ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង Hyundai កាលពីពេលថ្មីៗនេះបានប្រកាសនឹងបញ្ចេញគម្រូស្នាដៃថ្មីប្លែករបស់ខ្លួន ឈ្មោះថា Hyundai SEVEN Concept។
ជារថយន្ដអគ្គិសនី ប្រភេទ SUV ប្រើប្រាស់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើប និងបរិក្ខារផ្សេងៗដែលមានលក្ខណៈផ្ដល់ផាសុខភាពដូចនៅក្នុងបន្ទប់ទទួលភ្ញៀវ នេះបើតាមការអះអាងរបស់លោក Sang Yup Lee ប្រធានផ្នែកឌីហ្សាញ របស់ក្រុមហ៊ុន Hyundai។
វាទើបតែបង្ហាញមុខប៉ុន្មានថ្ងៃមុននេះនៅក្នុងកម្មវិធី LA Motor Show រចនាជាមួយរូបរាង ធំទូលាយ ។
ផ្នែកខាងក្រៅប្តូរពីការប្រើចង្កៀង LED ធម្មតា ទៅជាចង្កៀងបែប Pixel Light ដែលអាចបង្ហាញចលនាដូចអេក្រង់ទូរស័ព្ទ ។
ទ្វារចំហៀងបិទបើកដោយស្វ័យប្រវត្តិ មានបង្កប់ទូរទឹកកកនៅក្នុងទ្វារ និងគ្មានរនាំងកណ្ដាលផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរចេញចូល។
នៅខាងក្នុងមានបំពាក់កៅអីបង្វិលបាន និងកៅអីវែងនៅផ្នែកខាងក្រោយ ដែលត្រូវបានផលិតចេញពី ឫស្សី រ៉ែម្នាងសិលា ព្រមជាមួយក្រណាត់ប្រឆាំងបាក់តេរី និងបំភ្លឺដោយពន្លឺ ultraviolet-C ដែលជួយកម្ចាត់បាក់តេរី និងវីរុសផ្សេងៗផងដែរ។
ផ្នែកដំបូលត្រូវបានភ្ជាប់មកជាមួយ អេក្រង់ធំមួយជាប្រភេទ Panoramic OLED ដែលអាចចាក់កម្មវិធីផ្សេងៗបាន។
ក្រៅតែពីមុខងារបើកបរដោយស្វ័យប្រវត្តិ វាក៏មានមុខងារសម្រាប់អ្នកបើកបរដោយខ្លួនឯងផងដែរ ដោយវានឹងបញ្ចេញ ដៃបញ្ជា joystick មួយមកក្រៅសម្រាប់ប្រើប្រាស់ ហើយនឹងលឹបបាត់ទៅវិញពេលលែងត្រូវការប្រើ។
ប្រភព៖ Mail Online អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024