កាលពីឆ្នាំ ២០១៥ Lexus បានបញ្ចេញរថយន្តបែប Cross Over កូនកាត់ជាមួយនឹងត្រកូល RX នោះគឺ NX200t ដែលគេនិយមជិះពេញផ្លូវស្រុកខ្មែរនេះឯង។
NX ត្រូវបានផលិតដំបូងបំផុតនៅឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២១ (តែការផ្លាស់ប្ដូរថ្មីក្នុងជំនាន់ទី ១ ចន្លោះឆ្នាំ ២០១៨ ដល់ ២០២១ អោយឈ្មោះថា Facelift 1st Gen)។
បើគិតមកដល់ឆ្នាំ ២០២២ នេះ វាចូលដល់ជំនាន់ទី ២ ហើយ ខណៈដែលការឌីស្សាញមានភាពឆ្នៃប្រឌិត ធ្វើអោយរថយន្ដចំណូលថ្មីមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីផ្សារ អាមេរិច អ៊ឺរ៉ុប អាស៊ី និងកម្ពុជាយើងជាងដើម។
ក្រៅពីរូបរាងស្អាត មានអ្វីដែលថ្មីខ្លះក្នុងអំឡុងឆ្នាំ ២០១៥ ហ្នឹង បានជាអង្រួនចិត្ត ទាក់ភ្នែកមិនមើលមិនបាននោះ តោះចូលសាច់រឿងទាំងអស់គ្នា។
បើនិយាយចំពោះម៉ាស៊ីនវិញ NX 200t បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ជំនួយដោយ Superchanger មុខកាត់២.០លីត្រ ផលិតកម្លាំងបាន ២៣៥សេះ កម្លាំងរមួល ២៥៨ផោនហ្វីត បើកលឿនបំផុតបាន ២២៧គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រស៊ីពេល ៧.៦វិនាទីប៉ុណ្ណោះ និងរត់ដោយប្រអប់លេខ ៦ វគ្គអូតូ មានជម្រើសប៉ុង១(FWD) និងប៉ុង២(AWD)។
វាលើកកម្ពស់ដោយយ៉ាន់កង១៧អីញ និងពាក់ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយ ABS នៅកង់ទាំងបួន ។
កម្រិតស៊ីសាំង ជាមធ្យម ១០លីត្រ ដោយការបើកបរក្នុងក្រុងខ្ទង់ ១១លីត្រ និងក្រៅក្រុង៩លីត្រ ក្នុង១០០គីឡូម៉ែត្រ
តែសម្រាប់ប្រភេទរត់ប៉ុង២ អាចស៊ីខ្ទង់១៣ ទៅ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ដោយសារ NX ជាឡានបម្លែងខ្លួនចេញពី RX អញ្ចឹងប្រព័ន្ធជើងក្រោម មិនខុសអីពី Lexus RX ទេ ដោយផ្នែកខាងក្រោយប្រើប្រព័ន្ធជើងក្រោម Double Wishbone ឬស្លាបប្រចៀវឌុប ជាប្រពៃណី ជួយឲ្យការទប់លំនឹងលើផ្លូវកោងបានល្អ ។ តែចំពោះ Option ម៉ូឌែល F-Sport វិញបំពាក់បន្ថែម យ៉ាន់កង់ ១៨ អីញ ជាមួយនឹងប្រព័ន្ធ Adaptive Variable Suspension ភ្ជាប់ជាមួយនឹង Sport Turn Suspension ដែលធ្វើការកំណត់សម្ពាធបូម ៣០ វគ្គ និងប្រែប្រួលតាមស្ថានភាពផ្លូវរាងរាល់ ២០ មីលីវិនាទីម្តង ។
ផ្នែកខាងក្រៅមើលទៅប្លែក ការឌីហ្សាញរាងស្រួចជ្រុងៗ តាមលំហូរ AeroDynamic បែបស្ព៊រ ។ មើលពីមុខមានប៉ាណា ឆ្នូតវែងៗ បើជា F-Sport វិញសំណាញ់ញឹក មានគុជ LED Headlamp Auto High Beam ១ គ្រាប់ (F-Sport មាន៣គ្រាប់) អមជាមួយនឹង Daytime Running light និងភ្លើងសេញ៉ូរដាច់រាងជា អក្សរ L។
ខាងក្រោយរាងជ្រុង និងស្រួចបន្ដិច បំពាក់ជាមួយនិងសេនស៊រ ៤គ្រាប់ជំនួយពេលចូលចត និងស្ដុបក្រោយ ផ្ដេចរាងវែងជាអក្សរ L ដែលតំណាងឲ្យប្រេន Lexus អមដោយស៊ីមាំងភ្លោះ។
ខាងក្នុងមើលទៅបែប Luxury Compact SUV មានកៅអីក្ដៅត្រជាក់ អេឡិចត្រូនិច ស្រោបដោយស្បែកប្រណិត តាបឡូ និងផ្នែកខ្លះទៀត ដេរភ្ជាប់ដោយស្បែក ចំណែកឯផ្នែកខ្លះបំពាក់កាបោន មើលទៅ Premium តែម្ដង។
ចំណុចពិសេសរបស់កាបីនខាងក្នុង NX 200t គឺវាកាត់សម្លេងរំខានពីខាងក្រៅស្ទើរទាំងស្រុង អញ្ចឹងហើយ Lexus បានដាក់ប្រព័ន្ធសម្លេងសិប្បនិម្មិតដើម្បីបំពងសម្លេងម៉ាស៊ីនឡានចូលក្នុងឡានធ្វើឲ្យ អ្នកបើកបរមានអារម្មណ៍រំភើបពេលជាន់ហ្គែរខ្លាំង។ ក្នុងនោះដែរ វាមានពោងសុវត្ថិភាព៨ គ្រាប់, Wireless Charger, Speaker Mark levinson Premium ១០គ្រាប់ អេក្រង់ LCD ៩ អ៊ីញ បង្ហាញព័ត៌មាន បញ្ជារដោយ Mouse Pad, មានប៊ូតុងដូរ Mode ៖ Eco, Normal, Sport mode សម្រាប់ប្រើទៅតាមស្ថានភាពផ្លូវបាន និងមាន Pendal Shet សម្រាប់ថែមថយលេខ(ចំពោះF-Sport)។
វាអមដោយបច្ចេកវិទ្យាមួយចំនួនរួមមាន៖ Pre-collision system, Adaptive Cruise Control, Dynamic Radar Cruise Control, Lamp keeping assist, Clearance Sensor, Blind Spot Monitor, Auto Hold ជាដើម និងមានចំណុចមួយចំនួនទៀតដែល Trims F-Sport និង Executive ខុសប្លែកពីគ្នា ។
សរុបមកវាទំនើបគ្រាន់បើដែរ ខាងក្នុងនិងក្រៅរចនាឡើងបែប Luxury Car ដែលមើលទៅស្អាត សុីវីល័យ គ្រាន់តែថាប្រភេទ NX200t នឹងវាស្មុកស្មាញរឿង Option បន្ដិច និងមានប្រភេទ Specs អារ៉ាប់ និងអាមេរិច ជាទូទៅ Specs អារ៉ាប់តែងតែ ទំនើបជាង Specs អាមេរិច ហើយតម្លៃក៏ខុសគ្នាទៅតាមនឹងដែរ ដែលត្រូវអោយយើងអ្នកទិញ ដឹងខ្លះៗដែរ ទើបទិញមិនខុស និងលក់វិញមិនសូវខាតច្រើន។
អត្ថបទ៖BunSak
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?
Tacoma កាលឡានខ្លាញ់គោមិនទាន់ពេញនិយម Pick Up មួយនេះល្បីណាស់ ជាន់ផ្អៀងតែម្ដងពិសេសតាមខេត្ត
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?
Tacoma កាលឡានខ្លាញ់គោមិនទាន់ពេញនិយម Pick Up មួយនេះល្បីណាស់ ជាន់ផ្អៀងតែម្ដងពិសេសតាមខេត្ត
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម