Highlander ជាប្រភេទឡាន Crossover SUV ដ៏ល្បីរបស់ Toyota ដែលផលិតដំបូងនៅឆ្នាំ ២,០០០ (ចេញលក់ ២០០១) ចាប់ជាជំនាន់ទី១ មកគិតមកទល់នឹងឆ្នាំ ២០២៤ នេះវាមានអាយុកាល ២៤ឆ្នាំហើយ។
ដើម្បីអប់អរគម្រប់ខួប ២៥ឆ្នាំ ដែល Highlander ទទួលបានជោគជ័យខ្លាំងនៅទីផ្សារអាមេរិក ពេលនេះ Toyota បានត្រៀមបញ្ជេញ Highlander 25th Anniversary Edition 2025 ជាមួយលក្ខណៈពិសេសមួយចំនួន នឹងផលិតដែរ ២,៥០០គ្រឿងប៉ុណ្ណោះ។
ចំពោះការឌីស្សាញ 25th Anniversary មិនត្រូវបានផ្លាស់ប្ដូររូបរាងអ្វីថ្មីឡើយ គឺដូចពពួកស៊េរីឆ្នាំ ២០២៣ ដែរ គ្រាន់តែបំពាក់បន្ថែមផ្នែកខ្លះមួយចំនួន ដើម្បីឲ្យកាន់តែមានជាតិជាងមុនផងដែរ៖
ចង្គៀងគុជ គម្រាល់ជើង ក្រូមពណ៌ប្រាក់នៅតាមដៃទ្វា គែមឈ្នាន់ជើង នឹងបាណាមុខ សុទ្ធតែរំលិចដោយតែម 25th Anniversary Edition ជាមួយផ្នែកទ្វាខាងក្រោយផងដែរ ចំណែកយាន់កង់ទំហំ ២០អ៉ីងរំលិចដោយពណ៌ ប្រផេះលាយសរបន្ដិច ។
ចំណែកខាងក្នុង គ្រាន់តែបើកទ្វាភ្លាម ស្វាគមន៌ដោយពាក្យ 25th Anniversary Edition ជាមួយភ្លើង Welcome light System ជាមួយកៅអីស្បែកប្រណិត រំលិចដោយពាក្យ 25th Edition ផងដែរ។
ក្រៅពីនោះក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Speaker JBL Premium ម៉ាស៊ីនត្រជាក់បីតំបន់ និងអេក្រង់កម្សាន្ដ ១២.៣ អ៊ីញ ជាមួយប្រព័ន្ធ Toyota Safety Sense 2.5+ ជាដើម។
ចំពោះ Highlander 25th Edition ទាំងអស់សុទ្ធតែជាប្រភេទកូនកាត់ Hybrid Limited ជាស្ដង់ដារតែម្ដង។ ប៉ុន្ដែក៏មានបែបចែកជាពីរជម្រើសផងដែរដូចជា៖ Highlander 25th LE ប្រភេទប៉ុង១ FWD ដែលមានតម្លៃចាប់ផ្ដើម ៣៩,៥២០ដុល្លារ ខណៈប្រភេទ ប៉ុង២ AWD Limited តម្លៃមិនទាន់ច្បាស់អាចខ្ទង់ ៤៥,០០០ដុល្លារ។
គួរបញ្ជាក់ដែរថា៖ Toyota Highlander 25th Anniversary Edition 2025 នឹងចេញលក់នៅក្នុងខែ វិច្ចិកា ចុងឆ្នាំ២០២៤ ខាងមុខនេះហើយ។ ចំណែកតម្លៃជាក់លាក់ក៏ដូចជា ព័ត៍លម្អិតបន្ថែម នឹងដឹងកាន់តែច្បាស់នៅពេលដែរ Highlander 25th ចេញលក់ជាផ្លូវការ៕
ដោយ៖ Bunsak
ប្រភព៖ Motor1.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024