ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។
លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស។ កិច្ចសហប្រតិបត្តិការនេះអាចកើតមានឡើង ដោយសារភាពរឹងមាំរបស់ក្រុមហ៊ុន អ អិម អេ ដែលចាក់ឬសគល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៣០ឆ្នាំកន្លងមកនេះ។
ជាពិសេសនោះ គឺភាពជឿជាក់របស់ក្រុមហ៊ុន ឡារីតា និងទំនុកចិត្ត មកលើគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងសេវាកម្មរបស់ ហ្វដ ដែលជាកត្តាជំរុញដល់ក្រុមហ៊ុន ឡារីតា សម្រេចចិត្តជ្រើសរើសយករថយន្ត ហ្វដ មកប្រើប្រាស់ជាធ្យោបាយដឹកជញ្ជូនអតិថិជនរបស់ខ្លួន។”
លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit ដើម្បីធ្វើជាមធ្យោបាយដឹកអ្នកដំណើរ ដោយសាររថយន្តនេះ មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ជាពិសេស ក្រុមហ៊ុន ហ្វដ មានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។
ដោយសារតែកត្តាចម្បងទាំងអស់នេះ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា សម្រេចជ្រើសរើសយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង។”
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គឺឆ្លុះបញ្ជាំងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលបានទំនាក់ទំនងជាយូរឆ្នាំណាស់មកហើយ រួមទាំងបានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៅខាងដៃគូសហការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏ចង់បន្តលើស្ទួយនូវវិស័យដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស អោយកាន់តែល្អប្រសើរ និងបន្តជាមិត្តដៃគូស្អិតល្មួតរវាងគ្នាទៅវិញទៅមក។
អត្ថបទពាណ្ជិកម្ម៖ Sponsored
រូបភាពផ្សេងៗ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024