Rush ជាប្រភេទឡាន ៧កៅអី អាចនិយាយបានថា ជាប្រភេទឡានដែលពេញនិយមខ្លាំងរបស់ Toyota ដែលលក់ដាច់ស្ទើគ្មានសល់។ ចូលស្រុកខ្មែរនៅដំបូងនៅឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ ខណៈប្រភេទថ្មីខ្លាញ់គោ ហាក់លែងមានទៀតហើយ ចំណែកតម្លៃវិញ Rush 2023 នេះកាលចេញដំបូងចាប់ពី ៣៣,៥០០ដុល្លារ ដល់ ៣៥,៥០០ដុល្លារ អាស្រ័យទៅតាម Trim/Option ដូចជា S, TA, GR ជាដើម។
តែប្រកឡេកមកមកមើលប្រភេទមួយទឹកស្លាកលេខ ប៉ុន្ដែនៅសភាពដូចថ្មីខ្លាញ់គោ វិញទីផ្សារបច្ចុប្បន្ននៅចន្លោះពី ២៧,០០០ដុល្លារ ដល់ ២៩,០០០ដុល្លារ អាស្រ័យលើ ពណ៌ Trim/Option និងភិនភាគឡានជាក់ស្ដែង។
Toyota Rush ២០២៣ ប្រើជាមួយម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០៣សេះ កម្លាំងរមួល ១៣៦ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រជាង ទៅ ៧លីត្រជាងប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ផ្ទៃខាងក្នុងក្នុង ទូលាយគួរសមដែរ សម្រាប់ប្រភេទឡាន កៅអី ៣ជួរអាចជិះបាន ៧នាក់ បើនិយាយជារួម Rush S ទទួលបាននៅ Smart Key កៅអីខាងក្នុងប្រើជាប្រភេទ កាំំម្ញីធម្មតា, ចង្កូតអេឡិចត្រនិច, អេក្រង់កណ្ដាលទំហំ ៧អ៉ឺងភ្ជាប់ជាមួយការមេរ៉ាក្រោយ ជំនួយដោយសេនស័រចូលចត រន្ធម៉ាស៊ីនត្រជាក់ក្រោយសម្រាប់កៅអី២ជួររបស់អ្នកដំណើរ, ពោងសុវត្ថិភាពពារការ គ្រាប់ជុំវិញរថយន្ដ, Speaker ៨គ្រាប់ ។
ខណៈ Option TA (TOUGH AERO) បំពាក់បន្ថែមស្មាច់ កាងខាងមុខកាងក្រោយ បរឌៀចំហៀង រំលិចដោយក្រូមនិងជ័រខ្មៅ ដែលមានទម្រង់បែប Aerodynamic មើលទៅទាក់ទាញជាងម៉ូឌែលធម្មតា ។
សម្រាប់ជម្រើស GR វិញរាងបែបស្ព័រច្រើន តែមុខមិនជាកាចដូច TA ឡើយដោយបន្ថែមតែម GR នៅបរឌៀចំហៀង គូទក្រោយ ពិលកាងស្រោបដោយសំណាញ់បែបសបុកឃ្មុំ, និងផ្នែកខាងក្នុងដៃចង្កូត ប៉ូតុង Power និងអេក្រង់ថាច់ បំពាក់តែម GR ដែលមើលទៅកាន់តែកាចជាងមុនផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Toyota Rush ស៊េរីឆ្នាំ២០២៣ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ