ក្រោយ Tesla បញ្ចេញគម្រោងថានឹងធ្វើ Robotaxi ដើរដោយប្រព័ន្ធស្វ័យប្រវត្តិ តែត្រូវពន្យារពេលជាច្រើនឆ្នាំ ក្រុមហ៊ុនមួយនេះ បានសម្រេចផលិត Electic Robotaxi ហើយចេញប្រតិបត្តិការមុន Tesla តែម្ដង មានការរចនា រូបរាងពិសេស ផ្នែកខាងមុខ ដូចផ្នែកខាងក្រោយ សំខាន់ដំណើរការដោយប្រើប្រពន័្ធស្វ័យប្រវត្តិសុទ្ធ មិនត្រូវការចង្កូត សម្រាប់បើក ឬអ្នកបើកបរផ្ទាល់នោះទេ។
កូនឡានអគ្គិសនីនេះ មានឈ្មោះថា Zoox ជាផលិតផលមកពីក្រុមហ៊ុនឈ្មោះដូចគ្នា និងជាបុត្រសម្ពន្ធ័របស់ Amazon ដែលធ្វើឡើងជារថយន្ដអគ្គិសនីដឹកដំណើរ (តាក់ស៊ី) ជាហេតុដែលវាមិនត្រូវបានបំពាក់ ចង្កូត និងឈ្នាន់ហ្គែរសម្រាប់អ្នកបើកបរ និងរត់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិសុទ្ធសាធតែម្ដង។ វាមានប្រវែងបណ្ដោយ ៣.៦៣ ម៉ែត្រ កោអីវែងពីរទល់មុខគ្នា អាចជិះបានគ្នា ៤ នាក់ ជាពិសេសផ្នែកទាំងសងខាងត្រូវបានរចនាជាមុខរបស់រថយន្ដ ដែលអាចឲ្យវារត់តាមទិសដៅណាក៏បាន ក្នុងនោះវាបើកបរបានដល់ល្បឿន ១២០គម/ម៉ តែត្រូវបានកំណត់ឲ្យដឹកអ្នកដំណើរក្នុងល្បឿនតែ ៥៦គម/ម៉ ឬតិចជាងនេះ បត់បែនតាមស្ថានភាពផ្លូវ ជាមួយថ្មថាមពល ១៣៣ kWh សាកម្ដងរត់បានជិត ៥០០ គម។
Zoox ទើបតែទទួលបានការអនុញ្ញាតឲ្យដំណើរការសាកល្បង ពីនាយកដ្ឋានយានយន្ដ (Department of Motor Vehicles: DMV) លើដងផ្លូវមរមារញឹកក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីខែកុម្ភៈថ្មីៗនេះ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដសាកល្បងកម្រិតខ្ពស់ និង L3 (level 3) test fleet លើដងផ្លូវក្រុងធំៗ ៣ ដូចជា San Francisco, Las Vegas, និង Seattle ជាដើម។ ក្រុមហ៊ុនបានឲ្យដឹងដែរថា សម្រាប់ដំណាក់កាលដំបូងនេះ Zoox គឺប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជាសាធារណៈសិន បន្ទាប់មក ក្រុមហ៊ុននឹងគិតគូរដាក់បច្ចេកវិទ្យានេះ លើរថយន្ដសម្រាប់អតិថិជនប្រើប្រាស់ធម្មតានៅពេលក្រោយ។
សូមជម្រាបជូនថា សម្រាប់ការផលិតឡានអគ្គិសនីបែប Robotaxi ឬ តាក់ស៊ីបើកបរស្វ័យប្រវត្តិ នេះមិនមែនមានតែ Tesla និង Zoox នោះទេ តែក៏មានក្រុមហ៊ុនផ្សេងៗទៀតដែលបានសម្រេចការផលិតនេះ ដូចគ្នាដូចជា Ford និង Volkswagen លើបច្ចេកវិទ្យាស្វ័យប្រវត្តិ Argo AI self-driving កាលពីឆ្នាំ ២០១៩ កន្លងទៅតែត្រូវបានបង្វែរមកផ្ដោត លើការអភិវឌ្ឍន៍ប្រព័ន្ធជំនួយការបើកបរវិញ និង Waymo របស់ Alphabet ចូលដៃគ្នាជាមួយ General Motor ដែលទើបតែសម្រេចការសាកល្បងរបស់ខ្លួនកាលពីពេលថ្មីៗនេះផងដែរ នេះសរបង្ហាញថា បច្ចេកវិទ្យាការបើកបរស្វ័យប្រវត្តិ កំពុងតែរីកដុះដាលខ្លាំងក្នុងវិស័យយានយន្ដ ក្លាយជាផ្នែកមួយដែលក្រុមហ៊ុនផលិតយានយន្ដធំៗកំពុងផ្ដោតការប្រកួតប្រជែង បន្ថែមពីលើតែការប្រើប្រាស់អគ្គិសនី។
ប្រភព៖ The Guardian
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024