Toyota Hilux Champ 2024 តម្លៃត្រឹម 13,000ដុល្លារជាង អាចយកទៅបើកអាជីវកម្មចល័តក្នុងក្ដីស្រមៃបាន

អ្នកទស្សនា
417
0/ AKlasseAuto Promotion
Untitled-5555.jpg

Hilux Champ ជាប្រភេទរថយន្ត Pick Up ទ្វា២ ដែលផលិតដំបូងក្នុងឆ្នាំ ២០២៣ ត្រូវបានគេចាត់ទុកថាជាប្រភេទរថយន្ដ Pick Up ដឹកទំនិញ ឬអាចធ្វើជារថយន្ដអាជីវកម្មចល័តដែលមានតម្លៃធូរមួយក្នុងចំណោមរថយន្ដ Toyota Hilux ទ្វា២ ធម្មតា។

រូបរាងដើមរបស់ Hilux Champ សម្រាប់ Option ខ្ពស់ៗមាន យាន់ស្ព៍រ ចង្កៀង LED ជាដើម
រូបរាងដើមរបស់ Hilux Champ សម្រាប់ Option ខ្ពស់ៗមាន យាន់ស្ព៍រ ចង្កៀង LED ជាដើម

នៅទីផ្សារប្រទេសថៃ Toyota នឹងចេញលក់នៅដើមឆ្នាំ២០២៤ខាងមុខនេះ ជាមួយតម្លៃចាប់ពី ៤៥៩,០០០បាត ឬស្មើរប្រមាណជា ១៣,០៦៥ដុល្លារ ទៅ ៥៧៧,០០០បាត ឬស្មើរ ១៦,៤២៥ដុល្លារ អាស្រ័យលើប្រភេទម៉ាស៊ីន និង Option ជាដើម។

រូបរាងដើមរបស់ Hilux Champ 
រូបរាងដើមរបស់ Hilux Champ 

សម្រាប់ជម្រើសម៉ាស៊ីន Hilux Champ មាន ៣ប្រភេទដូចជា៖

ម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៣៧សេះ កម្លាំងរមួល ១៣៥ផោនហ្វីត ចំណែកម៉ាស៊ីនមួយប្រភេទទៀត ចំណុះ ២.៧លីត្រ ផលិតកម្លាំងបាន ១៦៤សេះ កម្លាំងរមួល ១៨១ផោនហ្វីត។

គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម
គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម

សម្រាប់ប្រភេទម៉ាស៊ីនវិញ ចំណុះ ២.៤លីត្រ ជំនួយបន្ថែមដោយ Turbo ផលិតកម្លាំងបាន ១៤៨សេះ តែកម្លាំងរមួលបានដល់ទៅ ២៥៣ផោនហ្វីតឯណោះ ជាមួយសមត្ថភាពផ្ទុកទម្ងន់បាន ១តោនជាង។

គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម
គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម

ម៉ាស៊ីនទាំង ៣ជម្រើសនេះ ភ្ជាប់ជាមួយប្រអប់លេខ ៥វគ្គលេខដៃ និង ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD មិនមានប្រព័ន្ធកាប់ពីតាស់ ឬ Lock ប៉ុងឡើយ ចំពោះកម្រិតស៊ីប្រេងយ៉ាងណានោះ Toyota នៅមិនទាន់បញ្ចេញច្បាស់នៅឡើយ តែគេប៉ាន់ស្មានអាចចន្លោះពី ៧លីត្រ ទៅ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ។

គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម
គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម

Champ បំពាក់តួរខ្លួនប្រភេទ Body-On-Frame ភ្ជាប់ជាមួយគ្រោងឆ្អឹងប្រភេទ Toyota IMV Platform ប្រើយានកង់ដែកទំហំ ១៤អ៉ីង អមដោយប្រព័ន្ធហ្វ្រាំង ABS និង EBD ជាដើម។

គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម
គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម

Champ ជាប្រភេទឡាន Pick Up ទ្វា២ កៅអី២ខាងមុខ មានប្រវែងតួរខ្លួនសរុប ៤៩៧០ម.ម ទទឹង ១៧៨៥ម.ម កម្ពស់ ១៧៣៥ម.ម និងអាចដឹកទម្ងន់បាន ១តោនជាង។

ផ្ទៃខាងក្នុង Hilux Champ 
ផ្ទៃខាងក្នុង Hilux Champ 

ផ្ទៃខាងក្នុងមិនមានអ្វីពិសេសប្លែកឡើយ បំពាក់កៅអីធម្មតា ២អាចជិះបាន ២នាក់ រន្ធម៉ាស៊ីនត្រជាក់ ពោងសុវត្ថិភាព ២គ្រាប់ កន្លែកដាក់កែវទឹកចំនួន២ កញ្ចក់បិទបើកដោប្រើប៉ូតុង Option ខ្លះក៏មានបំពាក់ចង្កៀង LED និងមុខងារមួយចំនួនទៀតផងដែរ។

2024-toyota-hilux-champ (1).jpg

សម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះ Toyota Hilux Shamp 2024 នេះ? ប្រសិនមានវត្តមាននៅស្រុកខ្មែរ បងប្អូនគិតថាចង់វិនិយោគដែរឬអត់? សម្រាប់បងប្អូនដែលមានមតិយោបល់ ចំណាប់អារម្មណ៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម
គំរូបន្ទាប់ពីកែឆ្នៃ Hilux Champ ទៅជារថយន្ដអាជីវកម្ម

ដោយ៖ Bunsak

តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។

អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)

អ្នកកាត់តវីដេអូ - Video Editor (Intern)

ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact    

ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More