Toyota Prius ជារថយន្ដដែលពេញនិយមខ្លាំងសម្រាប់ទីផ្សារស្រុកខ្មែរ ដែលមានចាប់ពីឆ្នាំ២០០៤ ដល់ ២០១៦។ ចុះប្រសិនជាបងប្អូនដែលមានថវិកាខ្ទង់ ៧,០០០ដុល្លារ ទៅ ១០,០០០ដុល្លារ ហើយចង់ជិះ អាព្រូស តើអាចរកទិញបានស៊េរីឆ្នាំណាខ្លះ នឹង Option អ្វី?
តស់! ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto នឹងលើកយកបញ្ហានេះ មកបកស្រាយជូនបងប្អូន ដើម្បីងាយស្រួលសម្រេចចិត្ត ទៅតាមទឹកលុយបាន។
ចំពោះតម្លៃទីផ្សាររថយន្ដ Prius ចន្លោះពី ៧,០០០ដុល្លារជាង ទៅ ១០,០០០ដុល្លារ បងប្អូនអាចរកមើលបាន ចាប់ពីស៊េរីឆ្នាំ២០០៤ ដល់ ២០០៦ ជាមួយជម្រើស Option ដូចជា៖ Base, Half នឹង Full Option បាន។
ប៉ុន្ដែរជាទូទៅភាគច្រើនជាប្រភេទស្លាកលេខ សម្រាប់ឆ្នាំ២០០៤ នឹង ២០០៥ បងប្អូនអាចរកប្រភេទឡានស្អាតជិះបាន ហើយអាចរើសបានដល់ទៅពពួក Full Option ទៀតផង ចំណែកតម្លៃពីទាបទៅខ្ពស់ អាចប្រែប្រួលទៅតាមពណ៌ និងប្រភេទស្លាកលេខ ខ្ពស់ទាបជាដើម។
ចំពោះស៊េរីឆ្នាំ២០០៦ ប្រសិនបងប្អូនចាប់អារម្មណ៌ទាល់តែក្បែរ ១ម៉ឺនដុល្លារទើបមាន នឹងរកបានត្រឹមប្រភេទ Half Option នឹងក្រៅពីពណ៌ ស ប៉ុណ្ណោះ ជាមួយភិនភាគឡានសមរម្យល្មមប្រើ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ តម្លៃទីផ្សាររថយន្ដ Prius ឆ្នាំ២០០៤ ដល់២០០៦ មួយនេះ? ចំពោះបងប្អូនវិញ ប្រសិនកាន់ក្បែរ ១ម៉ឺនដុល្លារ ហើយចង់ជិះ ព្រូស បងប្អូនចាប់អារម្មណ៌ស៊េរីឆ្នាំដែរ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ