ធ្លាប់តែឃើញ Hyundai Tucson ប្រើសាំងនៅកម្ពុជា ចុះ Tucson Hybrid មានអ្វីពិសេស?

អ្នកទស្សនា
712
0/ AKlasseAuto Promotion
2022-06-hyundai-tucson-hybrid.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

Hyundai គឺជាក្រុមហ៊ុនដែលផលិតរថយន្ដដ៏ល្បីមួយនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងហើយក្រុមហ៊ុនមួយនេះក៏មានឈ្មោះល្បីល្បាញខ្លាំងនៅលើទៅផ្សារប្រទេសកម្ពុជាទៀតផង។ ដោយឡែកយើងបានស្គាល់រួចមកហើយថាម៉ូឌែល Hyundai Tucson ជារថយន្ដប្រភេទ SUV ខ្នាតតូចប្រើប្រាស់ជាមួយម៉ាស៊ីនសាំងនៅក្នុងទីផ្សារកម្ពុជា ។

  ជាការពិតណាស់យើងធ្លាប់តែឃើញ Tucson ជាម៉ាស៊ីនសាំងមែនទេ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុន Hyundai បានបញ្ចេញលក់នៅម៉ូឌែល Hyundai Tucson ស៊េរីឆ្នាំ ២០២២ បំពាក់ជាមួយប្រព័ន្ធ Hybrid វិញម្ដង តើឡាននេះមានអ្វីពិសេសខ្លះ? ថ្ងៃនេះ Advan Auto និងធ្វើបទបង្ហាញជូនបងប្អូនឲ្យបានដឹងកាន់តែច្បាស់  

Hyundai Tucson Hybrid ស៊េរីឆ្នាំ ២០២២ នេះបាននាំមកជាមួយជម្រើស Trim ៣ មានដូចជា Blue, SEL Convenience និង Limited ហើយគ្រប់ Trim ទាំងអស់​បំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង turbocharged ចំណុះ ១.៦ លីត្រដែលអាចផលិតកម្លាំងបាន ១៨០ សេះនិងកម្លាំងរមួល ១៩៥ ញូតុនម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនី វាអាចផលិតកម្លាំងបាន ៥៩ សេះបន្ថែម ធ្វើឲ្យ Tucson Hybrid ផលិតកម្លាំងសរុបបាន ២២៦ សេះ បញ្ចូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គអូតូ និងដំណើរការដោយរត់កង់ទាំងអស់ (AWD)។

វាប្រើប្រាស់ជាមួយយ៉ាន់កង់ទំហំ ១៧ អ៊ីញសម្រាប់ Trim BLUE និង ១៩ អ៊ីញសម្រាប់ Trim SEL Convenience, Limited ឡាននេះបំពាក់ជើងក្រោមខាងមុខឯករាជ្យ​ជំនួយដោយបូមនិងរឺស័រធម្មតា ចំណែកឯផ្នែកខាងក្រោយបំពាក់ដោយជើងក្រោមឯករាជ្យប្រភេទ multi-link ដែលមានសមត្ថភាពអាចទប់លំនឹងបានល្អ កាត់បន្ថយការរលាក់បានច្រើន និងហ្រ្វាំងឌីសគៀបមុខក្រោយជំនួយដោយប្រព័ន្ធ ABS ។

ចំពោះរថយន្ដមួយនេះវាមានកម្រិតស៊ីសាំងជាមធ្យម ៦.៣លីត្រ សម្រាប់ការបើកបរ ១០០ គីឡូម៉ែត្រលើផ្លូវក្នុងក្រុង និងសម្រាប់ផ្លូវហាយវេរស៊ីសាំង ៦លីត្រ។ គួរបន្តទៀតថាឡាននេះវាមានសម្ថភាពជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៧.៨ វិនាទី។ អ្វីដែរគួរឲ្យចាប់អារម្មណ៌នឹងពិសេសនោះគឺវាបានបន្ថែមបច្ចេកវិទ្យាទំនើបៗ ជាច្រើនរួមមាន Surround View Monitor (SVM) ជាមុខងារកាមេរ៉ា ៣៦០ ដឺក្រេដែលអាចមើលឃើញរូបភាពជុំវិញនៃរថយន្ដបាន។

ហើយវាក៏មានមុខងារផ្លិតទឹកអូតូជូតសម្អាតកញ្ចក់អូតូនៅពេលមានភ្លៀង និងជាមួយបច្ចេកវិទ្យាដែលទំនើបពិសេសជាងគេរបស់ Hyundai Tuscon នេះគឺ Hyundai Digital Key ជាមុខងារបញ្ជាតាមទូរស័ព្ទដោយប្រើ App វាអាចបញ្ជាឡានឲ្យបើកបិទសោរ, បញ្ឆះឡានពីចម្ងាយ, បញ្ជាឲ្យឡានទៅមុខថយក្រោយ និយាយរួមទៅមុខងារមួយនេះវាអាចបញ្ជាបានមុខងាររបស់ឡានបានសឹងតែទាំងអស់ទៅហើយវាពិតជាអស្ចារ្យមែន។

ប្ដូរអារម្មណ៌មកមើលផ្នែកខាងក្នុងវិញវាបានបំពាក់មកជាមួយកៅអីពូកស្បែកទន់ងាយស្រួលសម្អាតកៅអីមុខក្រោយអាចផ្លាស់ប្ដូរបាន ៨ របៀបងាយស្រួលបត់បែន​ ទន្ទឹមនឹងនេះវាបានបំពាក់ដោយអេក្រង់កម្សាន្ដធំ touchscreen ទំហំ ១០.២៥ អ៊ីញអមមកជាមួយមុខងារបញ្ជាផ្សេងៗ touch នៅខាងក្រោមលើអេក្រង់មួយនេះ។

បន្ថែមពីនេះអាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay ឫAndroid Auto ដែលមានជាមួយរន្ធ USB និងមានជាមួយឆ្នាំងសាកទូរស័ព្ទឥតខ្សែ បូករួមទាំង Speaker ម៉ាក Bose ជាមួយសំឡេងដ៏ពិរោះមានអារម្មណ៌ដូចនៅក្នុងសាលតន្រ្តីអញ្ចឹង។

ងាកមកមើលការរចនាបថនៅផ្នែកខាងក្រៅវិញវាបានបំពាក់ចង្កៀងមុខប្រភេទ LED Projector អមមកជាមួយអំពូល Daytime running light អំពូលកាតអព័្ទមួយគូរដែលមានពន្លឺភ្លឺច្បាស់ល្អ រីឯផ្នែកខាងក្រោយបានរចនាបំពាក់ដោយចង្កៀង LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ប្រណិត។

ទន្ទឹមនឹងនេះ Hyundai បានបំពាក់ប្រព័ន្ធសុវត្ថិភាពដែលមានដូចជា ប្រព័ន្ធមុខងារជូនដំណឹងនៅពេលមានឡានផ្សេងនៅជិត, ប្រព័ន្ធគ្រប់គ្រងល្បឿនបើកបរជាមួយឡានខាងមុខ, ប្រព័ន្ធជូនដំណឹងការពារការប៉ះទង្កិចនៅខាងក្រោយ, ប្រព័ន្ធគ្រប់គ្រងការបើកបរឲ្យនៅចំកណ្ដាលកន្លង, ប្រព័ន្ធចាប់ហ្រ្វាំងសង្រ្គោះបន្ទាន់ជាដើម។ គួរបញ្ជាក់ផងដែរថាម៉ូឌែល Hyundai Tuscon Hybrid ស៊េរីឆ្នាំ ២០២២ នេះ​មានតម្លៃចេញពីរោងចក្រចាប់ផ្ដើមពី MSRP ២៩,៧៥០ ដុល្លារដល់ ៣៨,០៥០ ដុល្លារ។

អត្ថបទដោយ៖ Nita @AdvanAuto 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More