មួយរយៈចុងក្រោយនេះ ឡានថ្មីដែលនាំចូលដោយក្រុមហ៊ុនដែលឈរជើងនៅស្រុកខ្មែរមានការកើនឡើងខ្លាំង ស្ទើរគ្រប់ក្រុមហ៊ុនតែម្ដង ដើម្បីប្រកួតប្រជែងក្នុងពិភពទីផ្សារឡានថ្មីនៅកម្ពុជាដែលកំពុងតែហក់ឡើងគួរឲ្យកត់សម្គាល់។ ថ្ងៃនេះ Advan Auto និងធ្វើការលើកយក Chevrolet Trailblazer ស៊េរីថ្មីដែលជា Specs នាំចូលសម្រាប់ទីផ្សារស្រុកខ្មែរ ឃើញថាទទួលបានការគាំទ្រគួរសមពីសំណាក់អតិថិជនក្នុងស្រុក។
ចំពោះលក្ខណៈទូទៅ ភាពទំនើបកម្លាំងម៉ាស៊ីន និង Option មួយចំនួន បើតាមការបង្ហាញពី Top Gear ផ្ដោតលើ Specs ឡានក្នុងតំបន់អាស៊ី និងតាមរយៈការបង្ហាញពីក្រុមហ៊ុនក្នុងស្រុកផ្ទាល់ផងបានបញ្ជាក់ថា៖ The All New Trailblazer បំពាក់ម៉ាស៊ីនសាំងជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ ១.៣៥លីត្រ ជំនួយដោយ E-Turbo អាចផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ២៣៦ញូតុនម៉ែត្រ។
រត់ដោយប្រអប់លេខ ៩វគ្គអូតូ CVT បង្វិលកង់ដោយប៉ុង១ FWD ជំនួយដោយ Spot Mode និង Snow Mode អាចរត់ល្បឿនជាអតិបរិមាជិត ២០០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រក្នុង១០០គីឡូម៉ែត្រ។
ឡាន Crossover SUV របស់ Chevrolet មួយម៉ូឌែលនេះការរចនារូបរាងមិនតូចពេកក៏មិនធំពេក មានប្រវែងសរុប ៤,៤ម ទទឹង ១.៨ម កម្ពស់ ១.៦ម ពីដីមកបាត់ ១៧៨ម.ម និងទម្ងន់ ជិត១តោនកន្លះ។
ផ្នែកខាងមុខ បំពាក់បាណាពណ៌ខ្មៅអមដោយក្រូមភ្ជាប់ជាមួយចង្កៀង LED គួមផ្សំទាំងភ្លើង Daytime និងពិលកាងក៏ LED ដែរ។ ចំណែកស្ដុបក្រោយអូសជាប់ជាមួយគូទក្រោយ បង្កប់ដោយភ្លើងឆ្នូត LED មើលទៅស្អាតប្លែក។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ សេនស័រវាស់សម្ពាធកង់ និងប្រព័ន្ធហ្វ្រាំង ABS, EBD BA ជាមួយប្រព័ន្ធទប់លំនឹង TCS, ESC មុខងារជំនួយពេលឡើងជំណោត បូករួមទាំងសេនស័រមុខក្រោយ ជំនួយដល់ប្រព័ន្ធសុវត្ថិភាពសំខាន់មួយចំនួនដូចជា៖
១. ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collison Alert។
២. ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alert។
៣. ប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គ Automatic Emergency Brake។
៤. ប្រព័ន្ធរក្សាឡានឲ្យបើកបរតាមកន្លងផ្លូវ Land Keeping Assist ។
៥. ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅចំហៀង Side Blind Zone Alert ជាដើម។
ចូលដល់ខាងក្នុងវិញ Trailblazer បំពាក់ Smart Key កញ្ចក់ក្ដោបអូតូ និងផ្ដល់សញ្ញាភ្លើងស៊េញូ, កៅអីស្បែក ២ជួរទូលាយល្មមអាចជិះគ្នា៥នាក់ ជាមួយនឹងកៅអីកំដៅ ជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ, ចំណែកឃ្លុបក្រោយទូលាយអាចដាក់អីវ៉ានបានច្រើនគួរសម។
ក្រៅអីនឹងក៏មាន បំពាក់អេក្រង់ទំហំ ៨អ៉ីងភ្ជាប់ជាមួយ Apple Carplay & Android Auto និងកាម៉េរាក្រោយជំនួយដោយសេនស័រចូលចត, ពោងសុវត្ថិភាពការពារជុំវិញ, Speaker ៦គ្រាប់, បូតុងហ្វ្រាំងដៃអេឡិចត្រនិច, បូតុងឈប់ស្ដុប Auto Hold ជាដើម។
គួរបញ្ជាក់ថា Trailblazer ស៊េរីឆ្នាំ២០២៣ មានភ្ជាប់មកនៅ២ជម្រើសដូចជា៖ Option LT និង Premium ហើយ អ្វីដែលបានរៀបរាប់ខាងលើនេះសុទ្ធជាចំណុចរួមរបស់ម៉ូឌែល LT ដែលមានតម្លៃ ៣៥,៩៩៩ដុល្លារ។
ចំណែក Premium បំពាក់បន្ថែមនៅ ពិលកាងមួយគួរផ្នែកខាងមុខ ជាមួយកាងខាងមុខក្រោយស្រោបដោយក្រូម, បំពាក់យាន់កង់ស្ដាយបែបថ្មីជាប្រភេទ អាលុយ្យូម, បន្ថែមកាងលើដំបូងសម្រាប់ចាប់ដឹកអីវ៉ាន, អ្វីដែលពិសេសនៅគឺ ទ្វាកូទក្រោយបិតបើកអូតូ និងក្រវាសជើងជាដើម។ សម្រាប់ Premium នេះថែមថយបន្ដិចអាចធ្វើឲ្យតម្លៃខ្លួនហក់ដល់ ៤៥,៥០០ដុល្លារឯណោះ។
ចំពោះបងប្អូនវិញយល់យ៉ាងណាដែរ ជាមួយឡានថ្មីខ្លាញ់គោមួយម៉ូឌែលនេះ? តម្លៃប៉ុណ្ណឺងល្មមពិចារណាមើលបាននៅ? សម្រាប់មតិយោបល់ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច