ថ្មីៗនេះ ក្រុមហ៊ុន AION Cambodia បានបើកពិធីសម្ភោធជាផ្លូវការនូវរថយន្តម៉ូឌែលថ្មី AION Y Plus (អាយអន វ៉ាយផ្លឹស) សេរ៊ីចុងក្រោយបង្អស់ ដែលជារថយន្តអគ្គិសនីគុណភាពលំដាប់កំពូលរបស់ប្រទេសចិន ដែលមានសមត្ថភាពអាចជិះបានចម្ងាយដល់ទៅ ៥១០ គ.ម ពេលសាកអាគុយពេញ ជាពិសេសមានតម្លៃនៅកម្ពុជាត្រឹមតែ ៣ ម៉ឺនដុល្លារជាងប៉ុណ្ណោះ ។
AION Y Plus ជារថយន្តអគ្គិសនីមួយដែលសន្សំសំចៃខ្ពស់ ព្រមទាំងមានកម្លាំងខ្លាំងផងដែរ ដោយប្រើប្រាស់ម៉ូទ័រមានកម្លាំងដល់ទៅ 150KW ស្មើហ្នឹង 201HP ឯណោះ ជួយឲ្យការបើកបររលូន ជាមួយនឹង Driving Mode ដល់ទៅ ៤ ដូចជា Eco, Normal, Sport និង I-Paddle ។
គួរបញ្ជាក់ថា AION ជាប្រេនឡានអគ្គិសនីមួយដែលទទួលបានការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ដំបូងគេបង្អស់ និងតែមួយគត់សម្រាប់រថយន្តអគ្គិសនី ក្រោមប្រធានបទ "ការច្នៃប្រឌិតបច្ចេកវិទ្យាគុណភាពខ្ពស់ជំរុញការអភិវឌ្ឍន៍"កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងកម្មវិធីសម្ភោធជាផ្លូវការ AION Y Plus ឆ្នាំ២០២៣ លោក ម៉េង ហេង អគ្គនាយកក្រុមហ៊ុន AION Cambodia បានឲ្យដឹងថា "AION Y Plus ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជាបានជាក់ជាមិនខាន ពីព្រោះរថយន្តអគ្គិសនីប្រភេទ SUV មួយនេះមានទំហំធំទូលាយ និងសន្សំសចៃខ្ពស់បើធៀបទៅនឹងរថយន្តប្រើប្រេងឥន្ធនៈប្រមាណជាជិត ៥ដង បើគិតទៅលើរថយន្តដែលមាន កម្លាំងសេះស្មើគ្នា ជាមួយនឹងតម្លៃប្រកួតប្រជែងក្នុងទីផ្សារផងដែរ។"
លោកអគ្គនាយកបានមានប្រសាសន៍បន្ថែមទៀតថា រថយន្ត AION គឺជាម៉ាករថយន្តដែរស្ថិតក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុន GAC GROUP ដែលជាក្រុមហ៊ុនផលិតផលរថយន្តយក្សរបស់ប្រទេសចិន និងមានបទពិសោធន៍ផលិតក្នុងសង្វាក់ផលិតកម្មរថយន្តជាង ៧០ឆ្នាំមកហើយ។ ក្រុមហ៊ុនដែលស្ថិតក្នុងសម្ព័ន្ធ GAC រួមមាន៖ GAC AION, GAC Trumpchi, GAC Honda, GAC Toyota, និង GAC Mitsubishi។
ងាកមកឡានអគ្គិសនី AION នេះវិញ ត្រូវបានបំពាក់អាគុយបច្ចេកវិទ្យាថ្មី ដែលមានឈ្មោះថា Magazine Battery ដែលត្រូវបានបង្កើត និងអភិវឌ្ឍន៍ឡើងដោយ GAC ដោយផ្ទាល់់ ។ Magazine Battery ផលិតដោយវត្ថុធាតុដើម Lithium Iron Phosphate ដែរមានលក្ខណៈពិសេសដូចជា ភាពធន់ដែលទប់ទល់សីតុណ្ហភាពខ្ពស់ និងការផ្ទុះឆេះបានយ៉ាងល្អ ។
អាគុយនេះ បានធ្វើតេស្ត ដោយការបាញ់គ្រាប់កាំភ្លើង ជាលិទ្ធផល មិនមានការផ្ទុះ ឬឆេះនោះទេ។ បច្ចេកវិទ្យា Magazine Battery 2.0 នេះមានប្រព័ន្ធពន្លត់ភ្លើងដោយស្វ័យប្រវត្តិ ប្រព័ន្ធទប់កម្តៅកំរិតខ្ពស់ និងប្រព័ន្ធធ្វើឲ្យថ្មមានស្ថេរភាពបំផុត។
លើសពីនេះទៅទៀត AION Y Plus មានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន៖
1/ ប្រព័ន្ធហ្រាំង ABS, ប្រព័ន្ធបែងចែកកម្លាំងពេលចាប់ហ្រាំង EBD, ប្រព័ន្ធ ESP ទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់។
2/ ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះ និងពន្លត់រថយន្តទំនើបចុងក្រោយ។
3/ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត។
4/ ប្រព័ន្ធកាមេរ៉ាគុណភាពខ្ពស់ដែរអាចបង្ហាញរូបភាពមួយជុំរថយន្ត និងអាចមើលឃើញបាតរថយន្ត ជំនួយពេលបើកបរ និងចូលចត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។
ក្រុមហ៊ុន អាយអន ខេមបូឌា មានទីតាំងនៅជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញ ឬបើកសាកល្បងរថយន្តអគ្គិសនី AION អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង៖
061 933 333, 092 358 889 076 577 7735, 076 599 9965
**អត្ថបទពាណិជ្ជកម្ម (Sponsored)
ទិដ្ឋភាពពីកម្មវិធីសម្ភោធរថយន្តអគ្គិសនី AION Y Plus
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024