Matrix ត្រូវបាន Toyota ផលិតដំបូងនៅឆ្នាំ២០០៣ ដល់២០០៨ គេចាត់ជាជំនាន់ទី១ ដែលយក Platform ចេញពី Corolla E130 ឬ Corolla 03 និង Toyota Celica T230 ដើម្បីចេញជារថយន្ដ Hatchback មួយម៉ូឌែលទៀតគឺ Toyota Matrix នេះឯង។
នៅស្រុកខ្មែរយើងឃើញប្រើនខ្លះដែរ ទោះបីជាមិនសម្បូរដូចប្រភេទ Camry នឹង Prius ក៏ដោយប៉ុន្ដែរ Matrix ហាក់រក្សារតម្លៃទីផ្សាររបស់ខ្លួនបានល្អគួរសម ដោយបច្ចុប្បន្នមានតែប្រភេទស្លាកលេខ ដែលមានតម្លៃចន្លោះពី ៧,០០០ដុល្លារជាង ទៅ ៩,០០០ដុល្លារអីដែរ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim/Option នឹងភិនភាគជាក់ស្ដែង ខណៈស៊េរីឆ្នាំ២០១០ ដែលជាជំនាន់ទី២ អាចលើ ១ម៉ឺនដុល្លារជាងឯណោះ។
Matrix ជាប្រភេទឡាន Hatchback ទ្វា៥ កៅអី ២ជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសមដែរ។
ឡានគូទហើមរបស់ Toyota ដែលមានប្រវែង ៤៣៥១ម.ម ទទឹង ១៧៧៥ម.ម កម្ពស់ ១៥៥០ ពីដីមកបាត ១៥០ម.ម និងទម្ងន់១២២០គីឡូក្រាម។
Hatchback មួយនេះភ្ជាប់មកជាមួយម៉ាស៊ីនសាំង ៤ស៊ីឡាំង មុខកាត់ ១.៨លីត្រ ផលិតកម្លាំងបាន ១៣០សេះ កម្លាំងរមួល ១២៦ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ដែលប្រើម៉ាស៊ីនដូចទៅនឹង Corolla 03 ដែរ។
ចំពោះកម្រិតស៊ីសាំងវិញ ខ្ទង់ ៦លីត្រជាង ទៅ ៨លីត្រជាង ក្នុង១០០គីឡូម៉ែត្រ អាស្រ័យលើស្ថានភាពជាក់ស្ដែង។
ក្រៅពីនោះ Matrix កីមានម៉ាស៊ីន មួយប្រភេទទៀតសម្រាប់ Option XRS នោះគឺ ម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រដដែល តែបង្កើនកម្លាំងបានរហូតដល់ ១៨០សេះ រត់ជម្រើសប្រអប់លេខ ៦វគ្គលេខដៃ និង ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ(FWD) និងប៉ុងពី(AWD) និងអាចរត់ក្នុងល្បឿន អតិបរិមា ២០៧គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨លីត្រជាង ទៅ ក្បែរ ១០លីត្រ។
ចំពោះ Base ឬ Standard វិញគឺធម្មតាទាំងអស់ ប្រើយ៉ាន់កង់ ១៦អីញ, អត់មានពិលកាង, មិនមានបំពាក់ប្រព័ន្ធ ABS និងខាងក្នុងធម្មតាជាងដើម។តែសម្រាប់ XR បំពាក់កាងខាងមុខរាងបែបស្ព័រ អមជាមួយនឹងពិលកាង, បន្ថែមជាមួយនឹង ABS, ដំបូលបើក, និងយាន់កង់ ១៧អីញជាដើម។
ចំណែក XRS Full Option វិញបានប្រើជាមួយម៉ាស៊ីនធំ ដែលមានកម្លាំងសេះ ១៨០សេះ ជំនួយដោយ ABS និងហ្វ្រាំងគៀបលើកង់ទាំងមួន, មានកៅអី និងផ្នែកខាងខ្លះស្រោបដោយស្បែក ទំនើបគ្រាន់បើ។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ