រថយន្ត All New Toyota Yaris Cross 2023 ត្រូវបានបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។
All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Crossover ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2023។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ 1.5 លីត្រ 4 ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ 106HP នឹង 138 Nm។
ថ្ងៃនេះ Advan Auto ក៏នៅមិនស្ងៀមដែរ ក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ (Exclusive Right) ក្នុងការនាំចូលរថយន្ត Toyota ថ្មីៗជាច្រើនប្រភេទមកអង្រួនទីផ្សារកម្ពុជារាល់ឆ្នាំ។
ខាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញយ៉ាងច្បាស់ថា “ដើម្បីសម្របទៅតាមតំរូវការទីផ្សាររថយន្តបច្ចុប្បន្ន យើងឃើញថា តម្រូវការថយន្ត ប្រភេទ SUV កំពុងតែមានសន្ទុះជាខ្លាំង ខាងក្រុមហ៊ុននឹងពិចារណានាំចូលនូវរថយន្តមួយប្រភេទនេះចូលមកកាន់ទីផ្សារប្រទេសកម្ពុជានាពេលអនាគតផងដែរ ។”
តោះ! សូមនាំអារម្មណ៍អ្នកអានមកមើលជាមួយចំនុចសំខាន់ៗនៃរថយន្តនេះទាំងអស់គ្នា!
World Premiere of The Newest Toyota Model - YouTube
All New Toyota Yaris Cross 2023 ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប 4,310មីលីម៉ែត្រ ទទឹង 1,770មីលីម៉ែត្រ កម្ពស់ 1,615មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។
ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើ ភាពរឹងមាំ និង ទាន់សម័យ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង។
សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយ ហើយការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាពនៃរថយន្តSUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ7អ៊ីញ និង អេក្រង់កំសាន្តទំហំ10.1អ៊ីញដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែរ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែរ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។
រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និង មុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
The All-New Toyota Yaris Cross បានប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5លីត្រ 4ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន 105 សេះ និង កម្លាំងរមួល 132 ញូតុនម៉ែត្រ ជាមួយនិង ប្រអប់លេខ CVT និង លេខដៃ 5-វគ្គ។
យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម សារព័ត៌មានយើងខ្ញុំនិងធ្វើបច្ចុប្បន្នជាបន្តបន្ទាប់។
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024