Carnival ជាប្រភេទឡាន Minivan បែប Luxury របស់ Kia ហើយក៏ជាឡានបំពាក់កៅអីដល់ទៅ ១១ឯណោះ ទូលាយ ស្រឡះល្អ នឹងទំនើបគួរសមដែរ។ សម្រាប់ទីផ្សារស្រុកខ្មែរកាលខ្ទង់ឆ្នាំ២០២០ ដល់ ២០២៣ ពពួក Carnival នាំចូលពីកូរ៉េស៊េរីឆ្នាំ ២០១៥ ដល់ ២០១៨ មួយនេះហាក់មានតម្លៃខ្ពស់ខ្លាំងណាស់។
ដែលកាលនោះខ្ទង់ ៣ម៉ឺនដុល្លារជាង ដល់ ៤ម៉ឺនដុល្លារឯណោះ អាស្រ័យលើពណ៌ Option នឹងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។
តែសម្រាប់ទីផ្សារបច្ចុប្បន្ននេះវិញឃើញដាក់លក់ខ្ទង់ ២ម៉ឺនដុល្លារស្ដើង ទៅ ២ម៉ឺនដុល្លារក្រាស់បន្ដិចប៉ុណ្ណោះ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
ផ្នែកប្លុកម៉ាស៊ីនវិញ ស៊េរីឆ្នាំ ២០១៥ ដល់ ២០១៨ ឃើញភាគច្រើនប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ជំនួយដោយ Turbo ២.២លីត្រ ផលិតកម្លាំង ២២០សេះ កម្លាំងរមួល ៣៣២ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) ស៊ីប្រេងន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង ១០០គីឡូម៉ែត្រ អាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។
ផ្នែកខាងក្នុងជាប្រភេទរថយន្ដតួរវែងបំពាក់កៅអី ៤ជួរ ស្មើរនិង១១កៅអី ធំទូលាយស្រួលចេញចូល និងមានរន្ធម៉ាស៊ីនត្រជាក់ ៣ជួរមិនឲ្យត្រជាក់ចាញ់ថ្ងៃឡើយ។ មិនសាមញ្ញពេកទេ ឃើញភ្ជាប់មកជាមួយកៅអីចងចាំទីតាំង កញ្ចក់ខ្ដោបអូតូ កញ្ចក់មើលក្រោយកាត់ចំណាងផ្លាត និងមានប្រព័ន្ធភ្លើងបិតបើកអូតូផងដែរ។
បើជាប្រភេទ Full Option វិញមានបន្ថែមជាមួយនឹង៖កៅអីស្បែក ផ្នែកខាងជួរមុខជំនួយដោយប្រព័ន្ធអេឡិចត្រនិក និងកៅអីក្ដៅត្រជាក់សម្រាប់ជួរទីមួយ និងជួរទីពីរ មានអេគ្រង់ធំ អាចភ្ជាប់ជាមួយទូរស័ព្ទបាន ប្រើ Smart Key នៅទ្វាទាំង៥ សម្រាប់ទ្វាសងខាង និងទ្វាក្រោយអូតូ ដំបូលបើកពីរតង់ មានប៊ូតុង Power Start/Stop, Speaker Surround Sound ពោងសុវត្ថិភាព គ្រប់កន្លែងជុំវិញ Sensor មុខក្រោយជំនួយពេលចូលចត ភ្ជាប់ជាមួយកាម៉េរាមុខក្រោយ នឹងខ្លះទៀតជាភេទ ៣៦០ឌឺក្រេជាដើម។
ចំពោះប្រព័ន្ធមុខងារសុវត្ថិភាពជំនួយពេលបើកបរវិញ ឃើញមានភ្ជាប់មកនៅមុខងារពិសេសៗមួយចំនួនដូចជា៖
Adaptive Cruise Control ចេះកំណត់ល្បឿនតាមឡានខាងមុខ។
Lane Departure Warning សញ្ញាព្រមានពេលឡានខុសកន្លង នឹងប្រព័ន្ធជំនួយពេល ឡើងនឹងចុះចំណត ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Carnival រថយន្ដតួវែង Minivan មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍នៃការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ