Suzuki Vitara សង្ហាគ្រាន់បើស៊ីសាំង ៨លីត្រ និងចាយតែ១០ម៉ឺនរៀលប៉ុណ្ណោះក្នុង១ឆ្នាំ

អ្នកទស្សនា
4299
0/ AKlasseAuto Promotion
Untitled-1.jpg

ចំពោះ Suzuki នៅស្រុកខ្មែរបងប្អូនខ្លះគាត់នឹកដល់ម៉ូតូ តែនេះគឺជាឡាន Suzuki Vitara តែកំពុងតែចររាចរណ៍នៅលើដងផ្លូវ ដែលមានរូបរាងគួរឲ្យចាប់អារម្មណ៍គ្រាន់បើ។ ថ្ងៃនេះសូមលើកយកនៅ Vitara ជំនាន់ទី៣ ដែលផលិតក្នុងឆ្នាំ២០០៥ ដល់២០១១ តែនៅខ្មែរយើងឃើញតាមដងផ្លូវភាគច្រើនតែឆ្នាំ០៦ សល់០៨ ហើយតម្លៃទីផ្សារធូរគួរសមដែរចន្លោះពី ៨០០០ដុល្លារជាង ទៅ៩០០០ដុល្លារជាង។

1200px-2006-2008_Suzuki_Grand_Vitara_--_09-05-2011.jpg

_ វាមានម៉ាស៊ីនច្រើនជម្រើសតែសុំនិយាយតែម៉ាស៊ីនដែលមាននៅស្រុកខ្មែរយើង ដែលភាគច្រើនប្រើម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ ២.០លីត្រ ផលិតកម្លាំងបាន ១៤០សេះ កម្លាំងរមួល ១៣៧ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ និងបង្វិលកង់ដោយប្រភេទ ប៉ុងមុខ (FWD)និងប៉ុងពីរ (AWD)។ ចំណាយពន្ធផ្លូវត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយឆ្នាំ ចំពោះការសុីសាំងវិញចន្លោះពី ៨លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ។ 

06811041990002.jpg

_ ជើងក្រោមរបស់ Vitara ដំណើរការដោយប្រពន្ធ័ ឯករាជ Independent Suspension និងជំនួយដោយ បូមរឺស័រ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Multi-Link អមដោយ រឺស័រ Coil Spring ។ ជើងក្រោមរបស់ Suzuki ប្រភេទនេះ ជួយទប់លំណឹងបានល្អ តែរាងរលាក់បន្ដិច ព្រោះមិនទន់ស្រួលដូចពពួក 4Link ឬ 5 Link ឡើយ។

image.png

ប៉ុន្ដែវាល្អប្រសើរសម្រាប់ស្ថានភាពផ្លូវលំបាកៗ ដូចជា Off- Road ជាដើម។ ចំណែកយាន់កងប្រើទំហំ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគជំនួយដោយប្រពន្ធ័ ABS និងអាចរត់ក្នុងល្បឿនអតិបរិមា ១៧៥គីឡូម៉ែត្រ/ម៉ោងបាន។

image.png

_ ផ្នែកខាងក្រៅរចនាឡើងបែប Compact SUV រាងខ្ពស់ល្មម ជាប្រភេទឡាន ទ្វា៥ កៅអី២ជួរ ចំណែកទ្វាក្រោយវិញគឺបើកចំហៀងដូចទៅនឹងពពួក Rav4 ដែរ។ ចំពោះប្រភេទរត់ដោយប៉ុងពីរ Full Option ឃើញមានប្រើជាមួយនឹងចង្កៀងមុខប្រភេទគុជ HID ភ្លឺគ្រាន់បើដែរ ចំណែកស្ដុបក្រោយវិញបំពាក់ជា LED។

image.png

_ Suzuki Vitara មានប្រវែង ៤៤៧០ម.ម ទទឹង ១៨៨០ម.ម កម្ពស់ ១៦៩៥ម.ម ពីដីមកបាត ២០០ម.ម និងទម្ងន់ ១៥៣៣គីឡូក្រាម។  

image.png

_ ខាងក្នុងទូលាយគួរសម មានកៅអី២ជួរ និងសល់ខាងក្រោយអាចដាក់អីវ៉ានបានគួរសម បើជាប្រភេទ Full Option វិញឃើញមានបំបាក់នៅ ពោងសុវត្ថិភាព ៦គ្រាប់, កៅអីស្បែកអេឡិចត្រនិក, មុខងារមួយចំនួនបញ្ជាលើដៃចង្កូត, Speaker ៦គ្រាប់, បើឆ្នាំ០៩ឡើង ជម្រើស 4x4 ឃើញមានជំនួយដោយប្រពន្ធ Lock ប៉ុង និងកាពីតាស់ផងដែរ។

image.png

_ មិនមានអ្វីប្លែកឡើយ តែចំពោះបងប្អូនដែលស្រឡាញ់ Suzuki និងរូបរាងបែបនេះអាចនិងពេញចិត្ត។ តម្លៃប៉ុណ្ណឹងគិតថាគួរសមដែរ ម្យ៉ាងទៀតម៉ាស៊ីនខ្លាំងគ្រាន់បើ ហើយសន្សំសំចៃគួរសម  គ្រាន់តែនៅស្រុកខ្មែរយើងមិនសូវនិយម ពពួក Suzuki ប៉ុន្មានទេ ទើបមិនសូវសម្បូរ៕

image.png

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More