កាលពីឆ្នាំ២០១៥ Toyota បាននាំចូលរថយន្ដប្រភេទគ្រួសារ MPV ខ្នាតតូច កៅអី ៣ជួរ គឺម៉ូឌែល Avanza ដែលស្ថិតក្នុងជំនាន់ទី២ ជាមួយនឹងកាផ្លាស់ប្ដូរមុខមាត់ថ្មីជាលើកទី១ (Facelift) ចាប់ពីស៊េរីឆ្នាំ២០១៦ ដល់២០១៩។ តែបច្ចុប្បន្នហាក់លែងឃើញវត្ដមានរបស់ Avanza ក្នុងបញ្ជីរឡានថ្មីរបស់ Toyota ស្រុកខ្មែរនេះទៀតហើយ ដែលជំនួសមកវិញនៅ Toyota Rush ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពជាង។
សម្រាប់ Avanza នៅតែឃើញការចររាចរណ៍លើដងផ្លូវដដែល ជាមួយតម្លៃខ្លួននៅលើទីផ្សារចន្លោះពី ១៤០០០ដុល្លារជាង ទៅ ១៧០០០ដុល្លារជាង អាស្រ័យលើពណ៌ និងភិនភាគជាក់ស្ដែង ខណៈចេញដំបូង Toyota ដាក់លក់ក្នុងតម្លៃ ២៧០០០ដុល្លារ។
បើនិយាយពីរូបរាងមិនថាការឌីស្សាញ តុបតែង គឺសាមញ្ញមិនមានអ្វីពិសេសប្លែកឡើង ទាំងចង្កៀងមុខក៏ប្រើប្រភេទ Halogen ធម្មតាតែបានបំពាក់យាន់កង់ ១៥អ៉ីងប្រភេទអាលុយ្យូម ដែលមើលទៅសមរម្យ (ឆ្នាំ២០២០ឡើងទៅទើបទំនើប និងប្លែកច្រើន) អាចនិយាយបានថា ខ្លី និងតូចជាង Toyota Rush បន្ដិច។
Avanza មានប្រវែង ៤១៩០ម.ម ទទឹង ១៦៦០ម.ម កម្ពស់ ១៦៩៥ម.ម ជាមួយទម្ងន់ ១១៦០គីឡូក្រាម។
ផ្នែកប្លុកម៉ាស៊ីនវិញគឺប្រើប្រភេទសាំងដូចជាមួយ Toyota Rush ដែលមានលេខកូត 2NR-VE ទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ អាចផលិតកម្លាំងបាន ១០៣សេះ កម្លាំងរមួល ១៣៦ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ ជំនួយដោយប្រព័ន្ធហ្វ្រាំង ABS, EBD ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ ទៅ ៧លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
Avanza ជាប្រភេទឡាន MPV ខ្នាតតូចមានទ្វា៥ កៅអី៣ជួរ សម្រាប់ Specs ស្រុកខ្មែរមិនមានអ្វីពិសេសទំនើបឡើយ គឺធម្មតា ប្រើជាមួយសោចុច (Lock & Unlock) និងចាក់សោបញ្ឆេះ ភ្ជាប់នៅកៅអីធម្មតា អាចជិះគ្នា ៧ទៅ៨នាក់, អមដោយរន្ធម៉ាស៊ីនត្រជាក់លើដំបូលសម្រាប់អ្នកដំណើរ, ពោងសុវត្ថិភាព ២គ្រាប់ផ្នែកខាងមុខ មិនមានអេក្រង់ ឬការមេរ៉ា និងសេនស័រអ្វីឡើយ ចំណែកកៅអី ជួរទី២ និងទី៣អាចកាច់ផ្ដេចបានដើម្បីយកកន្លែងដាក់អីវ៉ានបានច្រើនផងដែរ។
ជារួម Avanza ទោះបីជារូបរាងមិនមានភាពទាក់ទាញ និងទំនើបពិសេសប្លែក តែយ៉ាងណាក៏ជាប្រភេទឡាន ៧កៅអីឆ្នាំផលិតខ្ពស់ដែលពិបាកកាន់លុយ ១៥០០០ដុល្លារដើរកទិញបានឡានដែលធន់ សន្សំសំចៃ ហើយជិះបានគ្នាច្រើនបែបនេះណាស់។
សម្រាប់បងប្អូនដែលមានសមាជិកក្នុងគ្រួសារ ឬក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការប្រើពពួកឡានប្រភេទ ៧កៅអី មិនគិតពីភាពទំនើប រូបរាងសាមញ្ញ និងសន្សំសំចៃខ្ពស់ អាចពិចារណាជាមួយ Avanza លេងៗបាន។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Avanza ឆ្នាំ២០១៦ ដល់២០១៩នេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ បងប្អូនអាចចូលរួមចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ