និយាយពី Nissan Navara វិញចាប់ពីឆ្នាំ២០២១ មកគឺថាផ្លាស់ប្ដូររាងថ្មីស្លីម អំណាច នឹងទាក់ភ្នែកមិនធម្មតាឡើយ ចំណែកកម្លាំង Performance រឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀត។
ថ្មីៗនេះ Nissan ទើបតែបញ្ចេញ Navara 2025 បន្ទាប់ពីបាត់វត្តមានអស់ពីឆ្នាំជាង ពោលគឺស៊េរីឆ្នាំ២០២៣ នឹង ២០២៤ ដែលធ្វើឲ្យពពួកឆ្នាំ២០២២ ហាក់ឈរលើទីផ្សារបានយូរជាងគេក្នុងប្រភេទឡានខ្លាញ់ Pick Up របស់ Nissan។
ចំពោះ ស៊េរីឆ្នាំ២០២២ កាលចេញដំបូងខ្លាញ់គោខ្ទង់ ៤៦,០០០ដុល្លារ ខណៈបច្ចុប្បន្នទីផ្សារស្លាកលេខឃើញដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារស្ដើងបន្ដិចប៉ុណ្ណោះ។
Nissan Navara ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង VGS ចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៧វគ្គអូតូ និង ៦វគ្គលេខដៃ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់ និងប្រព័ន្ធ Lock ប៉ុងក្រោយផងដែរ ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៨លីត្រក្នុង ១០០គីឡូម៉ែត្រ។
សម្រាប់ជំនាន់ថ្មីនេះ Navara បំពាក់គ្រោងឆ្អឹងនៅផ្នែកសាក់ស៊ីរបស់ខ្លួន ផ្សំឡើងពីដែកថែបដ៏រឹងមាំ បូករួមទាំងប្រព័ន្ធជើងក្រោមផ្លាស់ប្ដូរថ្មីខុសពីឆ្នាំមុនៗ ដោយដោះជន្ទាស់ Leaf Spring នៅផ្នែកខាងក្រោយចោល ដាក់មកវិញជាប្រភេទ Multilink Suspension ធ្វើឲ្យការបើកបរប្រកបដោយទំនុកចិត្តខ្ពស់ ទន់ស្រួលដូចឡាន SUV ទប់លំនឹងបានល្អមិនឃ្លីងឃ្លោង និងកាត់បន្ថយរលាក់បានដល់ទៅ ៤០% ឯណោះ។ ជាមួយសមត្ថភាពផ្ទុកទម្ងន់បានជាង ១តោន និងសមត្ថភាពអូសសណ្ដោងបានដល់ទៅ ៣តោនជាងឯណោះ។
ចូលដល់ខាងក្នុងបើនិយាយជារួម ឃើញមានបំពាក់ Smart Key ផ្លឹតទឹកអូតូ, ប៉ូតុង Power កៅអីស្បែក ២ជួរធំទូលាយ រន្ធម៉ាស៊ីនត្រជាក់ក្រោយ អេក្រង់កុងទ័រប្រភេទ Semi-Digital ដែលបង្ហាញប្រាប់ពីព័ត៍មានជាច្រើន។
ជាមួយពោងសុវត្ថិភាព ៧គ្រាប់ អេក្រង់តាបឡូកណ្ដាល ៨អ៉ីង មានមុខងារ Apple Car play & Android Auto និងបង្ហាញកាម៉េរា 360 ឌឺក្រេជុំវិញរថយន្ត និងពេលបញ្ចូលលេខ 4L កាម៉េរាក៏បង្ហាញអោយឃើញផងដែរ ជាមួយនឹងសេនស័រមុខក្រោយជំនួយពេលចូលចត ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan Navera 2022 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ