Picanto ជាប្រភេទឡាន Hatchback ទ្វា៥ កៅអី ២ជួរ ហើយក៏ជា Specs សម្រាប់នាំចូលមកស្រុកខ្មែរផងដែរ។ កាលចេញដំបូងស៊េរីឆ្នាំ ២០២២ នឹង ២០២៣ តម្លៃខ្ទង់ ១៩៥០០ដុល្លារ ដែលល្មមអោយបងប្អូនអាចទិញជិះបាន សម្រាប់អ្នកដែលចង់បានឡានថ្មីខ្លាញ់តម្លៃក្រោម ២ម៉ឺនដុល្លារ។
បន្ទាប់ពីម៉ូឌែល All New Picanto 2024 ផ្លាស់ប្ដូររាងថ្មីមួយជុំចូលវាយលុកទីផ្សារបានប្រហែល ១ឆ្នាំកន្លងមក ពេលនេះពពួក ស៊េរីឆ្នាំ ២០២២ នឹង ២០២៣ ប្រភេទស្លាកលេខ ដែលដាក់លក់នៅលើទីផ្សារ ខណៈមិនទាន់បាត់ខ្លិនខ្លាញ់គោផង ហាក់មានតម្លៃធូរល្អ សម្រាប់បងប្អូនដែលចង់ប្រើឡានថ្មីគុណភាព មិនមានភាពភាពស្មុកស្មាញច្រើនគួរពិចារណាមើលផងដែរ។
ជាមួយតម្លៃខ្ទង់ ១២,០០០ដុល្លារជាង ទៅ ១៥,០០០ដុល្លារជាងប៉ុណ្ណោះ អាស្រ័យលើភិនភាគឡានជាក់ស្ដែង។
បើធៀបទៅនឹងពពួកឡានមួយទឹកវិញ ពិសេសពពួក Prius អាចថាប្រហាក់ប្រហែលទៅនឹង Prius ជំនាន់ទី២ ស៊េរីឆ្នាំ 2006-2009 ក្រដាសពន្ធជាដើម។
Picanto ស្ថិតក្នុងប្រភេទឡានដែលធន់ សន្សំសំចៃ ងាយស្រួលប្រើប្រាស់ ដោយភ្ជាប់មកជាមួយម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ អាចផលិតកម្លាំងបាន ៦៨សេះ កម្លាំងរមួល ៨០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ប្រភេទឡាន Hatchback មួយនេះមានប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៨៥ម.ម ជាមួយទម្ងន់ជិត ១តោន។
សម្រាប់ឆ្នាំ ២០២២ នឹង ២០២៣នេះ Picanto បានផ្លាស់ប្ដូរាងមួយចំនួនផ្នែកខាងមុខ ដោយបំពាក់សំណាញ់បាណាថ្មីគួបផ្សំជាមួយចង្កៀងធម្មតា អមជាមួយពិលកាងគុជ LED និងស្ដុបក្រោយបំពាក់ជា LED រាងអក្សរ C មើលទៅស្អាតប្លែក ជាមួយយាន់កង់បែបស្ព័រទំហំ ១៥អ៉ីងបំពាក់ហ្វ្រាំងឌីសគៀបខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគជំនួយដោយ ABS ជាដើម។
ចូលដល់ខាងក្នុងឃើញមានបំពាក់ជាមួយកៅអីស្បែកលាយកាំម្ញៃ ២ជួរទូលាយល្មមអាចជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសម។
មិនសាមញ្ញពេកឡើយ ដោយភ្ជាប់មកជាមួយចង្កូតថ្មីអេឡិចត្រនិច មុខងារបញ្ជាលើដៃចង្កូត, ប្រព័ន្ធ Smart Key បូតុង Power, អេក្រង់ LCD បែបថ្មីទំហំ ៨អ៉ីង អាចភ្ជាប់ជាមួយ Apple Carplay & Android Auto មានកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត ។
និយាយរួមចំពោះ Picanto ស៊េរីឆ្នាំខ្ពស់ៗបែបនេះ ការប្រើប្រាស់មិនស្មុកស្មាញអ្វីឡើយ ស្រួលប្រើមិនងាយធ្វើទុក ចាក់តែសាំង ប្ដូរប្រេងដោយបានទៀងទាត់ នឹងថែទាំតិចតួច ជិះ ៥ឆ្នាំទៀតមិនទាន់ទៅណាផង។ សម្រាប់បងប្អូនដែលចង់ប្រើឡានស្អាតថ្មីដូចខ្លាញ់គោ តម្លៃខ្ទង់ ១ម៉ឺនស្ដើង ធន់សន្សំសំចៃ ងាយស្រួលប្រើប្រាស់ អាចពិចារណាជាមួយ Picanto នេះបាន៕
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Picanto មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ