ជិតចូលឆ្នាំហើយតស់! មកមើលតម្លៃ Toyota Prius ស៊េរីឆ្នាំ 2004 ដល់ 2015 ទាំងអស់គ្នា តើកាន់ប៉ុន្មានទើបទិញបានជិះ?

អ្នកទស្សនា
473
0/ AKlasseAuto Promotion
Untitled-5555.jpg

Toyota Prius ទោះបីជាចាស់ពិតមែន តែសម្បូរ នឹងពេញនិយមខ្លាំងណាស់នៅស្រុកខ្មែរ ភាគច្រើនជាស៊េរីឆ្នាំ២០០៤ ដល់២០១៥ ឃើញមានជិះតាមដងផ្លូវមិនដាច់ភ្នែកឡើយ។ 

image_cbf34b90bc.png

បច្ចុប្បន្នសម្បូរទីផ្សារល្អណាស់ គ្រឿងបន្លាស់ និងជាងជំនាញក៏មានច្រើនដែរ មិនដូចពីមុន គ្រឿងថ្លៃ ជាងក៏មានតិច ហើយការលក់ចេញទិញចូលក៏តឹង ពេលនេះ Toyota Prius នាំមុខគេហើយក្នុងប្រភេទឡានសន្សំសំចៃ។

ចំពោះតម្លៃទីផ្សារហាងឆេង សម្រាប់ស៊េរីឆ្នាំ ២០០៤ ដល់ ២០១៥ Admin សូមធ្វើការបែងចែកជា ៤ដំណាក់កាលដូចជា៖

R.jpg

១/ ស៊េរីឆ្នាំ២០០៤ ដល់២០០៥

សម្រាប់ប្រភេទក្រដាស់ពន្ធដូចជាមិនសូវសម្បូរប៉ុន្មានឡើយ ជាមួយតម្លៃខ្ទង់ ១០,០០០ដុល្លារ ដល់ ១២,០០០ដុល្លារ ចំណែកស្លាក់លេខមានច្រើនគួរសម ចន្លោះពី ៧,០០០ដុល្លារជាង ទៅក្បែរ ១០,០០០ដុល្លារអីដែរ អាស្រ័យលើ ពណ៌ Option និងភិនភាគជាក់ស្ដែង។

Untitled-777.jpg

២/ ស៊េរីឆ្នាំ២០០៦ ដល់២០០៩

ប្រភេទក្រដាសពន្ធហាក់សម្បូរជាងពពួកឆ្នាំ ០៤ នឹង ០៥ គួរសមជាមួយតម្លៃចន្លោះពី ១១,០០០ដុល្លារជាង ដល់ក្បែរ ១៤,០០០ដុល្លារ ខណៈស្លាកលេខខ្ទង់ ៩,០០០ដុល្លារ ដល់ ១២,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ Option ឆ្នាំផលិត នឹងភិនភាគជាក់ស្ដែង។

IMG_2395.JPG

៣/ ឆ្នាំ២០១០ ដល់ ២០១១

ចូលដល់ស៊េរីឆ្នាំ២០១០ មិនខ្វះឡើយ ទាំងប្រភេទក្រដាសពន្ធ និងស្លាកលេខ ជាមួយតម្លៃចាប់ពី ១៧,០០០ដុល្លារជាង ទៅក្បែរ ២៣,០០០ដុល្លារសម្រាប់ក្រដាសពន្ធ។ ចំពោះស្លាកលេខក៏មិនជាធ្លាក់ប៉ុន្មានឡើយនៅខ្ទង់ ១៦,០០០ដុល្លារជាង ដល់ក្បែរ ២២,០០០ដុល្លារអីដែរ អាស្រ័យលើ Option ពណ៌ នឹងភិនភាគជាក់ស្ដែង។

IMG_3932.JPG

៤/ ស៊េរីឆ្នាំ២០១២ ដល់២០១៥

ទោះបីជារូបរាងមិនខុសគ្នាច្រើនពីពពួកអាព្រូសឆ្នាំ២០១០ តែការកែប្រែមួយចំនួន ថ្មីប្លែកជាឆ្នាំ ២០១០គួរសម ជាមួយតម្លៃចាប់ពី ១៨,០០០ដុល្លារជាង ទៅ ២៣,០០០ដុល្លារជាង សម្រាប់ក្រដាសពន្ធ ចំណែកស្លាកលេខចន្លោះពី ១៧,០០០ដុល្លារជាង ទៅ ២២,០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option នឹងភិនភាគជាក់ស្ដែងជាដើម។

IMG_3698.JPG

ទាំងនេះគ្រាន់តែជាតម្លៃទីផ្សារហាងឆេងត្រួសៗប៉ុណ្ណោះ សម្រាប់តម្លៃពិតជាក់ស្ដែង អាចប្រែប្រួលលើចុះ អាស្រ័យលើ ភិនភាគឡាន និងការចរចារវៀង អ្នកលក់ នឹងអ្នកទិញ។ សម្រាប់ងប្អូនវិញយល់យ៉ាងណាដែរចំពោះ តម្លៃទីផ្សាររបស់ Toyota Prius ស៊េរីឆ្នាំ២០០៤ ដល់២០១៥ មួយនេះ? ចំពោះបងប្អូនដែលមានមតិយោបល់ ព័ត៍មានបន្ថែម អាចចែករំលែកបាន៕

IMG_4269.JPG

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More