Toyota Prius ស្រុកខ្មែរអាចនិយាយបានថាជាប់ជា Top 1 ហើយខណៈ ៦ឆ្នាំចុងក្រោយនេះការពេញនិយម នឹងការប្រើប្រាស់កាន់តែច្រើនឡើងជាបន្តបន្ទាប់។ ហើយក៏ជាឡានដែលមានទីផ្សារល្អផងដែរ ទោះបីជាស្លាកលេខទាប ការប្រើប្រាស់យូនៅស្រុកខ្មែរយ៉ាងណាក្ដី នៅតែមានទីផ្សារលក់ចេញស្រួល ខណៈបច្ចុប្បន្ននេះសម្បូរជាងចេះជួសជុល នឹងសម្បូរគ្រឿងបន្លាស់ច្រើនណាស់ ចំណែកតម្លៃក៏ធូរគ្រាន់បើដែរ។
អត្ថបទមុន យើងជជែកពីឆ្នាំ ០៤ដល់០៥ ពេលនេះកម្មវិធី បទបង្ហាញរថយន្ដមួយទឹក សូមលើកយកនៅស៊េរីឆ្នាំ ០៦ដល់០៩ ម្ដងចង់ដឹងថា តើតម្លៃទីផ្សារនៅសល់ខ្ទង់ប៉ុន្មាន ហើយមានឡើងថ្លៃឬអត់មុនចូលឆ្នាំខ្មែរមកដល់បែបនេះ?
ចំពោះតម្លៃទីផ្សារវិញពពួកឆ្នាំ ២០០៦ដល់២០០៩ សម្រាប់ប្រភេទក្រដាសពន្ធឃើញទីផ្សារដាក់លក់ខ្ទង់ ១១,០០០ដុល្លារ ទៅ ១៤,០០០ដុល្លារ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option នឹងភិនភាគឡានជាក់ស្ដែង។
ចំណែកពពួកស្លាកលេខវិញ រាងធូរជាងក្រដាសពន្ធច្រើនគួរសម ឃើញតម្លៃចាប់ពី ៩,០០០ដុល្លារ ដល់ ១២៨,០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខខ្ពស់ឬទាប់ នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះតម្លៃទាំងនេះសម្រាប់ប្រភេទឡានមួយទឹក គឺអាចប្រែប្រួល អាស្រ័យលើការចរចារជាក់ស្ដែង ហើយបើសួរថាតើជិតចូលឆ្នាំបែបហ្នឹងឡានពពួក Prius ឡើងថ្លៃឬថយចុះ? អាចនិយាយបានថា មិនឡើងគួរឲ្យកត់សម្គាល់ទេ ហើយក៏មិនធ្លាក់ថ្លៃដែរ គ្រាន់តែតម្លៃហាក់នៅខ្ពស់នឹងថេរល្អ ចំណែកការចរចារ រាងតឹងជាងរដូវកាលធម្មតា ព្រោះមានតម្រូវការចរន្ដលក់ចេញទិញចូលច្រើនជាងមុន។
សម្រប់បងប្អូនវិញយល់យ៉ាងណដែរចំពោះតម្លៃ Toyota Prius 2006-2009 មួយនេះ? បងប្អូនដែលមានបទពិសោធន៍ ឬ ទើបទិញហើយថ្មីៗ ក៏ដូចជាមតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ