បន្ទាប់ពីបានចុះបញ្ជីវិនិយោគដាក់លក់រថយន្ដអគ្គិសនីផ្ទាល់ក្នុងប្រទេសថៃ កាលពីប៉ុន្មានខែមុន ថ្មីៗនេះ តាមការចុះផ្សាយពី សារព័ត៌មាន TeslaRati បានឲ្យដឹងថា Tesla បានប្រកាសបើកទីស្នាក់ការនេះ ជាផ្លូវការហើយ ដោយយកទីតាំងនៅក្នុងទីក្រុង បាងកក ហើយបច្ចុប្បន្នកំពុងតែធ្វើការជ្រើសរើសបុគ្គលិក លើផ្នែកជាច្រើន ដែលបានបង្ហោះជាសាធារណក្នុងវេបសាយការងាររបស់ Tesla តែម្ដង។
យោងតាមការឲ្យដឹងពី នាយកដ្ឋានអភិវឌ្ឍអាជីវកម្មថៃ ថា ក្រុមហ៊ុន Tesla (Thailand) Co., Ltd. បានចុះឈ្មោះក្នុងបញ្ជីវិនិយោគដាក់លក់រថយន្ដអគ្គិសនីផ្ទាល់ក្នុងប្រទេសថៃ កាលពីថ្ងែទី ២៥ ខែមេសា ឆ្នាំ ២០២២ ថ្មីៗនេះ ហើយវេបសាយ DataforThai ក៏បានចុះផ្សាយដែរថា ទីស្នាក់ការថ្មីនេះគឺមានតួនាទីជាអ្នកផ្សព្វផ្សាយ និងបម្រើសេវាទិញ-លក់ រថយន្ដអគ្គិសនី Tesla គ្រប់ប្រភេទ ពាសពេញប្រទេសថៃ មិនថា ជា រថយន្ដខ្នាតតូចអ្នកជិះធម្មតា, pickup, រថយន្ដដឹកអ្នកដំណើរធន់តូច ក្នុងនោះក៏មានលក់ទាំងផលិតផលផ្សេងៗទៀតរបស់ Tesla ដូចជា អាគុយឡានអគ្គិសនី និង បន្ទៈសូឡា ព្រមជាមួយនឹងការដាក់ប្រព័ន្ធផ្ទុកថាមពល ឧបករណ៍ផ្ទុកថាមពលផ្ទាល់ផងដែរ។
នេះគឺជាដំណឹងល្អមួយសម្រាប់ប្រទេសថៃ ដោយសារតែកាលពីមុនរថយន្ដអគ្គិសនី Tesla ដែលលក់ចេញពីឈ្មួញនាំចូលសរុបទាំងថ្លៃពន្ធ ថ្លៃសេវាផ្សេងៗ មួយគ្រឿងមានតម្លៃដល់ទៅជាង ៣ លានបាត ឬ ៨៧,៦៨៨ ដុល្លារ ធៀបទៅនឹងទីផ្សារអាមេរិកដែលលក់ត្រឹមតែ ២៩ ២២៩ ដុល្លារ ដូច្នេះហើយការនាំចូលរថយន្ដ Tesla មកលក់ក្នុងទីផ្សារថៃដោយផ្ទាល់អាចកាត់បន្ថយតម្លៃលក់បច្ចុប្បន្នដល់ទៅពាក់កណ្ដាល ដែលសមស្របនឹងការប្រកួតប្រជែង ជាមួយរថយន្ដអគ្គិសនីដទៃទៀតរបស់ចិន និងជប៉ុន នេះបើតាមការឲ្យដឹងពី គេហទំព័រព័ត៌មានមួយរបស់ប្រទេសថៃ The Standard។
Tesla Thailand មិនបានបង្ហើបថា នឹងត្រូវការបុគ្គលិកប៉ុន្មាន និងមានគម្រោងសម្ភោធជាផ្លូវការនៅពេលណានៅឡើយទេ តែសន្និដ្ខានថាការដាក់ទីស្នាក់ការលក់នេះ អាចជាជំហានដំបូងសម្រាប់ Tesla ចូលទឹកដីអាស៊ីអគ្នេយ៍ ហើយគេរំពឹងដែរថា ប្រទេស ថៃ អាចនឹងក្លាយជាទីតាំងបន្ទាប់សម្រាប់ Tesla បោះទុនសាងសង់រោងចក្រផ្គុំដំឡើងប្រចាំតំបន់នេះផងដែរ។
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024