Alphard ឆ្នាំនេះហាក់ធូរថ្លៃច្រើនជាងមុន ចង់ប្រើឡាន ៧កៅអីទូលាយ សន្សំសំចៃ អាចមើលជំនាន់ទី២ នេះបាន

អ្នកទស្សនា
181
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Alphard ជាប្រភេទឡាន Minivan ដ៏ពេញនិយម ហើយក៏សម្បូរប្រើនៅស្រុកជប៉ុនច្រើនផងដែរ។ Alphard ផលិតដំបូងនៅឆ្នាំ ២០០៣ ដល់ ២០០៧ ចាត់ជាជំនាន់ទី១ នឹងជំនាន់ទី២ ឆ្នាំ២០០៨ ដល់ ២០១៤ ខណៈឆ្នាំ២០១១ Alphard បានធ្វើការផ្លាស់ប្ដូរតិចតួចបន្ថែមទៀត ឬហៅថា Facelift ចំណែកតម្លៃវិញក៏ខុសគ្នាទៅតាមនឹងដែរ។

Alphard ស៊េរីឆ្នាំ២០០៨ ដល់ ២០១០
Alphard ស៊េរីឆ្នាំ២០០៨ ដល់ ២០១០

សម្រាប់តម្លៃវិញកាលពីឆ្នាំមុនចន្លោះឆ្នាំ ២០២១ នឹង២០២២ ហាក់នៅខ្ពស់គួរសមខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើង ចំពោះប្រភេទឆ្វេងហ្ស៊ីនក្រុមហ៊ុន ឬនាំចូលវិញ ក្បែរ ៤ម៉ឺនដុល្លារ ទៅ ៤ម៉ឺនដុល្លារជាងឯណោះ អាស្រ័យលើ ពណ៌ Trim/Option ឆ្នាំផលិត នឹងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។

រូបរាងស៊េរីឆ្នាំ ២០១១ ដល់​២០១៤ Facelift
រូបរាងស៊េរីឆ្នាំ ២០១១ ដល់​២០១៤ Facelift

តែបច្ចុប្បន្នហាក់ស្ងប់ស្ងាត់ ចំពោះតម្លៃទីផ្សារក៏រាងធូរច្រើនជាងមុន សម្រាប់ស៊េរីឆ្នាំ​ ២០០៨ ដល់ ២០១០ នៅចន្លោះ ២ម៉ឺនដុល្លារស្ដើងបន្ដិច ទៅ ២ម៉ឺនដុល្លារក្រាស់បន្ដិច ខណៈស៊េរីឆ្នាំ ២០១១ ដល់​២០១៤ ខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option នឹងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។ 

DSC_6874.jpg

ចំពោះពពួកឆ្វេងហ្ស៊ីនវិញ នៅខ្ពស់គួរសម មានខ្លះក្បែរ ៤ម៉ឺនដុល្លារឯណោះ អាស្រ័យលើ ភិនភាគឡានជាក់ស្ដែង។

Toyota_2_AZ_FE_engine_001_bbd8b99c90.jpg

គូរបញ្ជាក់ដែរថា៖ Alphard ត្រូវបាន Toyota បំពាក់ម៉ាស៊ីនសាំង ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងមានជម្រើស ប៉ុង១ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ។

DSC_7013.jpg

អមជាមួយ Trim/Option ដែលមានរហូតដល់ទៅ ៦ឯណោះ ជាមួយមួយលក្ខណៈពិសេសប្លែកផ្សេងៗគ្នាដូចជា៖ Alphard X, Alphard S, Alphard G, Alphard S-C, Alphard C-L, និងប្រភេទកំពូលតែម្ដងនោះគឺ Royal Lounge តែសម្រាប់ចាប់ពី Option Alphard S-C ឡើងទៅមានបំពាក់តែនៅលើជម្រើសម៉ាស៊ីន ៦ស៊ីឡាំង ៣.៥ តែប៉ុណ្ណោះ ដែលជាប្រភេទម៉ាស៊ីនដូច RX350 ខណៈតម្លៃក៏ខ្ពស់តាមនឹងដែរ។ 

ភាពទំនើបប្លែក នៅផ្ទៃខាងក្នុង អាស្រ័យលើ Option
ភាពទំនើបប្លែក នៅផ្ទៃខាងក្នុង អាស្រ័យលើ Option

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Alphard ជំនាន់ទី២ ស៊េរីឆ្នាំ ២០០៨ ដល់ ២០១៤មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ ព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ភាពទំនើបប្លែក នៅផ្ទៃខាងក្នុង អាស្រ័យលើ Option
ភាពទំនើបប្លែក នៅផ្ទៃខាងក្នុង អាស្រ័យលើ Option

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More