ក្រោយពីដើរបបួលក្រុមហ៊ុនល្បីៗ ៧ ធ្វើស្ថានីយសាកឡានអគ្គិសនីស្ដង់ដារតែមួយកាលពីពេលថ្មីៗនេះ មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសបន្ថែមមុខរបររកស៊ីមួយទៀតភ្ជាប់ជាមួយគ្នានេះ នោះគឺគម្រោងបើកអាហារដ្ឋាន Tesla ប្រចាំនៅស្ថានីយ៍សាកឡានអគ្គិសនី Supercharged របស់ខ្លួនតែម្ដង។
តាមការឲ្យដឹងពី Teslarati ថា លោក Musk មានគម្រោងរៀបចំដាក់ អាហារដ្ឋាន Tesla (Diner and Drive-in Movie Supercharged) នេះ នៅស្ថានីយ៍សាកឡានអគ្គិសនីរបស់លោក នៅ Santa Monica Boulevard តាំងពីឆ្នាំ ២០១៨ មកម្លេះ តែទើបតែសម្រេចការគូប្លង់លំអិត និងដាក់ស្នើការសាងសង់កាលពីឆ្នាំ ២០២២ និងទទួលបានការអនុញ្ញាតឲ្យសាងសង់ពី នាយកដ្ឋានសំណង់ និងសុវត្ថិភាព កាលពីខែ កក្កដា កន្លងទៅ ដែលលោកបានបង្ហាញរូបភាពគម្រូរបស់ អាហារដ្ឋាននេះនៅក្នុងទិវាអ្នកវិនិយោគប្រចាំឆ្នាំ កាលពីពេលថ្មីៗនេះ។
តាមរយៈប្លង់គម្រូបានបង្ហាញឲ្យឃើញថា Tesla Diner and Drive-in Movie នេះនឹងត្រូវសាងសង់ជា ២ ជាន់ ដោយផ្នែកខាងក្រៅជុំវិញអគារ មានឧបករណ៍សាក ៣២ គ្រឿង ហើយនឹងបំពាក់ អេក្រង់យក្សសម្រាប់បញ្ចាំងរឿង និងវីដេអូឃ្លីប ផ្សេងៗចំនួន ២ ក្នុងនោះដែរ ទាំងជាន់លើ និងជាន់ក្រោម មានកន្លែងអង្គុយ ផាសុខភាពសម្រាប់ឲ្យភ្ញៀវសម្រាកលំហែ ពេលរង់ចាំសាកឡាន។ ស្ថានីយ៍ទីមួយនេះ នឹងសាងសង់នៅភាគខាងកើត Hollywood ផ្សេងពីកន្លែងដែលបានគ្រោងដំបូង។
សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ Tesla ក៏ទើបតែសម្រេចចាប់ដៃសហការ ដាក់ទុនធ្វើស្ថានីយ៍សាកឡានអគ្គិសនីស្ថង់ដាររួមគ្នាជាមួយក្រុមហ៊ុនល្បីៗ ៧ ទៀតដូចជា BMW, General Motor, Honda, Hyundai, Kia, Mercedes Benz, និង Stellantis ចំនួន ៣០ ០០០ កន្លែងក្នុងទឹកដីអាមេរិក នៅរង្វង់ដើមឆមាសទី ២ នៃឆ្នាំ ២០២៤ និងបន្ដទៅកាណាដា និងប្រទេសផ្សេងៗទៀតនៅឆ្នាំបន្ដបន្ទាប់ ដូច្នេះ Tesla Diner នេះអាចនឹងត្រូវពង្រីកទៅតាមទីតាំងទាំងនេះជាបន្ដបន្ទាប់ផងដែរ។
ប្រភព៖ Teslarati
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024