ម៉ូឌែល Wildtrak អាចនិយាយបានថាជាបងធំទី ២ មួយក្នុងគ្រួសារ Pick Up របស់ Ford ចំពោះភាពពេញនិយមវិញ ឃើញធ្វើដំណើរមិនសូវដាច់ភ្នែកឡើយនៅលើដងផ្លូវ។
ទោះបីជា All-New Next Generation ថ្មីបានមកដល់នៅលើទីផ្សារស្រុកខ្មែរហើយក្ដី ក៏ប៉ុន្ដែសម្រាប់ Wildtrak 2022 នៅតែជាឡានដែលមាន Performance សមត្ថភាពក្នុងការបើកបរដ៏ល្អមួយ នឹងទំនើបមិនធម្មតាឡើយ។
សម្រាប់តម្លៃវិញកាលចេញដំបូងនៅឆ្នាំថ្មីខ្លាញ់គោខ្ទង់ ៥៣,៥០០ដុល្លារ ហើយក៏មានការបញ្ចុះតម្លៃជាបន្តបន្ទាប់ផងដែរ ខណៈបច្ចុប្បន្នទីផ្សាររបស់ Pick Up មួយនេះឃើញលក់ក្នុងតម្លៃក្បែរ ៣ម៉ឺនដុល្លារ ទៅ ៤១,០០០ដុល្លារ ផងដែរ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
គួរបញ្ចាក់ដែរថា៖ Wildtrak 2022 មួយនេះបំពាក់ម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ២.០លីត្រ Bi-Turbo ជំនាន់ថ្មី ផលិតកម្លាំងសេះបាន ២១០សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប្រភេទ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ (2H-4H-4L) និងប្រព័ន្ធ Lock ប៉ុងក្រោយផងដែរ។
ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចំណាយត្រឹម ៨លីត្រ ទៅ ១០លីត្រជាងប៉ុណ្ណោះ អាស្រ័យលើស្ថានភាពផ្លូវជាក់ស្ដែង។
ចំពោះភាពទំនើបវិញហាក់មិនមានអ្វីត្រូវខ្វះចន្លោះឡើយ ជាមួយផ្ទៃខាងក្នុងស្រោបដោយស្បែករំលិចដោយថ្នេរ អេក្រង់ថាច់ទំហំ ៨អីញមានភ្ជាប់ជាមួយមុខងារ SYNC3 ជំនាន់ចុងក្រោយ មានកាមេរ៉ាក្រោយគំនូសរ៉េតាមចង្កូត ជំនួយដោយសេនស័រ ១០គ្រាប់ជុំវិញជាដើម។
បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរវិញ Wildtrak 2022 នេះភ្ជាប់មកជាមួយ ៖
1/ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)
2/ ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
3/ ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System)
4/ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
5/ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
6/ ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
7/ ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត (Hill Launch Assist & Hill Descent Control) ជាមួយនឹងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Wildtrak 2022 នេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នៃការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ