ដោយសារកំណើនការប្រើប្រាស់រថយន្ដ SUV មានច្រើន ជាពិសេសសម្រាប់ SUV ខ្នាតធំ ស្របពេលនឹងតម្រូវការរថយន្ដអគ្គិសនីនាពេលបច្ចុប្បន្នក៏មានច្រើនដែរនោះ លេចឭដំណឹងថា Toyota នឹងចេញរថយន្ដអគ្គិសនី SUV ខ្នាត ៨ កៅអី ជាត្រកូល bZ មកក្នុងពេលឆាប់ៗនេះ។
រថយន្ដអគ្គិសនី SUV ខ្នាតធំ នេះត្រូវបានគេសន្និដ្ឋានថា ជាម៉ូដែលមួយក្នុងចំណោមម៉ូដែលឡានអគ្កិសនី មិនតិចជាង ១៥ ដែល Toyota យកមកបង្ហាញក្នុងគម្រោង “Beyond Zero” ផលិតឡានអគ្គិសនី ៣០ ម៉ូដែល នៅឆ្នាំ ២០៣០ របស់ខ្លួនកាលពីឆ្នាំ ២០២១ ដោយកាលនោះវាស្ថិតនៅជា concept នៅឡើយដែល Toyota ឲ្យឈ្មោះថា “bZ Large SUV” ជាមួយនឹងរូបរាង ដូចនឹងប្រហែលនឹង bZ4X ដែរ តែធំជាង ដោយមានកៅអី ៣ ជួរ ឬ ៨កៅអី។
សម្រាប់ប្រព័ន្ធម៉ាស៊ីន និង spec ផ្សេងៗ នៅ Toyota មិនបានបញ្ចាក់នៅក្នុងបទបង្ហាញនោះទេ តែអ្វីដែលគេអាចទាញមក បានគឺ វាអាចនឹងប្រើប្រាស់ប្រព័ន្ធគ្រឿងក្នុងដូចនឹង bZ4X អាចមាន option ម៉ូទ័រអគ្កិសនី ១ ប៉ុង ១ Front Wheel Drive ជាមួយកម្លាំង ២០១សេះ ឬម៉ូទ័រអគ្គិសនី ២ ប៉ុង ២ All Wheel Drive ជាមួយកម្លាំង ២១៤សេះ។
សម្រាប់ប្រព័ន្ធផ្ដល់ថាមពលវាអាចប្រើប្រាស់ជាថ្ម solid state battery ដូចមុន ឬថ្មបច្ចេកវិទ្យាថ្មី liquid electrolyte ដែលត្រូវបានឲ្យដឹងថា ជំនួយដល់ល្បឿនសាកថាមពល បង្កើនកម្លាំង និងចម្ងាយរត់ ជាមួយការរំពឹងទុកយ៉ាងតិចពី ៧៩៩គម ទៅ ៩៩៧គម ឯណោះ។ តែអ្វីដែលច្បាស់គឺ Toyota នឹងបំពាក់បច្ចេកវិទ្យា Toyota’s Safety Sense 3.0 suite អមជាមួយប្រព័ន្ធមុខងារជំនួយ ស្ដង់ដារផ្សេងៗទៀតនៅខាងក្នុង។
bZ Large SUV អាចមានតម្លៃរបស់ជិត ៦០ ០០០ដុល្លារ យោងទៅតាមតម្លៃ SUV ខ្នាតធំប្រើ Hybrid បច្ចុប្បន្ន Toyota Highlander Hybrid ចន្លោះពី ៣៩ ៥៨៥ ដុល្លារ ទៅ ៥១ ៤៩០ ដុល្លារ ជាមួយនឹងការរំពឹងទុកថា Toyota នឹងបង្ហាញមុខវាចុងឆ្នាំនេះ។
អត្ថបទ៖ Andra
ប្រភព៖ CarsDirect
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Kona ជាឡាន SUV ខ្នាត់តូចមួយរបស់ Hyundai មិនជាទំនើបណាស់ណា តែធន់សន្សំសំចៃស៊ីសាំងតិច ចាយរាងគ្រាន់បើ
ឡាន Minivan កៅអី 3ជួររបស់ Honda Odyssey 2025 តម្លៃក្រៅស្រុក 4ម៉ឺនដុល្លារជាង ប្រើម៉ាស៊ីន V.6 ស៊ីសាំងខ្ទង់ 12លីត្រ
ស្រឡាញ់ Honda ចង់ចាយខ្ទង់ 3ម៉ឺនដុល្លារជាង រកឡានខ្ពស់ទំនើបអាចមើល Acura ADX 2025 បានព្រោះក្រុមហ៊ុនតែមួយទេ
ចាយរាងគ្រាន់បើ Mazda 3 2025 Carbon Edition កំពុងអួតសម្រស់នៅលើដងផ្លូវ ជាមួយតម្លៃខ្ទង់ 3ម៉ឺនដុល្លារ
ឡាន Minivan កៅអី 3ជួររបស់ Honda Odyssey 2025 តម្លៃក្រៅស្រុក 4ម៉ឺនដុល្លារជាង ប្រើម៉ាស៊ីន V.6 ស៊ីសាំងខ្ទង់ 12លីត្រ
ស្រឡាញ់ Honda ចង់ចាយខ្ទង់ 3ម៉ឺនដុល្លារជាង រកឡានខ្ពស់ទំនើបអាចមើល Acura ADX 2025 បានព្រោះក្រុមហ៊ុនតែមួយទេ
ចាយរាងគ្រាន់បើ Mazda 3 2025 Carbon Edition កំពុងអួតសម្រស់នៅលើដងផ្លូវ ជាមួយតម្លៃខ្ទង់ 3ម៉ឺនដុល្លារ
The Game Changer MPV – The New 2025 Hyundai CUSTIN បានបង្ហាញវត្តមាន និងដាក់លក់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ