All-New Celerio ជាប្រភេទឡាន Hatchback តូចល្មមមានទ្វា៥ ដ៏ពេញនិយមរបស់ Suzuki ដែលមានតួរខ្លួនប្រវែង ៣៦៩៥ ម.ម ទទឹង ១៦៥៥ម.ម កម្ពស់ ១៥៥៥ម.ម ពីដីមកបាតឡាន ១៤៥ម.ម ទម្ងន់ ៨២៥គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៤០០គីឡូជាង។
ក្រោយពីផ្លាស់ប្ដូររាងថ្មីទាំងស្រុងនៅជំនាន់ទី ៣ ឆ្នាំ២០២៣ មក Celerio កាន់តែស្ព័រ នឹងទាក់ភ្នែកជាងមុន សម្រាប់ស្រុកខ្មែរវិញ កាលនាំចូលដំបូងៗដាក់លក់ក្នុងតម្លៃ ១៨,៩០០ដុល្លារ អាចចាត់ទុកថាជាតម្លៃធូរបំផុតមួយ បើធៀបនឹងរថយន្ដថ្មីដទៃទៀត។
ប៉ុន្ដែថ្មីៗនេះ Suzuki ហាក់លេងឈុតធំជាមួយការលក់តម្លៃពិសេសក្នុងកម្មវិធី ពាក់កណ្ដាលឆ្នាំ (Mid-Year) បញ្ចុះមកត្រឹម ១៣,៩៨០ដុល្លារប៉ុណ្ណោះ ជាមួយការថែមជូនភ្ជាប់មកជាមួយជាច្រើនទៀត។
Celerio ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ១.០លីត្រ (Dualjet) ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូប្រភេទ (semi-automatic) បង្វិលកង់ដោយប៉ុងមុខ (FWD) បំពាក់យាន់កង់បែបស្ព័រទំហំ ១៥អ៉ីង Alloy-Wheel ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រជាង ទៅ ៥លីត្រ ក្នុង១០០គីឡូម៉ត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ពិតណាស់សម្រាប់បរិក្ខា ដែលបានបំពាក់មកលើ រថយន្ដថ្មីតម្លៃ ១ម៉ឺនដុល្លារជាងបែបនេះ ហាក់មិនមានអ្វីប្លែកភ្នែកច្រើនឡើយ។ ប៉ុន្ដែចំពោះ Celerio ដូចជាមិនសាមញ្ញពេកទេ ឃើញមានភ្ជាប់មកជាមួយ បានបំពាក់កៅអីកាំម្ញី ២ជួរ ល្មមអាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយតិចតួចមិនជាចង្អៀតពេកទេ អាចដាក់អីវ៉ានបានគួរសម។
ទោះបីជាមិនមានប្រព័ន្ធ Smart Key និងបូតុង Power Star Celerio ក៏មានបំពាក់អេក្រង់ ៧អីញ ភ្ជាប់នៅមុខងារ Apple Carplay Android Auto, Speaker ៥គ្រាប់់។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ឃើញមានប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធជំនួយពេលឡើងចំណោត Hill Hold Control, មុខងារ Auto Start Stop មាន Sensor ជំនួយពេលចូលចត នឹងពោងសុវត្ថិភាព ២គ្រាប់ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Suzuki Celerio ថ្មីខ្លាញ់គោតម្លៃ ១ម៉ឺនដុល្លារស្ដើងមួយនេះ? បងប្អូនដែលមានមតិយោបល់ ព័ត៍មានបន្ថែម នឹងបទពិសោធន៍ អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ