំណត់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរណ៍ចំណុចនេះដូចធម្មតាវិញ ។ 

<i>ផែនទីបិទចរាចរសម្រាប់ប្រារព្ធពិធីសម្ភោធសាងសង់ស្ពានអាកាសថ្មី&nbsp;</i>
ផែនទីបិទចរាចរសម្រាប់ប្រារព្ធពិធីសម្ភោធសាងសង់ស្ពានអាកាសថ្មី 

យោងតាមប្រសាសន៍របស់សម្ដេច តេជោហ៊ុនសែន ក្នុងពិធីសម្ភោធបើកការសាងសង់នេះបានឲ្យដឹងថា សម្ដេចបានដាក់ឈ្មោះឲ្យស្ពានអាកាសទី ១ ថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាសទី ២ ថា ស្ពានអាកាស គង់ សំអុល និងបានបន្ថែមទៀតថា មកទល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញបានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ លើសពីនេះ រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯមនាពេលខាងមុខផងដែរ។ 

<i>សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមានប្រសាសន៍ក្នុងកម្មវិធីសម្ភោធ</i>
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមានប្រសាសន៍ក្នុងកម្មវិធីសម្ភោធ

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More