Suzuki Tour H1 ត្រូវប៉ាន់នៅឥណ្ឌា ជាមួយតម្លៃក្រោម ៦ពាន់ដុល្លារ ហើយស៊ីសាំងត្រឹម ៤លីត្រប៉ុណ្ណោះ

អ្នកទស្សនា
1212
0/ AKlasseAuto Promotion
Untitled-8៥៥5.jpg

នៅឥណ្ឌាពេញនិយមខ្លាំងពពួកឡានដែលសន្សំសំចៃ ហើយធូរថ្លៃដូចពពួក Suzuki បែបនេះណាស់ ព្រោះឡានប្រភេទនេះជាគោលដៅសម្រាប់បងប្អូនដែលប្រកបរបររត់តាក់ស៊ី និងប្រើជាលក្ខណៈគ្រួសារមធ្យម និងក្រោយមធ្យម។

ថ្មីៗនេះបើតាមការឲ្យដឹងពី carscoops Suzuki បានបញ្ចេញម៉ូឌែល Tour H1 ក្នុងតម្លៃ​ ៥៨៦៤ដុល្លារ ខណៈម៉ូឌែល Tour H1 CNG ដែលជាប្រភេទប្រើសាំងផង និងហ្គាសផង តម្លៃ ៦៩៦២ដុល្លារ សម្រាប់ទីផ្សារឥណ្ឌា ទោះបីមិនទំនើប រូបរាងសាមញ្ញ តែឡាន Suzuki ទទួលបានការគាំទ្រ និងត្រូវបាន់ណាស់។

alto-800-bg.png

សម្រាប់ Specs និងលក្ខណៈទូទៅមួយចំនួន maruti suzuki បានបង្ហាញថា Tour H1 បំពាក់ម៉ាស៊ីន K10c ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៦៦សេះ កម្លាំងរមួល ៨៩ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុងមុខ រត់ដោយប្រអប់លេខ ៥វគ្គលេខដៃ ជាមួយកម្រិតស៊ីសាំង ១លីត្រអាចជិះបាន ២៤គីឡូម៉ែត្រ ឬស្មើរនឹង ៤លីត្រក្នុង១០០គីឡូម៉ែត្រ។ ចំណែកម៉ាស៊ីនមួយជម្រើសទៀត អាចប្រើជាសាំងផង ជាហ្គាសផងប្រភេទ K10c CNG បើបើកបរដោយចំហេះសាំងអាចផលិតកម្លាំងបាន ៦៤សេះ កម្លាំងរមួល ៨៩ញូតុនម៉ែត្រ ចំពោះការបើកបរដោយថាមពលហ្គាសផលិតកម្លាំងបាន ៥៥សេះ កម្លាំរមួល ៨២ញ៉ូតុនម៉ែត្រ ដែលហ្គាសមួយគីឡូអាចជិះបាន ៣៤គីឡូម៉ែត្រ ឬស្មើរនឹងចំណាយ ៣គីឡូហ្គាស់ប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។

cover.jpg

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរាងសាមញ្ញ ជាមួយផ្ទៃខាងមុខបំពាក់សំណាញ់អមដោយចង្កៀង Halogen និងប្រើយាន់ប្រភេទដែកធម្មតាទំហំ ១៣អ៉ីង តែមានបំពាក់ប្រព័ន្ធហ្វ្រាំង ABS និង EBD ដែលអាចរត់លឿនបំផុតបាន ៨០គីឡូម៉ែត្រ/ម៉ោង។

Tour H1 មានប្រវែងតួរខ្លួន ៣៥៣០ម.ម ទទឹង ១៤៩០ម.ម កម្ពស់ ១៥២០ម.ម សម្រាប់ឡានភីនភាពបែបនេះ អាចនិយាយបានថាតូចហើយខ្លីទៀត។

សម្រាប់ខាងក្នុងមិនជាទូលាយឡើយ បំពាក់កៅអីធម្មតា ២ជួរអាចជិះបានគ្នា ៤ទៅនាក់ល្មម បើ៥នាក់រាងស្ទើបន្ដិច ជាមួយពោងសុវត្ថិភាព ២គ្រាប់ Speaker ៤គ្រាប់ តែមានសេនស័រ ២គ្រាប់ជំនួយពេលចូលចត និងផ្នែកជាច្រើនបំពាក់ជ័រ មិនមានអេក្រង់ ឬកាម៉េរាឡើយ។

Web capture_29-6-2023_15499_www.marutisuzuki.com.jpeg

និយាយរួម កម្លាំងរូបរាង និងភិនភាគអាចថាសមនឹងតម្លៃហើយ អ្វីដែលពិសេសគឺការប្រើប្រាស់សន្សំសំចៃខ្លាំង ល្អសម្រាប់ប្រើក្នុងក្រុង ក្រោម ៦ពាន់ដុល្លារបើនៅស្រុកខ្មែរក៏ត្រូវប៉ាន់ដែរ។

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡាន Suzuki Tour H1 មួយម៉ូឌែលនេះ? បើមានការនាំចូលមកស្រុកខ្មៃរគិតថាចង់ពិចារណាដែរអត់? សម្រាប់មតិយោបល់អាចចែករំលែកបាន។

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More