លេចធ្លាយថា Tesla លក់ឡានមួយគ្រឿងចំណេញលើស Ford ដល់ទៅ ៥ ដងឯណោះ

អ្នកទស្សនា
51
0/ AKlasseAuto Promotion
photo_2023-02-19_11-44-24.jpg

តាំងពីក្លាយជាក្រុមហ៊ុនឈានមុខគេលើ សង្វៀន ផលិតឡានអគ្គិសនី ​Tesla ដំឡើងថ្លៃរថយន្ដមិនសំចៃដៃរហូតដល់ចំណេញលើសឡានពីក្រុមហ៊ុនផ្សេង ដូចជា Ford ដល់ទៅ ៥ ដង។ 

photo_2023-02-19_11-44-28.jpg

តាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ដើម្បីទទួលបានផលចំណេញច្រើន ពីការងាររកស៊ី លក់ដូររបស់ខ្លួន ក្រុមហ៊ុន Tesla បានដាក់ ផែនការ ដំឡើងថ្លៃឡានរបស់ខ្លួន លើសពីតម្លៃដើមដែលត្រូវការសម្រាប់ផលិតឡាននីមួយៗ ដោយរាល់ឡានអគ្កិសនីមួយគ្រឿង Tesla ទទួលបានប្រាក់ចំណេញដុល (Gross profit) កើនពី ១១ ៤៤២​ដុល្លារ នៅត្រីមាសទី ៤ ឆ្នាំ ២០២០ ទៅ ១៥ ៦៥៣ ដុល្លារ ក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ដែលលើស ក្រុមហ៊ុនល្បីៗដទៃទៀតដូចជា Volkswagen, Toyota ជាពិសេសបើធៀបជាមួយនឹង Ford គឺខុសគ្នា ដល់ទៅ ៥ ដង។ 

photo_2023-02-19_11-44-32.jpg

Reuters បានបន្ថែមទៀតថា ស្របពេល គ្រឿងបង្គុំ និងបន្ទះឈីប សម្រាប់បំពាក់លើរថយន្ដ ឡើងថ្លៃ ដោយសារកង្វះខាតក្នុងសម័យកូវីដ ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ដជាច្រើន ផ្អាក ឬបន្ថយដំណើរការផលិត និងដំឡើងតម្លៃរថយន្ដរបស់ខ្លួន ក្រុមហ៊ុន Tesla បានចេញយទ្ធសាស្រ្ដ ដើម្បីទប់ទល់ការចំណាយ ដោយប្រើប្រាស់បច្ចេកវិទ្យាផលិតថ្មី ប្រើតួជំនួស, រោងចក្រផលិតថ្ម និងគ្រឿងបង្គុំ ធ្វើចេញពីតំបន់តែមួយ មិនត្រូវការ មិនត្រូវការនាំចូលច្រើន ការរចនាម៉ូដរថយន្ដទៀតសោតត្រូវកម្រិតឲ្យមានលក្ខណៈសាមញ្ញ​ មិនត្រូវការចាយលើការផលិត តួច្រើន ដែលធ្វើឲ្យឡាន Tesla នីមួយៗ គ្រប់ម៉ូដែលមានរូបរាងស្រដៀងៗគ្នា ដែលទាំងនេះ ជាហេតុធ្វើឲ្យក្រុមហ៊ុន អាចទទួលបានផលចំណេញច្រើនជាងក្រុមហ៊ុនដទៃ ដោយមិនចាំបាច់ ត្រូវការទំលាក់តម្លៃ។ 

photo_2023-02-19_11-46-26.jpg

យោងតាមអ្នកជំនាញខាងវិភាគទីផ្សារ របស់ Reuters បានឲ្យដឹងដែរថា ខណៈពេលនេះ ប្រទេសនីមួយៗកំពុងតែងើប ចេញពីឥទ្ថិពលកូវីដ​ ការអនុវត្តផែនការបែបនេះ នឹងធ្វើឲ្យបរិមាណនៃការផលិតរថយន្ដ កើនឡើងលើស ពីបរិមាណតម្រូវការ ដោយយោងតាមទិន្នន័យបច្ចុប្បន្ន ជាឧទាហរណ៍ សម្រាប់ទីផ្សារឡានអគ្គិសនីនៅអាមេរិកខាងជើង គេអាចព្យាករណ៍ថា នៅឆ្នាំ ២០២៦ ផលិតកម្មឡានអគ្គិសនីនឹងកើនឡើងដល់ ៤.៥​លានគ្រឿង ក្នុងមួយឆ្នាំ ស្របពេល តម្រូវការមានត្រឹមតែ ២.៨ លានគ្រឿងប៉ុណ្ណោះ។ 

ប្រភព៖ Rueters

អត្ថបទ៖ Andra

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More