ក្រសួងសាធារណការ បង្ហាញជំនាញបច្ចេកទេសមួយ មានតម្រូវការខ្ពស់ រៀនឥតគិតថ្លៃហើយ បានលុយថែមទៀត

អ្នកទស្សនា
351
0/ AKlasseAuto Promotion
ford tsi.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ១៣​ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ឯកឧត្តមនាយកវិទ្យាស្ថាន ហឿន សំនៀង បានមានប្រសាសន៍ជម្រុញឱ្យយុវជនកម្ពុជា ស្វះស្វែង សិក្សាជំនាញបច្ចេកទេសយានយន្តឲ្យបានច្រើន ដោយសារវាជាជំនាញមួយ ក្នុងចំណោមជំនាញ ៤ ដែលកំពុងតែមានសក្ដានុពលទីផ្សារ និងតម្រូវការខ្លាំង តែខ្វះអ្នកជំនាញ។

រូបភាព៖ ពិធីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាចំនួន ១២៥​ នាក់ ក្នុងនោះ បេក្ខនារីចំនួន ២០ នាក់ នឹងត្រូវបានផ្ដល់អាទិភាព ឱ្យចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនេះ នៅវិទ្យាស្ថាន រយៈពេល ៤ ខែ ដោយមានប្រាក់ឧបត្តម្ភ ៦០ ដុល្លារ/ខែ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា សិក្ខាកាម មិនត្រឹមតែទទួលបានចំណេះជំនាញ ពិតប្រាកដនោះទេ ថែមទាំងមានឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុននាំចូលរថយន្ដ Ford ផ្ដាច់មុខនៅកម្ពុជា រយៈពេល ៣ ខែ ជាមួយនឹងប្រាក់ឧបត្ថម្ភចំនួន ១០០ ដុល្លារ/ខែ ជាពិសេសក្រោយបញ្ចប់ការហ្វឹកហាត់ និងសិក្សា សិក្ខាកាម នឹងមានសមត្ថភាពអាចបម្រើការងារបច្ចេកទេសដំឡើងរថយន្ត បម្រើការងារនៅយានដ្ឋាន ឬគ្រប់គ្រងយានដ្ឋានដោយផ្ទាល់ ។

រូបភាព៖ ឯកឧត្តមនាយកវិទ្យាស្ថាន ហឿន សំនៀង អញ្ជើញមានប្រសាសន៍ក្នុងកម្មវិធី[/caption]

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្តនេះ រៀបចំឡើងក្នុងគោលបំណង បំពេញកង្វះខាតធនធានមនុស្ស លើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋានឱ្យមានចំណេះដឹងច្បាស់លាស់ ។

អត្ថបទ៖ Andra  AdvanAuto 

 …………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More