Hilux Vigo ជាឡាន Pick Up របស់ Toyota ដែលបោះជំហានចូលទីផ្សារអាស៊ី ទទួលបានការគាំទ្រខ្លាំង ក្នុងអំឡុងឆ្នាំ ២០០៥ ដែលជាជំនាន់ទី៧ ។ ចំពោះស្រុកខ្មែរវិញអាចនិយាយបានថា Vigo ជាឡាន Pick Up របស់ជប៉ុនដំបូងគេផងដែរ ដែលមានទីតាំងក្រុមហ៊ុននៅស្រុកខ្មែរផ្ទាល់ ហើយក៏ទទួលជោគជ័យខ្លាំង។
ខណៈបច្ចុប្បន្ន Vigo ជំនាន់ទី៧ ស៊េរីឆ្នាំ ២០០៥ ដល់ ២០១៥ នៅតែឃើញប្រើប្រាស់ប្រចាំថ្ងៃធម្មតា ចំណែកទីផ្សារលក់ចេញទិញចូល ក៏នៅតែមានជាហូរហែ ហើយល្បីថាតម្លៃទីផ្សារនៅនឹងល្អគ្រាន់បើ។
សម្រាប់ Vigo ជំនាន់ទី៧ ត្រូវបានគេបែងចែកជា ២ប្រភេទគឺស៊េរីឆ្នាំ២០០៥ ដល់ ២០១១ នឹងឆ្នាំ២០១២ ដល់២០១៥ ដែលជាកំណែទម្រង់ថ្មី ឬហៅថា Facelift លើកទី១ ក្នុងជំនាន់ទី ៧ ។
ចំពោះតម្លៃទីផ្សារបច្ចុប្បន្នសុំនិយាយតែប្រភេទឡាន Vigo ចង្កូតឆ្វេងហ្ស៊ីនប៉ុណ្ណោះ ដែលមានតែប្រភេទស្លាកលេខ ហើយពពួក ឆ្នាំ២០០៥ ដល់ ២០១១ ខ្ទង់ ១៦,០០០ដុល្លារជាង ទៅ ២០,០០០ដុល្លារបន្ដិច ខណៈស៊េរីឆ្នាំ ២០១២ ដល់២០១៥ ខ្ទង់ ២ម៉ឺនដុល្លារស្ដើង ដល់ ២ម៉ឺនដុល្លារក្រាស់ឯណោះ អាស្រ័យលើប្រភេទពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
គួរបញ្ជាក់ថា៖ Toyota Hilux Vigo ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧១សេះ កម្លាំងរមួល ២៥២ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ នឹង ៥វគ្គអូតូសម្រាប់ ២០១២ឡើង បង្វិលកងដោយប៉ុងមួយ(RWD) និងប៉ុងពីរ(4WD) មានលេខដៃសម្រាប់ជំនួយដែលខ្មែរយើងហៅថាកាពីតាស់។
ចំណែកកម្រិតស៊ីប្រេងវិញចន្លោះពី ៨លីត្រជាង ទៅ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Hilux Vigo ស៊េរីឆ្នាំ ២០០៥ ដល់ ២០១៥ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ