Lexus បញ្ចេញម៉ូឌែលថ្មីជាផ្លូវការ រាងឡូយប្លែកលើសគេ តម្លៃថ្លៃលើសគេ តែមិនមែនជាឡានអគ្គីសនីទេ

អ្នកទស្សនា
238
0/ AKlasseAuto Promotion
2021-08-lexus-lf-1-limitless-concept.jpg

The LQ គឺជាឈ្មោះម៉ូដែលប្រភេទ SUV ថ្មីរបស់ Lexus ដែលគ្រោងនឹងបើកលក់ផ្លួវការនៅឆ្នាំ ២០២២ នេះ ជាមួយនឹង concept LF-1 Limitless, LQ នឹងក្លាយជារថយន្ដដែលមានលក្ខណៈប្រណិត សុវត្ថិភាព និងផ្ដល់នូវភាពងាយស្រួលជាងជាងម៉ូដែល LX មុន របស់ខ្លួនទៅទៀត។

ចំពោះ concept LF-1 ត្រូវបានប្រើប្រាស់នូវ platform TNGA-L របស់ Toyota ដែលមានលក្ខណៈស្រដៀងទៅនឹងម៉ូដែល LS និង LC របស់ខ្លួនផងដែរ។ ទម្រង់ TNGA-L នេះត្រូវបានរចនាមកពិសេសដោយអាចបំពាក់ជាមួយនឹងម៉ាស៊ីនសាំង hybrid, ឬអគ្គិសនី ព្រមទាំងឥន្ទៈផ្សេងទៀតបាន។ ម៉ូដែល LQ មានរូបរាងធំជាង និងខ្ពស់ជាងម៉ូដែល LS បន្ដិចតែត្រូវបានគេសន្និដ្ឋានថាវាអាចនឹងមានផ្នែកខ្លះដែលដូចទៅនឹង LS ដែរដោយការបំពាក់ជាមួយនឹងម៉ាស៊ីនភ្លោះ V6 ចំណុះ 3.5L ផលិតកម្លាំងបាន 416 សេះ និង សម្រាប់ប្រភេទ hybrid ជាមួយកម្លាំង 350 សេះ។

សម្រាប់តម្លៃវិញ វាត្រូវបានគេព្រាងទុកថាអាចចាប់ពី $80,000 ទៅ $85,000 សម្រាប់សេរីធម្មតា និងសេរីខ្ពស់អាចឡើងរហូតដល់ $100,000។

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More