កូនឡាន Kia ប្រភេទ City Car ឬ Hatchback នៅកម្ពុជានរណាក៏ស្គាល់ដែរ អាចនិយាយបានថា ជាបងប្អូនបង្កើតរួមត្រកូលជាមួយគ្នា កូនឡានកូរ៉េពីរម៉ូឌែលនេះ នៅតែអាចកំដរបងប្អូនបាន ទោះបីជាមានអាយុកាលជិត ២០ឆ្នាំហើយក្ដី។ តម្លៃធូរ សន្សំសំចៃ ចំណាយលើការថែទាំតិច សម្រាប់ឆ្នាំ២០២២នេះ វានៅតែឈរក្នុងតារាងប្រភេទឡានដែលមានតម្លៃទាបជាងគេ។
១. សិស្សច្បង Kia Visto
Visto ឆ្នាំ១៩៩៩ ដល់២០០៣ ជាប្រភេទកូនឡាននាំចូលពីប្រទេសកូរ៉េ Visto បានក្លាយជារថយន្ដដែលទទូលបានការចាប់អារម្មណ៍ច្រើន សម្រាប់បងប្អូនដែលមាន ថវិកាខ្ទង់ ២០០០ដុល្លារ។ វាជាប្រភេទ Hatchback ឬ City Car ដែលមានទ្វា ៥ កៅអី ២ជួរ អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយតិចតួច សម្រាប់ដាក់ឥវ៉ាន់។
តម្លៃអាចទិញបានក្នុងចន្លោះ ២០០០ដុល្លារ ទៅ ២៥០០ដុល្លារជាង Visto មិនសូវជាចំណាយច្រើនឡើយលើការថែទាំ ខ្ទង់ ២០ដុល្លារ ទៅ១០០ដុល្លារប៉ុណ្ណោះ ។
វាមានម៉ាស៊ីនតូច ៤ស៊ីឡាំង ចំណុះ០.៨លីត្រ ផលិតកម្លាំងបាន ៥៤សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) រត់លឿនបំផុតបាន១៤៥គីឡូម៉ែត្រ/ម៉ោង។
តែចាប់ពីឆ្នាំ២០០១ Kia បំពាក់បន្ថែមនៅ Turbo ជំនួយកម្លាំងបាន៧០សេះ (ខ្មែរហៅម៉ាស៊ីនធំ) អាចរត់ល្បឿនបាន ១៥០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំង ជាមធ្យមចន្លោះពី ៤លីត្រទៅ ៦លីត្រក្នុង១០០គីឡូម៉ែត្រ តាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
២.សិស្សប្អូន Kia Morning
ចំពោះ Morning អាចនិយាយបានថា ជាម៉ូឌែលមួយដែលស្នងដំណែងពី Visto គ្រាន់តែប្ដូរឈ្មោះ និងកែប្រែលក្ខណៈមួយចំនួនសម្រាប់ចូលទីផ្សារថ្មីតែប៉ុណ្ណោះ។
និយាយពីកម្លាំងវិញកូនឡាន Morning មួយនេះបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ១.០លីត្រ បង្កើតកម្លាំងបាន ៦០សេះ កម្លាំងរមួល ៦៤ ផោនហ្វីត ប្រើប្រអប់លេខ៤ វគ្គអូតូ និងបង្វិលកង់ដោយ ប៉ុងមុខ(FWD) រត់លឿនបំផុតបាន ១៥០គីឡូម៉ែត្រ/ម៉ោង បើនិយាយរឿងជាន់ស្ទុះវិញ គឺថាមិនបាច់និយាយតែម្តង ។
កម្រិតស៊ីសាំងវិញសន្សំសំចៃមិនលើកគ្នាទេ ក្នុងទីក្រុងស៊ី ៦លីត្រ ក្រៅក្រុងផ្លូវលាត ៤.៥ លីត្រក្នុង ១០០គីឡូម៉ែត្រ។
ខាងក្នុងសាមញ្ញ មានប៉ូតុងបញ្ជារមុខងាយមួយចំនួន ជាកូនឡានទ្វា ៤ មានកៅអី ២ជួរ ជិះគ្នា៥ កៅអីខាងជួរមុខទូលាយគួរសម តែខាងក្រោយរាងចង្អៀតបន្ដិច និងសស់ឃ្លុបក្រោយអាចដាក់ឥវ៉ាន់តិចតួច។
មកក្រោយស៊េរីលើអេមដែរតើ បើ SLx បន្ថែមប្រព័ន្ធហ្វាំ្រងឌីសគៀបមុខក្រោយ ជំនួយដោយ ABS មានពិលកាង ពួកស្បែកកំដៅកៅអី ប្រអប់វែនតា អ្នកបើកបរបញ្ជារកញ្ចក់តាមប៊ូតុងអេឡិចត្រូនិកបានទាំង៤ ។ វាមាន Speaker ៦គ្រាប់ គ្រាន់ស្តាប់បទចម្រៀងលោកតា ស៊ិន ស៊ីសាម៉ុត ចំណែកឯប៉ាណាមុខស្រោបដោយក្រូមមេ និងកៅអីក្រោយដាច់អាចកាចបត់មុខក្រោយបាន។
តម្លៃវិញនៅគ្រាន់បើដែរសម្រាប់ស៊េរីឆ្នាំ០៤ ដល់០៦ ចន្លោះពីរ ៤០០០ដុល្លារជាងទៅ ៦០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៍ Option និងគុណភាពជាក់ស្ដែង។
សំរុបមក វាតូចមែន តែធន់ល្អណាស់ ប៉ះឡាននៅស្អាតមិនងាយខូចទៅណាទេ គ្រាន់តែមិនសូវទូលាយ និងជិះបានច្រើនដូចគេ។ តែសម្រាប់ឆ្នាំ២០២២នេះ បើសួររកឡានតម្លៃ ២ពាន់ដុល្លារ និង ៤ពាន់ដុល្លារ វិញឃើញថាពីរគ្រឿងនឹងនៅល្អគ្រាន់បើ ណាមួយកម្រិតសុីសាំងមិនទាន់មានបញ្ហាប្រែប្រួលទៅណាទេ៕
អត្ថបទ៖ BunSak @Advan Auto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ