👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រារព្ធពិធីសិក្ខាសាលាបើកដំណើរការជាផ្លូវការនូវកម្មវិធីវិក្កយបត្រនាំសំណាង ឬ GDT Lucky Draw Application ឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងផ្សងសំណាងដោយមានរង្វាន់ជាច្រើន ដោយក្នុងនោះរង្វាន់ធំជាងគេនោះ គឺរថយន្ដ Mazda សេរីទំនើប ដល់ទៅ ២គ្រឿង ដោយគ្រាន់តែថតវិក្កយបត្រទិញទំនិញដាក់ចូល App ។
រូបភាព៖ កម្មវិធី វិក្កយបត្រនាំសំណាង (អគ្គនាយកដ្ខានពន្ធដារ)
តាមប្រសាសន៍របស់ឯកឧត្តម គង់ វិបុល ប្រធានប្រតិភូគណៈអធិបតីទទួលបន្ទុកឲ្យអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះគឺ ដើម្បីជាការពង្រឹងកាតព្វកិច្ចសារពើពន្ធ ស្របទៅតាមអនុលោមនៃតម្លាភាព ជៀសផុតពីការគេចពន្ធនានា ស្របទៅតាមយុទ្ធសាស្រ្ដកៀងគរចំណូល និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
ក្នុងនោះដែរ ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលមិនមានគោលនយោបាយតម្លើងពន្ធទេ ហើយក៏មិនមានការបង្កើតពន្ធថ្មីដែរ ថែមទាំងបានអនុវត្តការអនុគ្រោះពន្ធច្រើនទៀតផង ជាក់ស្ដែងក្នុងដំណាក់កាលការផ្ទុះជម្ងឺកូវីដ ១៩ នេះ ជាពិសេសបណ្ដាក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ ហេតុនេះហើយបានជា រដ្ឋាភិបាល ដាក់ស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ ធ្វើយ៉ាងណារក្សាតម្លាភាពពេលប្រមូលពន្ធ និងធ្វើឲ្យអស់ពីលទ្ធភាព ហើយកម្មវិធីនេះដែរ នឹងដើរតួជាកត្ដាមួយជម្រុញឲ្យ ដំណើរការប្រមូលពន្ធនេះកាន់តែរហ័ស និងងាយស្រួល ដោយសារតែប្រព័ន្ធប្រតិបត្តិការទាំងអស់ត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ឯកសារទៀតសោតនឹងរក្សាទុកដោយសុវត្ថិភាព។
រូបភាព៖ ការប្រើប្រាស់កម្មវិធី វិក្កយបត្រនាំសំណាង (អគ្គនាយកដ្ខានពន្ធដារ)
ឯកឧត្តមបានបន្ថែមទៀតថា សម្រាប់របៀបប្រើប្រាស់កម្មវិធីនេះដែរ អ្នកប្រើប្រាស់ត្រូវរក្សាទុកវិក្កយបត្រទិញទំនិញ (ដែលបញ្ជាក់ការបង់ពន្ធ) និងបង្ហោះចូលឲ្យបានច្រើន ដោយអ្នកសន្សំ ហើយបង្ហោះបានច្រើន ឪកាសឈ្នះក៏មានច្រើនដូចគ្នា ។
៉ខ្ញុំអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នារួមចំណែក ទិញតែទូរទឹកកក ១ អី ១ ថតមក” នេះជាការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ។
សម្រាប់រង្វាន់នៅក្នុងកម្មវិធីនេះ មានដូចជា ទូរទស្សន៍ម៉ាក LG ២០គ្រឿង ម៉ូតូហុងដា Dream សេរីទំនើប ១០ គ្រឿង ទូរសព្ទ Iphone 13 ១០ រង្វាន់ និងជាពិសេស គឺរង្វាន់ធំ រថយន្ដ Mazda Pick Up សេរីថ្មី ២រង្វាន់ផងដែរ។
សម្រាប់លក្ខខណ្ឌចូលរួម បងប្អូនប្រជាពលរដ្ឋគ្រាន់តែថតរូបវិក័យបត្រ ដែលបានសម្រេចពន្ធ ហើយបង្ហោះចូលក្នុងកម្មវិធីទូរសព្ទរបស់អគ្គនាយកដ្ឋានពន្ធដារជាការស្រេច រីឯការចាប់រង្វាន់ នឹងប្រព្រឹត្តទៅជារៀងរាល់ ៦ ខែម្ដង តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024