👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
ក្រោយពីល្បីថា Tesla កាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួននៅរោងចក្រធំ ក្នុងប្រទេសចិន Shanghai Giga Factory ៣.៥% កាត់ប្រាក់ខែ ១០% ពេលនេះ Tesla បានបន្ដបញ្ឈប់បុគ្គលិករាប់រយនាក់ទៀត និងទីស្នាក់ការរបស់ខ្លួនក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ហើយថែមទាំងបិទទីស្នាក់ការចោលទៀតផង។
តាមការចុះផ្សាយពីសារព័ត៌មាន Fox Business បានឲ្យដឹងដែរថា ទីស្នាក់ការ San Meto របស់ Tesla ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនឹងត្រូវបិទទ្វារ ហើយបុគ្គលិកជំនាញ ផ្នែក Autopilot ចំនួន ២០០ នាក់នឹងត្រូវបានផ្អាកពីការងារ រីឯបុគ្គលិកនៅសល់ចំនួន ៣៥០ នាក់ទៀត នឹងត្រូវប្ដូរឲ្យទៅធ្វើការនៅសាខាផ្សេង ដូចជា Austin និង Texas លើសពីនេះទៅទៀត លោក Musk ក៏មានបំណងរឹតបន្ដឹងសង្វាក់ផលិតកម្មដោយ សម្រាប់បុគ្គលិកណាដែលនៅធ្វើការពេញម៉ោង នឹងត្រូវដំឡើងម៉ោងការងារ និងខ្លះត្រូវកាត់បន្ថយប្រាក់បៀវត្សប្រមាណ ១០% ផងដែរ។
បច្ចុប្បន្ននេះ Tesla មានបុគ្គលិកសរុបប្រមាណ ១០០ ០០០ នាក់ ដែលកំពុងធ្វើការ នៅក្នុងរោងចក្រទាំងអស់របស់ខ្លួន ហើយ ការកាត់បន្ថយបុគ្គលិក និងបិទទីតាំងនេះ គឺដោយសារតែ “ការមានអារម្មណ៍មិនល្អចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន” របស់ស្ថាបនិកក្រុមហ៊ុន លោក Elon Musk និងដើម្បីស្ដារការធ្លាក់ចុះទិន្នផលការលក់រថយន្ដ Tesla ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយតាមទិន្នន័យបង្ហាញពី Bloomberg ឲ្យដឹងថា ថ្មីៗនេះភាគហ៊ុន Tesla ទើបតែធ្លាក់ចុះ ៣.៨% បន្ថែមទៀតផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024