ថ្មីៗនេះ Toyota ទើបតែប្រកាសបញ្ចេញលក់នៅម៉ូឌែលកូនកាត់របស់ខ្លួនគឺ CH-R ស៊េរីឆ្នាំ 2024 នៅចក្រភពអង់គ្លេស និងប៉ែកអ៊ឺរ៉ុប ជាមួយតម្លៃប៉ាន់ស្មានចាប់ពី 35,000 អ៉ឺរ៉ូឡើងទៅ។
ឆ្នាំនេះ CH-R ត្រូវបានបំពាក់បន្ថែមនៅម៉ាស៊ីន Plug-in Hybrid ចំណុះ 2.0L ផលិតកម្លាំងបាន 223សេះ និងមានសន្ទុះល្បឿន 7.4វិនាទីក្នុង 100km/h ជាមួយការរត់ដោយប្រើថាមពលអគ្គីសនីបាន 66km ក្នុងការសាកថ្មមួយពេញ។
ចំណែកម៉ាស៊ីន Hybrid មួយទៀតចំណុះ 2.0L ដូចគ្នាតែផលិតកម្លាំងបានត្រឹម 198សេះ ខណៈម៉ាស៊ីនសាំងសុទ្ធមួយប្រភេទទៀត ទំហំ 4ស៊ីឡាំងដូចគ្នា តែចំណុះត្រឹម 1.8L អាចផលិតកម្លាំងបាន 140សេះប៉ុណ្ណោះ។
ការរចនារបស់ CH-R រាងបែបឡានអនាគត់ តែយកទម្រង់ Concept កាត់បងប្អូនរួមគ្រួសារ bz4X ជាមួយចង្កៀងមុខរាង C-Shaped ប្លែកបន្ដិចតែស្រដៀងទៅនឹងអាព្រូសជំនាន់ថ្មី ជាមួយ Trim & Option ចំនួន2 គឺ GR និង GR Sport Premium ។
ចំណែកយាន់កង់វិញប្រើទំហំ ២០អ៉ីង កាន់តែស្ព័រប្លែក សមជាមួយដំបូលឡានបែប Two Tone ពណ៌មើលទៅទាក់ភ្នែកម៉្យាង។
CH-R ជាប្រភេទឡាន Crossover SUV ទ្វា៥ កៅអីស្បែក ២ជួរទូលាយល្មម ជាមួយផ្ទៃខាងក្នុងបែបពណ៍ Liquid Black ហើយជាប្រភេទឡានដែល Toyota បំពាក់ប្រព័ន្ធសោរឌីជីថលផងដែរ។
ក្រៅពីនឹងក៏ឃើញមាន អេក្រង់កណ្ដាលទំហំ 12.3អ៉ីង ភ្ជាប់ជាមួយ Apple Carplay & Android Auto, Speaker JBL, ដំបូលបើក Panoramic, ភ្លើង Ambient Light អាចប្ដូរបាន 64ពណ៍ ជាមួយនឹងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
ហើយអ្វីដែលពិសេសនោះគឺ CH-R ទទួលបានកញ្ចប់សុវត្ថិភាព Toyota Safety Sane ADAS មួយឈុតតែម្ដង។
សរុបមកទាំងនេះគ្រាន់តែជាការត្រួសៗខ្លីៗពី Toyota CH-R 2024 ប៉ុណ្ណោះ សម្រាប់ព័ត៍មានពី Trim / Option និងតម្លៃជាក់លាក់ផ្លូវការ Advan Auto និងលម្អិតនៅពេញដែល Toyota ចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា