Toyota Wigo 2024 ជាប្រភេទឡានថ្មីខ្លាញ់គោ ដែលមានតម្លៃធូរកម្រមានក្នុងក្រុមហ៊ុន Toyota ដែលទើបនាំចូលនៅពាក់កណ្ដាលឆ្នាំ២០២៣។
Wigo ស្ថិនក្នុងប្រភេទឡាន Compact SUV ទា្វ៥ កៅអី ២ជួរ អាចជិះបាន ៥នាក់ សមល្មម នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសមទៀត។ ជាមួយប្រវែងតួរខ្លួន ៣,៧៦០ម.ម ទទឹង ១,៦៦៥ម.ម កម្ពស់ ១,៥០៥ម.ម ពីដីមកបាត ១៦០ម.ម ងាយស្រួលប្រើប្រាស់ នឹងបត់បែនបានល្អ។
Wigo ស្ថិនក្នុងប្រភេទឡានសន្សំសំចៃ ដែលភ្ជាប់មកជាមួយ ម៉ាស៊ីនជំនាន់ថ្មីទំហំ ៣ស៊ីឡាំង ១.០លីត្រ អាចផលិតកម្លាំងបាន ៦៦សេះ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអបលេខ (CVT) អាចថែមថយលេខដៃបាន ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
ផ្ទៃខាងក្នុង មិនជាសាមញ្ញពេកទេ ឃើញបំពាក់អេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ ៨អ៉ីង មានភ្ជាប់មុខងារ Apple CarPlay & Android Auto មានការម៉េរាក្រោយ ជំនួយដោយសេនស័រសម្រាប់ចូលចត ពោងសុវត្តិភាព ៦គ្រាប់ ហើយអ្វីដែលប្លែកភ្នែកនោះគឺមានមុខងារ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀង និងមានមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
សម្រាប់តម្លៃវិញ Toyota Wigo 2024 ថ្មីគាសកេសមិនមានការប្រែប្រួលឡើយ គឺតម្លៃ ១៩,៩០០ដុល្លារ ជាមួយការថែមពិសេសៗជាច្រើនទៀត។
ខណៈប្រភេទស្លាកលេខ ដែលយូៗមានមួយ ឃើញតម្លៃ Dealer ឃ្លាំងលក់រថយន្ដមួយចំនួន នឹងតម្លៃចេញពី Toyota Plus ដែលជាស៊េវាកម្មទិញលក់ រថយន្ដមួយទឹករបស់ Toyota បានដាក់លក់នៅលើទីផ្សារចន្លោះពី ១៦,០០០ដុល្លារ ទៅក្បែរ ១៨,០០០ដុល្លារ អាស្រ័យលើភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះតម្លៃ Toyota Wigo 2024 ប្រភេទមួយទឹកស្លាកលេខមួយនេះ? បងប្អូនដែលមានមតិយោបល់ ព័ត៍មានបន្ថែម នឹងបទពិសោធន៌ នៃការប្រើប្រាស់ Toyota Wigo អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
Ford Everest 2022 តម្លៃទីផ្សារខ្ទង់ 4ម៉ឺនដុល្លារជាងគួរពិចារណាអត់? ល្បីថាសន្សំសំចៃទំនើប នឹងធន់ក្នុងការប្រើប្រាស់
តស់! មកមើលតម្លៃ Corolla Cross 2023 ប្រភេទស្លាកលេខនៅសល់ប៉ុន្មាន? ខណៈស៊េរីឆ្នាំ 2024 ប្ដូររាងថ្មីបានចេញលក់ស្ទើអស់ស្ដុកទៅហើយ