Tacoma 2024 លេងដៃធ្ងន់ផ្លាស់ប្ដូរ 360ឌឺក្រេ ទ្រុងក្រោយបិទបើកអូតូ និងមុខងារពិសេសៗជាច្រើនទៀត

អ្នកទស្សនា
903
0/ AKlasseAuto Promotion
Untitled-1555.jpg

Tacoma ជាប្រភេទឡាន Pick Up ឆ្នាត់កណ្ដាលមួយរបស់ Toyota ហើយសម្រាប់ស៊េរីឆ្នាំ២០២៤នេះវិញ Toyota ត្រូវាបានបំពាក់គ្រោងឆ្អឹងថ្មីប្រភេទ TNGA-F មានភាពស្វិតធន់រឹងមាំជាងមុន ដែលស៊ែរ Platform ពីរៀមច្បង Tundra។ តាមការស្រាវជ្រាវរបស់ Advan Auto ពី Website ធំៗមួយចំនួននៅសហរដ្ឋអាមេរិក ចំពោះប្លុកម៉ាស៊ីន Tacoma មានបំពាក់នៅជម្រើសម៉ាស៊ីន ៣ប្រភេទ អាស្រ័យទៅតាមប្រភេទ Trim ឬ Option ចំនួន ៨ដូចជា៖ 

2024_Toyota_Tacoma_002-1-1024x683.jpg

១/ ម៉ូឌែល SR ប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រជំនួយដោយ Turbo ផលិតកម្លាំងបាន ២២៨សេះ កម្លាំងរមួល ២៤៣ផោនហ្វីត។

២/ ម៉ូឌែល SR5, TRD PreRunner, TRD Sport, TRD Off-Road, និង Limited បំពាក់ជាមួយម៉ាស៊ីនសាំងជំនាន់ថ្មី iForec ទំហំ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo ដូចគ្នា តែអាចផលិតកម្លាំងបាន ២៧៨សេះ កម្លាំងរមួល ៣១៧ផោនហ្វីត។

៣/ ម៉ូឌែល Trailhunter និង TRD Pro ប្រើម៉ាស៊ីនប្រភេទ iForec Max Turbo ៤ស៊ីឡាំងចំណុះ ២.៤លីត្រ ជាមួយប្រព័ន្ធអាគុយ Hybrid ទំហំ ១.៨៧Kwh ជំនួយដោយម៉ូទ័រអគ្គិសនី១គ្រាប់ អាចផលិតកម្លាំងបានដល់ទៅ ៣២៦សេះ កម្លាំងរមួល ៤៦៥ផោនហ្វីត។ 

2024-toyota-tacoma-trd-pro-103-6463c866971e1.jpg

ម៉ាស៊ីនទាំងបីប្រភេទនេះ រត់ដោយប្រអប់លេខ ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ ជាមួយប្រព័ន្ធ LSD, Lock ប៉ុង និងបំពាក់បន្ថែមនៅប្រព័ន្ធ Multi-Terrain Select System សម្រាប់បើកបរទៅតាមស្ថានភាពផ្លូវផងដែរ។

គួបផ្សំយាន់កង់ទំហំ ១៨អ៉ីង បំពាក់សំបកកង់ទំហំ ៣៣អ៉ីងបាន ជាមួយហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធជំនួយហ្វ្រាំងសំខាន់ៗជាច្រើនទៀត ចំណែកមុខងារសុវត្ថិភាព Toyota Safety Sense 3.0 Tacoma ឆ្នាំ២០២៤នេះ ត្រូវបានបំពាក់មកជាស្ដង់ដារតែម្ដង។

2024_Toyota_Tacoma_Trailhunter_010-1024x682.jpg

សម្រាប់ជើងក្រោមផ្នែកខាងក្រោយ Tacoma នៅបំពាក់ជន្ទាស់ Leaf Spring ដដែលទៅលើមូឌែល SR, SR5 និង TRD PreRunner ក្រៅពីនឹងដោះជន្ទាស់ចោល បំពាក់មកវិញនៅប្រភេទ Multi-Link Suspension ដែលធ្វើឲ្យការបើកបរកាន់តែមានលំនឹងល្អ មិនឃ្លីឃ្លោង និងកាត់បន្ថយរលាក់បានច្រើន។

2024_Toyota_Tacoma_Trailhunter_018-1024x680.jpg

Tacoma ជំនាន់ទី៤នេះ ផ្លាស់ប្ដូររូបរាងថ្មី ដែលមើលទៅប្លែកអំណាច ហាប់ណែនជាងមុន និងស្រដៀង Tundra គ្រាន់តែមិនធំទូលាយដូច Tundra។ បើនិយាយពីចង្គៀង អំពូលភ្លើងវិញឌីស្សាញថ្មីទាំងមុខទាំងស្ដុបក្រោយ នឹងបំពាក់ជា Full LED ទាំងអស់ ធ្វើឲ្យសមត្ថភាពកាន់តែភ្លឺច្បាស់ល្អ។

2024_Toyota_Tacoma_Limited_021-1024x676 (1).jpg

ចូលទៅខាងក្នុងបើនិយាយជារួមប្រភេទ Trailhunter និង TRD Pro មានបំពាក់នៅកៅអីប្លែកបែបស្អ័រ និងកៅអីជួរមុខ ជំនួយដោយបូមជាប្រភេទ Isodynamic Seat ងាយស្រួលបញ្ជាមុខក្រោយ និងទន់មិនរឹងខ្នងពេលបើកផ្លូវលំបាកៗ ជាមួយមុខងារក្ដៅត្រជាក់ និងពាស់ពេញផ្ទៃខាងក្នុងស្រោបដោយស្បែកផងដែរ។ 

Untitled-1111.jpg

ក្រៅអីនឹង ដៃចង្កូតក៏ឌីស្សាញថ្មីជាមួយបូតុងជាច្រើនអាចបញ្ជាបាន, អេក្រង់កុងទ័រឌីជីថល ១២អ៉ីង អេក្រង់កណ្ដាល ១៤អ៉ីងភ្ជាប់ជាមួយ Apple Carplay & Andriod Auto, កញ្ចក់មើលក្រោយប្រភេទឌីជីថល និងកាត់ចំណាំងផ្លាត, Speaker JBL Surround Sound, កាមេរា៣៦០ឌឺក្រេ, ដំបូលបើក, Wireless Charge, ទ្វាទ្រុងខាងក្រោយអាចបញ្ជាចុចបិទបើកអូតូ, និងមុខងារសំខានៗជាច្រើនទៀតផងដែរ។  

666.jpg

ចំពោះតម្លៃហាក់នៅស្រពេចស្រពិល ចំណែកតម្រិតស៊ីសាំងក៏មិនទាន់បញ្ជាក់ច្បាស់នៅឡើយដែរ ប៉ុន្ដែគេប៉ានស្មានថា តម្លៃអាចចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ សម្រាប់កម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រសម្រាប់ប្រភេទសាំងសុទ្ធ និង Hybrid អាចខ្ទង់ ៨លីត្រទៅ ១០លីត្រក្នុង១០០គីឡូម៉ែត្រ។ 

2024-toyota-tacoma-trd-sport-102-6463c8976c417.jpg

សម្រាប់ព័ត៍មាន Update ផ្លូវការជាក់លាក់នៅពេលណានោះ Advan Auto និងបកស្រាយលម្អិតបន្ថែមទៀតនៅពេលក្រោយ៕

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More