ទីផ្សារ Tacoma បច្ចុប្បន្នកាន់តែស្ងាត់ ខណៈតម្លៃប្រេងឥន្ធៈនៅខ្ពស់ ធ្វើឲ្យ Tacoma បន្ដធ្លាក់ប្រជាប្រិយភាព

អ្នកទស្សនា
113
0/ AKlasseAuto Promotion
Untitled-45-Recovered-8.jpg

Tacoma ជាកំពូលរថយន្ដរបស់ Toyota សម្រាប់នាំចូលទីផ្សារអាមេរិក ក្នុងនាមជា Pick Up ខ្នាតកណ្ដាល ដែលមានកម្លាំងខ្លាំង ធន់រឹងមាំ នឹងអាចធ្វើដំណើរបានស្ទើគ្រប់ស្ថានភាពផ្លូវតែម្ដង។

និយាយពីវត្តមាននៅស្រុកខ្មែរវិញ ឡានមួយទឹកពីអាមេរិកមួយនេះ មានសន្ទុះការប្រើប្រាស់ នឹងពេញនិយមខ្លាំងក្នុងចំណោម Pick Up ផ្សេងៗទៀត។ 

ARB_2005_Toyota_Tacoma_White_Australia_0873840x1820.jpg

សម្រាប់តម្លៃវិញ បើក្រឡេកទៅមើលកាលពី ៣ ទៅ ៤ឆ្នាំមុន ឬក្នុងស្ថានភាពសេដ្ឋកិច្ចប្រេងឥន្ធៈនៅក្រោម ៤,០០០រៀលក្នុង ១លីត្រ តម្លៃរបស់ Tacoma មិនងាយធ្លាក់ចុះឡើយ សម្រាប់ស៊េរីឆ្នាំ២០០៥ ទៅ ២០១០ ខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅក្បែរ ២ម៉ឺនដុល្លារក្រាស់ឯណោះ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim/Option ជម្រើសប៉ុង១ ឬប៉ុង២ នឹងប្រភេទស្លាកលេខជាដើម។

TOYOTA-Tacoma-695_61.jpg

បើក្រឡេកមើលទីផ្សារបច្ចុប្បន្ននេះវិញ ហាក់ស្ងាប់ស្ងាត់ នឹងតម្លៃធូរច្រើនគួរសម កាន់ខ្ទង់ ១៥,០០០ដុល្លារជាង ទៅ ១៧,០០០ដុល្លារជាង សម្រាប់ប្រភេទស្លាកលេខ នឹងក្រដាសពន្ធក៏មិនជាខ្ពស់ប៉ុន្មានដែរ ខ្ទង់ ១៧,០០០ដុល្លារ ទៅ ២ម៉ឺនដុល្លារស្ដើងបន្ដិច អាចរកបានជិះហើយ។ ចំពោះតម្លៃនេះដែរ អាចប្រែប្រួលទៅតាមការចរចារជាក់ស្ដែង នឹងភិនភាគឡានជដើម។

Untitled-45-Recovered-Recovered.jpg

ចំពោះ Toyota Tacoma ជំនាន់ទី២ នេះ ភ្ជាប់មកជាមួយម៉ាស៊ីន ៦ស៊ីឡាំង ៤.០លីត្រ បង្កើនកម្លាំង ២៤៥ សេះ កម្លាំងរមួល ២៨២ ល្បឿនលឿនបំផុត ២៣០គីឡូ/ម៉ោង ប្រើប្រអប់លេខ ៦ វគ្គអូតូ ជាមួយជម្រើសរត់ដោយប៉ុង១ ធម្មតា RWD នឹងប៉ុង១ ជំនួយដោយប្រព័ន្ធ Lock ប៉ុង នឹងប្រភេទប៉ុង២ ជំនួយដោយប្រព័ន្ធ​ កាប់ពីតាស់ ជាដើម។ 

Toyota-Tacoma-2012-engine.jpg

និយាយពីកម្រិតស៊ីសាំងវិញ អាចថាជាមូលហេតុធំរបស់ Tacoma មួយនេះណាស់ ព្រោះចំណាយខ្ពស់គួរសមដោយក្នុង១០០គីឡូម៉ែត្រចាយខ្ទង់ ១២លីត្រ ទៅ ១៥លីត្រជាងឯណោះ អាស្រ័យលើស្ថានភាពបើកបរជាក់ស្ដែង។

15-car.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tacoma ជំនាន់ទី២ ស៊េរីឆ្នាំ២០០៥ ដល់ ២០១០ មួយនេះ? បងប្អូនដែលមានមតិយោបល់ ព័ត៍មាន នឹងបទពិសោធន៌បន្ថែម អាចចែករំលែកបាន៕

Toyota-Tacoma-2012-rear-seat.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More